អូស្រ្តាលីកំពុងពិចារណាបិទទិដ្ឋាការចំពោះមន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា

ទន្ទឹមជាមួយនឹងការព្រួយបារម្ភចំពោះលទ្ធផលបោះឆ្នោតនៅកម្ពុជាខាងមុខនេះ មន្រ្តីនៃក្រសួងការបរទេសនៃប្រទេសអូស្រ្តាលីបានព្រមានចំពោះការបិទទិដ្ឋាការមន្រ្តីនៃរដ្ឋាភិបាលកម្ពុជា ។ មិនមែនត្រឹមតែការព្រមានចំពោះបញ្ហាខាងលើនេះនោះទេ មន្រ្តី​នាយកដ្ឋាន​កិច្ចការ​បរទេស និង​​ពា​ណិ​​ជ្ជកម្ម​នៃ​ក្រសួង​ការ​បរទេស​អូស្រ្តាលី លោកស្រី Julie Heckscherក៏បានចេញមុខធ្វើការព្រ​មា​ន​ចំ​​ពោះ​វិធានការថ្មីរបស់ពួកគេផងដែរ ក្នុងការសម្រេចមិនទទួលយកការបោះឆ្នោតដែលរៀបចំឡើងដោ​យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅកម្ពុជាងខាងមុខនេះ ដែលជាការបោះឆ្នោតជ្រើ​ស​តាំងតំណាងរាស្រ្ត ។ ទន្ទឹមជាមួយនឹងការព្រមានទាំងនេះ មន្រ្តីនៃក្រសួងការបរទេសអូស្រ្តាលីដដែលនេះ ក៏បានប្រកាសជំហររបស់ខ្លួនជាសាធារណៈនៅ​ចំពោះ​មុខ​គណៈកម្មាធិការ​កិច្ច​ការ​បរទេស ការពារ​ជាតិ និង​ពាណិជ្ជកម្ម​នៃ​ព្រឹទ្ធសភា​អូស្រ្តាលី កាលពីថ្ងៃ​ទី​៣១ ​ខែ​ឧសភា ថា ពួកគេនឹងនៅតែបន្តយកចិត្តទុកដាក់ក្នុងការតាមដានចំពោះស្ថានការណ៍វិវត្តន៍របស់ប្រទេសកម្ពុជារាល់ថ្ងៃនេះអោយបានល្អិតល្អន់ថែមទៀតផង ។ បន្ថែមពីលើនេះ លោក​ស្រី Julie Heckscher...

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ៖ អ្នកដែលមិនទៅបោះឆ្នោត ហើយយកទឹកលាបថ្នាំសក់មកលាបដៃ គឺជាការបង្កើតទោសព្រហ្មទណ្ឌដោយខ្លួនឯង

លោកនាយករដ្ឋមន្រ្តី ហ៊ុន​ សែន បានចេញសារព្រមានចំពោះជនទាំងឡាយណា ដែលយកថ្នាំលាបដៃទៅជ្រលក់ ដើម្បីបន្លំថា ខ្លួនបានទៅបោះឆ្នោតដូចប្រជាពលរដ្ឋដទៃទៀតដែរ ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចាត់ទុកថា ទង្វើនេះ គឺជាការបង្កើតទោសព្រហ្មទណ្ឌដោយខ្លួ​ន​ឯង ។ លោកនាយករដ្ឋមន្រ្តីថ្លែងអោយដឹងយ៉ាងដូច្នេះ ធ្វើឡើងនៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០១៨ នេះ នៅក្នុងឱកាសដែលបានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រស៊ីម៉ងត៍ បាត់ដំបង ខនស៍ ស៊ីមេន...

មេទ័ពកំពូលរបស់កម្ពុជាឈរឈ្មោះជាតំណាងរាស្រ្តរបស់បក្សប្រជាជន

ក្នុងចំណោមបេក្ខជនតំណាងរាស្រ្តពេញសិទ្ធិចំនួន ​១២៥​រូប ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ឈរឈ្មោះ​ជា​តំណាងរាស្ត្រ​សម្រាប់​នីតិកាល​ទី​៦​ ក្នុងការបោះឆ្នោតនាពេលខាងមុខនេះ គឺមាន មេទ័ពដ៏កំពូល១រូបរបស់កម្ពុជាក៏បានឈរឈ្មោះដែរ។ មេទ័ពដែលឈរឈ្មោះនោះ គឺលោក ប៉ុល សារឿន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ។ ប៉ុន្តែក្រៅពីលោក ប៉ុល សារឿន គឺនៅមានមេទ័ពពីររូបទៀតរបស់កម្ពុជាផងដែរ ដែលមានឈ្មោះពេ​ញសិទ្ធិឈរជាតំណាងរាស្រ្តសម្រាប់ការបោះឆ្នោតខាងមុខនេះ គឺលោកនាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម អ​គ្គ​មេបញ្ជាការ​ង និង​ជា​នាយសេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ មា​ស សុភា...

ផ្កាយ ៤ ជួន សុវណ្ណ បញ្ជាឱ្យស្រាវជ្រាវចាប់ខ្លួនចាស់ស្ទាវ១ក្រុមដែលព្រួតវាយជនបរទេស

ស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្ដមសេនីយ៍ ផ្កាយ ៤ ជួន សុវណ្ណ បានដាក់បទបញ្ជាអោយស្រាវជ្រាវដើម្បីវែករកមុខក្រុមជនដៃដល់ ដែលបានព្រួយគ្នាវាយជនបរទេសយ៉ាងដំណំ ។ ការដាក់បទបញ្ជានេះ ធ្វើឡើងក្រោយពេលដែល វីដេអូ មួយឃ្លីប ត្រូវបានជនបរទេសដែលបានថត សកម្មភាពវាយដោយក្រុមជនជាតិខ្មែរមួយក្រុមនោះ ត្រូវបានគេធ្វើការចែកចាយពេញបណ្ដាញសង្គ មហ្វេសប៊ុក ដែលបណ្ដាលអោយមានការរិះគន់យ៉ាងខ្លាំងចំពោះទង្វើទាំងនោះ កាលពីព្រឹកថ្ងៃទី២០​ខែឧសភា នេះ ។ បើតាមវីដេអូដែលត្រូវបានគេចែករំលែកនោះ បានបង្ហាញអោយឃើញថា ការព្រួតវាយនោះ គឺធ្វើឡើងដោយជនជាតិខ្មែរ ដែលចោមរើមមើលសកម្មភាពរបស់បុរសម្នាក់ស្រវឹងស្រា...

ប.ប.ស ប្ដឹងលោក រ៉ុង ឈុន ដោយចោទថា ញុះញុងកម្មករ ក្រោយរិះគន់ ប.ស.ស

បេ​ឡាជាតិរបបសន្តិសុខសង្គម ហៅកាត់ថា បសស បានប្រកាសពីបំណងរបស់ពួកគេក្នុងការស​ម្រេ​ច​ដាក់ពាក្យប្ដឹងលោក រ៉ុង ឈុន ប្រធានសហភាពសហជីព ក្រោយពេលដែលបានចេញសេចក្ដីថ្លែ​ង​កា​​​រណ៍រិះគន់សេចក្ដីជូនដំណឹងរបស់ ប.ស.ស ។ កាលពីថ្ងៃទី១៩ ខែឧសភា ម្សិលមិញនេះ សហភាពសហជីព បានចេញសេចក្ដីប្រកាសព័ត៌មានមួយឆ្លើយតប នឹងសេចក្ដីជូនដំណឹងរបស់ បេឡាជាតិរបបសន្តិសុខសង្គម ដែលបានជូនដំណឹងជាសាធារណៈអោយដឹងថា ចាប់ពីពេលនេះតទៅ ប្រសិនណាបើមានករណីកម្មករដួលសន្លប់នោះ គឺត្រូវបានចាត់ទុកថា ជាបញ្ហាផ្ទាល់ខ្លួន មិនមែនមកពីការងារទៀតទេ ។ សហភាពសហជីពដឹកនាំដោយលោក រ៉ុង...

ក្រសួងមហាផ្ទៃបញ្ជាឲ្យអគ្គស្នងការនគបាលជាតិតាមដាន និងចាត់វិធានការលើជនណាអំពាវនាវកុំឲ្យពលរដ្ឋទៅបោះឆ្នោត និងព្រមានរឹបអូសទ្រព្យសម្បត្តិ

រដ្ឋាភិបាលបានអោយដឹងថា កំពុងត្រៀមខ្លួនក្នុងការចាត់វិធានការចំពោះជនទាំងឡាយណា ដែលមានការជាប់ពាក់ព័ន្ធជាមួយនឹងជនដែលបានប្រកាសអំពាវនាវដល់ពលរដ្ឋកុំអោយអញ្ជើញទៅបោះ ឆ្នោត ។ អ្នកនាំាពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ្រ បានថ្លែងលើកឡើងថា ក្រសួងមហាផ្ទៃបានដាក់បទបញ្ជារួ​ចហើយ ទៅកាន់អគ្គស្នងការនគរបាលជាតិ ដើម្បីធ្វើការពិនិត្យ ​និងតាមដានរាល់សកម្មភាពរប​ស់​ជនទាំងឡាយណាដែលចូលរួមអំពាវនាវដល់ប្រជាពលរដ្ឋមិនអោយទៅបោះឆ្នោត ដើម្បីចាត់វិធា​​ន​កា​រតាមផ្លូវច្បាប់ ។  លើសពីនេះទៀត អ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃរូបនេះថែមទាំងបានព្រ​មា​ន​រឹបអូសទ្រព្យសម្បត្តិ ។ ការប្រកាសរបស់លោក ខៀវ សុភ័គ្រ នេះ​ ធ្វើឡើងក្រោយពេលដែលគណៈកម្មាធិការរៀបចំការបោះឆ្នោតបានស្នើទៅកាន់ក្រសួងមហាផ្ទៃអោយចាត់វិធានការចំពោះជនញុះញុងអោយពលរដ្ឋកុំអោយទៅបោះឆ្នោត ។ ក្នុងឱកាស អញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ...

លោក សម រង្ស៊ី ៖ ក្នុងកាលៈទេសៈបែបនេះ ការធ្វើពហិការមិនទៅបោះឆ្នោត គឺជាកាយវិការមួយ ដ៏ថ្លៃថ្នូរ

អតីតមេដឹកនាំគណបក្សប្រឆាំងនៅកម្ពុជា លោក សម រង្ស៊ី នៅតែបន្តចេញសារអំពាវនាវដល់ប្រជាពលរដ្ឋអោយពហិការបោះឆ្នោតថ្នាក់ជាតិជ្រើសតាំងតំណាងរាស្រ្តដែលនឹងប្រព្រឹត្តទៅនៅប៉ុន្មានខែខាងមុខនេះ ។ បើតាមលោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនរស់នៅឯក្រៅប្រទេសរូបនេះថ្លែងបញ្ជាក់អោយដឹងថា នៅក្នុងកាលៈទេសៈដែលលោកយល់ថា កំពុងមានវិបត្តិនយោបាយ និងគ្មានវត្តមានរបស់អតីតគណ បក្សសង្រ្គោះជាតិចូលរួមយ៉ាងដូច្នេះ គឺមានតែពហិការបោះឆ្នោតប៉ុណ្ណោះ គឺជាកាយវិការមួយដែលល្អសម្រាប់បង្ហាញដល់ការស្រឡាញ់ជាតិ និងមិនចង់អោយរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាបាន បន្តដឹកនាំអំណាចតទៅទៀត ។ លោក សម រង្ស៊ី ថ្លែងសារបែបនេះ ៖ « ក្នុងកាលៈទេសៈបែបនេះ...

អាមេរិកបន្តទាមទារឲ្យកម្ពុជា អនុញ្ញាតឲ្យគណបក្សសង្គ្រោះចូលរួមការបោះឆ្នោត

សហរដ្ឋអាមេរិករហូតមកទល់នឹងពេលនេះ នៅតែប្រកាសបន្តអំពាវនាវមកកាន់រដ្ឋាភិបាលកម្ពុជាអនុញ្ញាតអោយមានវត្តមានរបស់អតីតគណបក្សសង្រ្គោះជាតិចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតថ្នាក់ជាតិដែលនឹងប្រព្រឹត្តទៅនៅខែកក្កដាខាងមុខនេះ ។ ការប្រកាសនេះ ធ្វើឡើងតាមរយៈ ​សេចក្តី​ថ្លែងការណ៍ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ឧសភា ដែលចេញផ្សាយដោយ  លោក​ស្រី Heather Nauert អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក ។ តាមរយៈសេចក្ដីថ្លែងការណ៍នេះ សហរដ្ឋអាមេរិកបានលើកឡើងថា ការារាំងដល់អតីតគណបក្សសង្រ្គោះជាតិមិនអោយចូលរួមការបោះឆ្នោត គឺជាការបិទសិទ្ធិប្រជាពលរដ្ឋរាប់លាននាក់ដែលគាំទ្រទៅលើគណបក្សនេះ ។ ទោះជាយ៉ាងណាក៏ដោយចុះ  កាលពីថ្ងៃច័ន្ទ នាដើមសប្ដាហ៍នេះ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ ហៅកាត់ថា គ.ជ.ប បាន​ប្រកាសបិទ​ការ​ទទួល​ពាក្យ​ស្នើ​សុំ​ចុះ​បញ្ចី​គណបក្សនេះជាផ្លូវការហើយ ​។ នៅក្នុងសេចក្ដីប្រកាសព័ត៌មាននេះ...

មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រាប់ពលរដ្ឋកុំឲ្យជឿតាមការញុះញង់របស់ជនអគតិ

មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្ដមសេនីយ៍ សៅ សុខា បានមានប្រសាសន៍ប្រាប់អោយប្រជាពលរដ្ឋត្រៀមខ្លួនទៅបោះឆ្នោត ហើយកុំជឿតាមការញុះញុង ។ បើតាមលោក សៅ សុខា បានលើកឡើងដោយការចាត់ទុកការអំពាវនាវដល់ប្រជាពលរដ្ឋអោយពហិការបោះឆ្នោតនោះថា ជាទ្រឹស្ដីអគតិមួយក្ដាប់តូច ដែលគ្រាន់តែមានបំណងចង់បំផ្លាញកម្ពុជា និងបំ​ផ្លា​​​ញការអភិ​វឌ្ឍ​​​​នា​នាដោយរាជរដ្ឋាភិបាលកម្ពុជាតែប៉ុណ្ណោះ ។ លោកថ្លែងថា ប្រជាពលរដ្ឋត្រូវតែរួប​រួមគ្នា​ដើម្បីថែរក្សាសន្តិភាព និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ។ ការថ្លែងលើកឡើងរបស់លោក សៅ សុខា យ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងឱកាសដែលលោកអញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធសមិទ្ធផលនានា និងបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ ត្រពាំងបន្ទាយថ្មី...

លោក សម រង្ស៊ី ប្រាប់ក្រុមលោក ហ៊ុន សែន ៖ ខ្ញុំមិនមានបំណងថោកទាប ទៅរារាំងពលរដ្ឋណា មិនឲ្យគេទៅបោះឆ្នោត បើគេមានចិត្តចង់ទៅបោះឆ្នោត

អតីតមេដឹកនាំនៃគណបក្សប្រឆាំង នៅកម្ពុជា លោក សម រង្ស៊ី បានប្រាប់ទៅកាន់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា លោកមិនបានមានបំណងរារាំងដល់ការអញ្ជើញទៅបោះឆ្នោត របស់ប្រជាពលរដ្ឋនោះឡើយ ។ បើតាមលោក សម រង្ស៊ី បានអះអាងថា លោកគ្រាន់តែអំពាវនាវដល់ប្រជាពលរដ្ឋដែលមិនចង់ទៅ បោះឆ្នោតតែប៉ុណ្ណោះ ដើម្បីអោយពួកគាត់ពហិការបោះឆ្នោត និងកុំចូលរួមល្បែងនយោបាយដែល លោកចាត់ទុកថា ជាការរៀបចំដោយរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ។...

Recent Posts

Block title

Loading...
error: Content is protected !!