លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ៖ អ្នកដែលមិនទៅបោះឆ្នោត ហើយយកទឹកលាបថ្នាំសក់មកលាបដៃ គឺជាការបង្កើតទោសព្រហ្មទណ្ឌដោយខ្លួនឯង

លោកនាយករដ្ឋមន្រ្តី ហ៊ុន​ សែន បានចេញសារព្រមានចំពោះជនទាំងឡាយណា ដែលយកថ្នាំលាបដៃទៅជ្រលក់ ដើម្បីបន្លំថា ខ្លួនបានទៅបោះឆ្នោតដូចប្រជាពលរដ្ឋដទៃទៀតដែរ ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចាត់ទុកថា ទង្វើនេះ គឺជាការបង្កើតទោសព្រហ្មទណ្ឌដោយខ្លួ​ន​ឯង ។ លោកនាយករដ្ឋមន្រ្តីថ្លែងអោយដឹងយ៉ាងដូច្នេះ ធ្វើឡើងនៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០១៨ នេះ នៅក្នុងឱកាសដែលបានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រស៊ីម៉ងត៍ បាត់ដំបង ខនស៍ ស៊ីមេន...

លោក ហ៊ុន សែន ស្ដីបន្ទោសរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោក ប៉ាន់ សូរស័ក្ដិ ថា មិនចេះធ្វើការ

ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើការស្ដីបន្ទោសទៅលើរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន់ សូរស័ក្ដិ ថា មិនចេះធ្វើការងារ ។ បើតាមលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងរំលឹកអោយដឹងថា  នៅក្នុងកិច្ចប្រជុំនៅទីក្រុ​ងហាណូយ ជាមួយការប្រជុំមហាអនុតំបន់មេគង្គ និងការប្រជុំត្រីកោណអភិវឌ្ឍន៍រវាងកម្ពុជា ឡាវ និ​ង​វៀតណាមនោះ ពេលនោះ លោកបានមានប្រសាសន៍លើកឡើងអន្តរាគមន៍ពាក់ព័ន្ធជាមួយនឹងការ​​អ​ភិ​វឌ្ឍតំបន់ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម...

ផែង វណ្ណៈ មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃដៀល ឈាង វុន ថា «ក្បាលកញ្ចាស់ហើយនៅតាមរករឿងក្មេងលក់នំបញ្ចុកទៀត »

ក្បាលកញ្ចាស់ហើយនៅតាមរករឿងក្មេងលក់នំបញ្ចុកទៀត​ ។ ចលនាសង្គ្រោះជាតិ​ របស់សម​ រង្សី​ នឹងមិនអាចរស់បានទេ​ព្រោះចលនានោះជាចលនាខុសច្បាប់​ ។​ តែបើបុគ្គលមានអំណាចខ្លះនៅតែតាមរុកគួនធ្វើបាបអតីតអ្នកគាំទ្រ​ ឬ​ សកម្មជនបក្សសង្គ្រោះជាតិ​ ចលនា​សង្គ្រោះជាតិរបស់​ សម​ រង្សី​ អាចមាន​ដង្ហើមដកខ្លះមិនខាន​ ។​ នេះជាការលើកឡើងរបស់លោក ផែង វណ្ណៈ នៅលើគណនីហ្វេស ប៊ុកផ្ទាល់ខ្លួនរបស់លោក កាលពីថ្ងៃម្សិលមិញនេះ ។ សារលើកឡើងបែបវាយប្រហរ និងស្ដីបន្ទោសនេះ ធ្វើឡើងក្រោយពេលដែលអ្នកតំណាងរាស្រ្តរបស់គណបក្សប្រជាជនកម្ពុជាប្រចាំមណ្ឌលខេត្តបាត់ដំបងលោក...

លោក ហ៊ុន សែន យល់ព្រមផ្ដល់ភាពស្របច្បាប់ដល់ជនជាតិវៀតណាម

សារព័ត៌មាន​វៀតណាម បាន​ចុះ​ផ្សាយ​ថា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បានយល់ព្រមតាមសំណើរបស់​​សម​ភាគី​វៀតណាម ដែលស្នើ​សុំ​រដ្ឋាភិបាល​កម្ពុជា​ ឲ្យ​ផ្ដល់​ភាព​ស្រប​ច្បាប់​ដល់​ជន​អន្តោ​ប្រវេសន៍​វៀតណាម​កំពុង​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ព្រឹត្តិប័ត្រ​ព័ត៌មាន​អនឡាញ​របស់​រដ្ឋាភិបាល​វៀតណាម VGP News បាន​ចុះ​ផ្សាយ​ថា លោក ហ៊ុន សែន បាន​សម្រេច​តាម​សំណើ​វៀតណាម​បែប​នេះ នៅ​ក្នុង​ជំនួប​ទ្វេភាគី​រវាង​លោក ហ៊ុន សែន និង​នាយក​រដ្ឋ​មន្ត្រី​វៀតណាម លោក ង្វៀន សួនហ្វុក នៅ​ក្រៅ​ជំនួប​នៃ​វេទិកា​ថ្នាក់​តំបន់​ «មេគង្គ-ឡានឆាង»...

វៀតណាម ៖ ដល់ពេលដែលលោក ហ៊ុន សែន ត្រូវចេញពីអំណាចហើយ

មន្រ្តីជាន់ខ្ពស់របស់ប្រទេសវៀតណាមបានបង្ហាញការខឹងសម្បាជាមួយនឹងទង្វើដែលរដ្ឋាភិបាលរបស់កម្ពុជាបានងាកទៅរកការគាំទ្រពីរដ្ឋាភិបាលនៃប្រទេសចិន ។ លើសពីនេះទៀត សមាជិក​ជាន់ខ្ពស់​របប​កុម្មុយនិស្ត​វៀតណាម ក៏បានបង្ហាញការមិនពេញចិត្ត និងខឹងសម្បារយ៉ាងខ្លាំងជាមួយនឹងចំណាត់ការដែលធ្វើឡើងដោយរដ្ឋាភិបាលក្រុងភ្នំពេញ ក្នុងការអនុវត្តច្បាប់ ចាប់បញ្ជូនជនអន្តោប្រវេសន្តវៀតណាមខុសច្បាប់ចេញពីកម្ពុជាជាបន្តបន្ទាប់ ។ នេះបើយោ ងតាមការចេញផ្សាយដោយកាសែត Asia Times ។ កាសែត Asia Times កាលពីថ្ងៃទី២៧ មីនា ម្សិលមិញនេះ បានចេញផ្សាយព័ត៌មានមួយក្រោមចំណងជើងថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែម កំពុងប្រឈមមុខខ្លាំងជាមួយនឹង ការបាត់បង់សម្ព័ន្ធមិត្តចាស់របស់ខ្លួន...

បារាំងគ្រោងដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជា និងព្រមានរដ្ឋាភិបាលកម្ពុជាថា បានឆ្លង«បន្ទាត់ក្រហម» មានវីដេអូ

សមាជិកព្រឹទ្ធសភាបារាំង មកពីគណបក្ស«En Marche!» លោក អង់ដ្រេ ហ្គាតូឡាំង (André Gattolin) បានប្រកាសពីគម្រោងក្នុងការដាក់ទណ្ឌកម្មមកលើរដ្ឋាភិបាលក្រុងភ្នំពេញ ។ នេះជា​ការថ្លែងលើកឡើងរបស់លោក សេចក្ដីប្រកាសព័ត៌មាន​ ដែលត្រូវបានសារព័ត៌មានមនោរម្យដកស្រង់ សម្ដីមកចុះផ្សាយនៅថ្ងៃអង្គារិ៍ ។ ក្នុងសេចក្ដីប្រកាសព័ត៌មានជាភាសាបារាំង ដែលត្រូវបានសារព័ត៌មានមនោរម្យបកប្រែមកចុះផ្សាយបានអោយដឹងថា សមាជិកព្រឹទ្ធសភារូបនេះក៏បានលើកឡើងផងដែរថា ការហាមឃាត់ក្រុម​អ្នកនយោបាយប្រឆាំង នៅក្នុងប្រទេសកម្ពុជា មានន័យថា «បន្ទាត់ក្រហម»មួយ ទើបនឹងត្រូវបានលោតរំលង ដោយរដ្ឋាភិបាលកម្ពុជា។ ហើយបរិយាកាសនយោបាយ...

មេទ័ពកំពូលរបស់កម្ពុជាឈរឈ្មោះជាតំណាងរាស្រ្តរបស់បក្សប្រជាជន

ក្នុងចំណោមបេក្ខជនតំណាងរាស្រ្តពេញសិទ្ធិចំនួន ​១២៥​រូប ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ឈរឈ្មោះ​ជា​តំណាងរាស្ត្រ​សម្រាប់​នីតិកាល​ទី​៦​ ក្នុងការបោះឆ្នោតនាពេលខាងមុខនេះ គឺមាន មេទ័ពដ៏កំពូល១រូបរបស់កម្ពុជាក៏បានឈរឈ្មោះដែរ។ មេទ័ពដែលឈរឈ្មោះនោះ គឺលោក ប៉ុល សារឿន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ។ ប៉ុន្តែក្រៅពីលោក ប៉ុល សារឿន គឺនៅមានមេទ័ពពីររូបទៀតរបស់កម្ពុជាផងដែរ ដែលមានឈ្មោះពេ​ញសិទ្ធិឈរជាតំណាងរាស្រ្តសម្រាប់ការបោះឆ្នោតខាងមុខនេះ គឺលោកនាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម អ​គ្គ​មេបញ្ជាការ​ង និង​ជា​នាយសេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ មា​ស សុភា...

គ.ជ.ប សម្រេចប្តឹងអ្នកអំពាវនាវកុំអោយពលរដ្ឋទៅបោះឆ្នោត

នៅទីបំផុតទៅ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គជប បានប្រកាសសម្រេចចិត្តវិធានការតាមផ្លូវច្បាប់ ដើម្បីប្ដឹងចំពោះអ្នកដែលបានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋអោយពហិការបោះឆ្នោត ។ ការប្រកាសចាត់វិធានការតាមផ្លូវច្បាប់នេះ គឺធ្វើឡើងស្របពេលដែលអតីតមេដឹកនាំនៃគណបក្សប្រឆាំង​ និងមន្រ្តី ជាពិសេសអ្នកគាំទ្រនៃគណបក្សនេះជាច្រើនបានប្រកាសដោយការបញ្ជាក់ជំហរ របស់់ពួកគេក្នុងការមិនទៅចូលរួមការបោះឆ្នោតនាពេលខាងមុខ ប្រសិនណាបើគ្មានវត្តមានរបស់ គណបក្សសង្រ្គោះជាតិដែលទទួលបានការគាំទ្រពីពលរដ្ឋជិតពាក់កណ្ដាលលាននាក់ចូលរួមប្រកួត ប្រជែងនៅក្នុងការបើឆ្នោតទេនោះ ។ អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ទេព នីថា បានប្រកាសអោយដឹងថា ចំពោះករណីបុគ្គលណាដែលបានញុះញុងចំពោះពលរដ្ឋមិនអោយទៅចូលរួមបោះឆ្នោតនោះ គជប បានសម្រេចរៀបចំ និងបានដាក់ពាក្យប្ដឹងទៅក្រសួងមហាផ្ទៃរួចរាល់ហើយ  ។ ការប្រកាសអំពីការដាក់ពាក្យប្ដឹងរបស់លោក...

លោក ហ៊ុន សែន គ្រោងបិទទិដ្ឋាការហាមមិនអោយមន្រ្តីអាមេរិកជាន់ដីខ្មែរ ដើម្បីជាការឆ្លើយតប ( មានវីដេអូ )

ឆ្លើយតបទៅនឹងការសម្រេចរបស់សហរដ្ឋអាមេរិកដែលបានរឹតបន្តឹងទិដ្ឋាការ ហាមប្រាមមិនអោយមន្រ្តីរដ្ឋាភិបាលខ្មែរចូលដីអាមេរិកនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ជំហរថា លោក មិនខ្លាចនោះឡើយ ហើយលោកក៏នឹងរឹតបន្តឹងទៅពួកគេវិញ ដើម្បីជាការឆ្លើយតប ។ ថ្លែងនៅក្នុងកិច្ចសំណេះសំណាលជាមួយតំណាងកម្មករ កម្មការិនីនៅសាលមហោស្រពកោះពេជ្រនាព្រឹកថ្ងៃអាទិត្យ ១៥រោច ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១ នេះ  លោកនាយករដ្ឋមន្រ្តីបញ្ជាក់ថា លោកមិនខ្លាចនោះឡើយដែលសហរដ្ឋអាមេរិកសម្រេចរឹតបន្តឹងទិដ្ឋាការលើមន្រ្តីកម្ពុជានោះ ពីព្រោះមិនបានប៉ះពាល់ដល់រូបលោកសោះឡើយ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន...

ឈាង វុន ចោទទីតាំងហាងលក់នំបញ្ចុករបស់រ៉ូហ្សេត អតីតចៅសង្កាត់អូរចារថា ជាកន្លែងគាំទ្រចលនាក្រុមឧទ្ទាម ដែលមិនអាចអត់អោនអោយបាន

អ្នកតំណាងរាស្រ្តរបស់គណបក្សប្រជាជនកម្ពុជាប្រចាំមណ្ឌលខេត្តបាត់ដំបងលោក ឈាង វុន បានចោទប្រកាន់ទីតាំងកន្លែងលក់នំបញ្ចុករបស់កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត អតីតចៅសង្កាត់អូរចារមកពីគណបក្សសង្រ្គោះជាតិថា អាចជាទីតាំងគាំទ្រចលនាពួកឧទ្ទាម ។ ពួកឧទ្ទាមដែលអ្នកតំណាងរាស្រ្តនៃគណកបក្សប្រជាជនកម្ពុជារូបនេះ គឺអាចជាក្រុមតំណាងរាស្រ្តនៃ ក្រុមអតីតគណបក្សសង្រ្គោះជាតិដែលបាននាំគ្នាបង្កើតចលនាសង្រ្គោះជាតិ ក្នុងនោះឃើញមានដឹ​ក​នាំ​​​​ដោយលោក សម រង្ស៊ី ភរិយាលោក សម រង្ស៊ី លោក អេង ឆៃអ៊ាង និងមន្រ្តីរបស់លោកមួយចំនួនទៀត ។ លោក ឈាង វុន...

Recent Posts

Block title

Loading...
error: Content is protected !!