លោក ហ៊ុន សែន បបួលលោក សម រង្ស៊ី ស្បថដាក់ជីវិតឲ្យស្លាប់គ្រប់ទម្រង់នៃគ្រោះថ្នាក់ទាំងអស់ ទៅលើលទ្ធផលបោះឆ្នោតកន្លងទៅ

ប្រមុខដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បានថ្លែងរិះគន់ចំពោះក្រុមអ្នកដែលបានចោទអ្នករៀបចំការបោះឆ្នោតសកលនៅកម្ពុជាកន្លងទៅថា បានកេងបន្លំ ឬក៏បានបំប៉ោងទិន្នន័យនៃការ អញ្ជើញទៅបោះឆ្នោតរបស់ប្រជាពលរដ្ឋ។ លោក ហ៊ុន សែន ដែលនឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីសម្រាប់អាណត្តិទី៦ថ្មីនៅពេលដ៏ខ្លីខាងមុខនេះ បានហៅក្រុមទាំងនោះថា សុទ្ធតែជាក្រុមសណ្ដានមនុស្សឆ្កួតរបស់ក្រុមប្រឆាំង ដែលមានបំណងដើម្បីគ្រាន់តែវាយប្រហារទៅលើលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ តែប៉ុណ្ណោះ ។ លើសពីនេះទៀត លោក ហ៊ុន សែន ថែមទាំងបានប្រកាសបបួលទៅកាន់លោក សម រង្ស៊ី ដែលកំពុងនិទេសខ្លួនរស់នៅក្រៅប្រទេសនោះ ស្បថដាក់ជីវិតឲ្យស្លាប់គ្រប់ទម្រង់នៃគ្រោះថ្នាក់ទាំងអស់...

អាល្លឺម៉ង់ ៖ ការបោះឆ្នោតនៅកម្ពុជាមិនស្របច្បាប់ទេ

រដ្ឋាភិបាលនៃប្រទេសអាឡឺម៉ង់ បានបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំងជាមួយនឹងដំណើរការប្រប្រព្រឹត្តទៅ​​នៃការបោះឆ្នោតសកលជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ដែលទើបនឹងត្រូវបានបញ្ចប់កាលពីថ្ងៃ​​អា​ទិត្យកន្លងទៅនេះ ។ សេចក្ដីថ្លែងការណ៍របស់អាឡឺម៉ង់នេះ ធ្វើឡើង១ថ្ងៃក្រោយ សហភាពអឺរ៉ុបបានធ្វើការបដិសេធ និងច្រានចោលចំពោះលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ របស់កម្ពុជា។ អាឡឺម៉ង់ បា​នទាមទារអោយកម្ពុជាងាកទៅរកប្រជាធិបតេយ្យឡើងវិញ អោយស្របទៅនឹងរដ្ឋធម្មនុញ និងកិច្ចព្រ​ម​​ព្រៀ​ងសន្តិភាពទីក្រុងប៉ារីស ។ តាមរយៈសេចក្ដីថ្លែងការណ៍មួយរបស់សហភាពអឺរ៉ុប ដែលបានធ្វើឡើងកាលពីថ្ងៃទី៣០ ខែកក្កដា អឺរ៉ុបបានលើកឡើងថា ការបោះបោះឆ្នោតនេះ គឺមិនបានរៀបចំធ្វើឡើងដោយភាពត្រឹមត្រូវ សេរី និងយុត្តិធម៌នោះទេ ខណៈអតីតគណបក្សប្រឆាំងដ៏ធំមួយ គឺគណបក្សសង្រ្គោះជាតិនៅតែមិនអាចត្រូវបានអនុញ្ញាតិអោយចូលរួមប្រកួតប្រជែងជាមួយនឹងគណបក្សផ្សេងៗទៀតសម្រាប់ការបោះឆ្នោតមួយនេះ ។ លើសពីនេះទៀត សេចក្ដីថ្លែងការណ៍នេះ...

លោក ហ៊ុន សែន ៖ កម្ពុជាបានសម្រេចជោគវាសនាប្រទេសជាតិតាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៍

ប្រមុខដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បានមានប្រសាសន៍អោយដឹងថា ប្រទេ​ស​​កម្ពុជា គឺបានសម្រេចនូវជោគវាសនាប្រទេសជាតិ តាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និង​យុ​ត្តិធម៍ ។ លោក ហ៊ុន សែន បានបន្តថា  តាមរយៈលទ្ឋផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាល ទី៦ កាលពីថ្ងៃទី ២៩ កក្កដា ២០១៨ កន្លងទៅនេះ ដែលមានពលរដ្ឋទៅបោះឆ្នោត (៨២.៨៩%) នៃចំនួនអ្នកបោះឆ្នោតសរុប...

អឺរ៉ុបច្រានចោលលទ្ធផលបោះឆ្នោតនៅកម្ពុជា ខណៈប្រទេសសំខាន់ៗមួយចំនួនបានច្រានចោលរួចទៅហើយ

សហភាពអឺរ៉ុបបានធ្វើការបដិសេធ និងច្រានចោលចំពោះលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរា​ស្រ្ត​នីតិកាលទី៦ របស់កម្ពុជា ដែលបានបញ្ចប់កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ កន្លងទៅនេះ ។ តាមរយៈសេចក្ដីថ្លែងការណ៍មួយរបស់សហភាពអឺរ៉ុប ដែលបានធ្វើឡើងកាលពីថ្ងៃទី៣០ ខែកក្កដា ម្សិលមិញនេះ មួយថ្ងៃក្រោយការបោះឆ្នោតជាតិនៅកម្ពុជា សហភាពអឺរ៉ុបបានលើកឡើងថា ការបោះបោះឆ្នោតនេះ គឺមិនបានរៀបចំធ្វើឡើងដោយភាពត្រឹមត្រូវ សេរី និងយុត្តិធម៌នោះទេ ខណៈអតីតគណបក្សប្រឆាំងដ៏ធំមួយ គឺគណបក្សសង្រ្គោះជាតិនៅតែមិនអាចត្រូវបានអនុញ្ញាតិអោយចូលរួមប្រកួតប្រជែ​ង​ជា​​មួយនឹងគណបក្សផ្សេ​ងៗទៀ​តសម្រាប់ការបោះឆ្នោតមួយនេះ ។ លើសពីនេះទៀត សេចក្ដីថ្លែងការណ៍នេះ អឺរ៉ុបបានហៅថា ជាការបោះឆ្នោតមួយដែលមានសភាពរឹតត្បិតយ៉ាងខ្លាំងក្លា...

លោក​ ​​ហ៊ុន​ ​សែ​ន​ ៖​ ​បើ​ហ្អែងចោ​ទ​អ​ញរហូត ​ឱ្យអ​ញ​ស្រាវ​​ជ្រាវ​រ​ហូត​ទៅ​?​ ​​​​សូ​មផ្តាំ​ទៅ​ ​ប្រែដ​ ​អា​ដា​ម ​ ​ដើ​រស្រែក​តែ​ពាស​...

មេដឹកនាំរបស់គណបក្សកាន់អំណាចនៅកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងសារនយោបាយចំអកអោយលោក ប្រែដ អាដាម ដែលជាថ្នាក់ដឹកនាំកំពូលរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Right watch ដែលបានដាក់នាយឧត្ដមសេនីយ៍ជាន់ខ្ពស់១២រូបរបស់កម្ពុជាថា ជាក្រុមនាយឧត្ដមសេនីយ៍ដៃបាទដៃខខ្វក់ ។   ថ្លែងក្នុងពិធីអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ ស្ពានអាកាសមិត្តភាពកម្ពុជា-ចិនសែនសុខ ហៅស្ពានអាកាសផ្សារដីហ៊ុយនៅព្រឹកថ្ងៃចន្ទ ០៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា...

ក្រសួងការពារជាតិប្រកាសប្រឆាំងសកម្មភាពខាងក្រៅដែលព្យាយាមគាបសង្កត់រដ្ឋាភិបាលកម្ពុជាឲ្យធ្វើតាមឆន្ទៈរបស់ខ្លួន ក្រោមហេតុផលលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស

រដ្ឋមន្រ្តីក្រសួងការពារជាតិរបស់កម្ពុជា លោក ទា បាញ់ បានចេញសារមួយប្រកាសប្រាប់អោយទា​ហា​​ន និងក្រុមគ្រួសាររបស់ទាហានទាំងអស់ដែលមានសិទ្ធិបោះឆ្នោតនោះថា អោយទៅបោះឆ្នោតជូនគណបក្សប្រជាជនក​ម្ពុ​ជា​ ។ លោក ទា បាញ់ បានថ្លែងប្រាប់ទាហានទាំងអស់ថា ត្រូវតែសម្លឹងមើលអោយឃើញពីបណ្ដាគណបក្សនយោបាយផ្សេងៗក្នុងប្រទេស និងត្រូវកត់ចំណាំថា តើបណ្ដាគណបក្សនយោបាយណាមួយ ទៅ ដែលមានទួនាទីការពារជាតិពិតប្រាកដ ។ គណបក្សដែលលោកសម្ដៅដល់ប្រាប់ដល់ទាហាន នេះ គឺគណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលលោកក្នុងនាមជាមន្រ្តីជាន់ខ្ពស់មួយរូបម្នាក់ផង ដែរ ។ បើតាមលោក ទា...

នាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រាប់បក្សលោក យ៉ង សាំងកុមារ ថា កុំអួតជ្រុលហួសមាឌពេក

ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងឌឺដង និងប្រតិកម្មវាយបកទៅលើគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលបានដាក់ការប្រៀបធៀបរវាងលោក យ៉ង សាំងកុមារ បេក្ខជននាយករដ្ឋមន្រ្តី ជាមួយនឹងលោក ដែលជាបេក្ខជននាយករដ្ឋមន្រ្តីមកពីគណបក្សប្រជាជន ។​ ទន្ទឹមជាមួយនឹងការថ្លែងឌឺដងដៀមដាមពាក្យសម្ដីដាក់ទៅកាន់គណបក្សប្រជាធិបតេយ្យមូលដ្ឋាននេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន​ សែន ថែមទាំងថ្លែងទៅកាន់ថ្នាក់ដឹកនាំរបស់គណបក្សមួយនេះថា កុំអោយពូកែប្រៀបធៀប និងអួតហួសលើសមាឌរបស់ខ្លួនឯងពេក ដរាបណាការបោះឆ្នោតថ្នាក់ជាតិ ជ្រើសតាំងតំណាងរាស្រ្តនៅមិនទាន់ឈានចូលមកដល់ទេនោះ ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន​ សែន...

អាជ្ញាធរយកដីការកោះហៅ លោក សម រង្ស៊ី រឿងប្រមាថព្រះចេស្តាព្រះមហាក្សត្រ ទៅបិទនៅអតីតទីស្នាក់ការបក្សសង្រ្គោះជាតិ

មន្រ្តីនគរបាលសង្កាត់ចាក់អង្រែលើ នៅព្រឹកថ្ងៃសុខនេះ បានយកដីកាកោះហៅលោក សម រង្ស៊ី ឲ្យចូលទៅបំភ្លឺនៅថ្ងៃទី១២ ខែកក្កដា ពាក់ព័ន្ធការប្រមាថព្រះចេស្តាព្រះមហាក្សត្រ ទៅបិទនៅអតីតទីស្នាក់ការបក្សសង្គ្រោះជាតិ។ ដីការដែលយកទៅបិទនៅអតីតទីស្នាក់ការរបស់អតីតគណបក្សសង្រ្គោះជាតិដោយអាជ្ញាធរមូលដ្ឋាននេះ ធ្វើឡើង២ថ្ងៃ ក្រោយលោក ​សៀង​ សុខ​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បានកោះ​ហៅ​ជនសង្ស័យ​ មានឈ្មោះ សម​ រង្ស៊ី​ អោយចូលខ្លួនទៅឆ្លើយ​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃ​ទី​១២​ ខែ​កក្កដា​ ឆ្នាំ​២០១៨​ខាង មុខ​នេះ​ ។ ទោះជាយ៉ាងណា លោក...

លោក កឹម សុខា ទទួលរង្វាន់សន្តិភាពក្នុងការលើកកម្ពស់ សិទ្ធិមនុស្សនិងប្រជាធិបតេយ្យ ពីអង្គការនៃប្រទេសកូរ៉េខាងត្បូង

ប្រធានអតីតគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានទទួលពានរង្វាន់សន្តិភាព ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងប្រជាធិបតេយ្យពីអង្គការមួយដែលមានមូលដ្ឋាននៅក្នុងប្រទេសកូរ៉េខាងត្បូង ។ នេះបើតាមការអោយដឹងពីមន្រ្តីរបស់អតីតគណបក្សសង្រ្គោះជាតិ ។ តាមការបង្ហើបអោយដឹងបានអោយដឹងថា អ្នកដែលបានអញ្ជើញទៅទទួលពានរង្វាន់ជំនួសអោយ លោ​ក កឹម សុខា នេះ មានលោកស្រី មួរ សុខ អនុប្រធានអតីតគណបក្សសង្រ្គោះជាតិ និងលោក ញ៉យ ចំរើន អតីតតំណាងរាស្រ្តមកពីអតីតគណបក្សសង្រ្គោះជាតិដែលអ្នកទាំងពីរនាក់នេះ កំពុងរស់នៅក្រៅប្រទេសបណ្ដោះអាសន្ន...

ឈាង វុន ថា អាមេរិកដាក់លោក ហ៊ីង ប៊ុនហៀង ចូលក្នុងបញ្ជីខ្មៅ ព្រោះចង់វាយបំពាក់ស្មារតីទ័ព

មន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា បានចេញមុខប្រតិកម្មយ៉ាងខ្លាំងជាមួយនឹងសហរដ្ឋអាមេរិកដែលបានប្រកាសដាក់លោក ហ៊ីង ប៊ុនហៀង ចូលទៅក្នុងបញ្ជីខ្មៅ ដោយការហាមមិនអោយជាន់ដីអាមេរិក និងការបង្កក់ទ្រព្យសម្បត្តិជាដើម ។ អ្នកនាំពាក្យរដ្ឋសភា និងជាតំណាងរាស្រ្តរបស់គណបក្សប្រជាជនកម្ពុជា លោក ឈាង វុន បានថ្លែងលើកឡើងថា ទង្វើរបស់រដ្ឋអាមេរិកដែលហ៊ានធ្វើបែបនេះ គឺដោយសារតែចង់វាយបំបាក់ទៅលើស្មា​រតីក​ម្លាំងទ័ពរបស់កម្ពុជា​នាពេលមុនរដូវ​ការបោះឆ្នោតចូលមកដល់​តែប៉ុណ្ណោះ ។ លោកថា ទង្វើនេះ គឺកម្ពុជាមិនអាចទទួលបានជាដាច់ខាត ។ លោកថ្លែងបែបនេះ ៖ « គាត់ជាមេទ័ពមួយ ដែលការពារដាច់ខាតប្រជាធិបតេយ្យនៅកម្ពុជា...

Recent Posts

Block title

Loading...
error: Content is protected !!