តុលាការបញ្ជាអោយនាំខ្លួនព្រះអង្គ ប៊ុត ប៊ុនតិញ បើមិនព្រមចូលបំភ្លឺតាមសម្រួល

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី ថាវរៈ បានចេញដីការបង្គាប់អោយព្រះអង្គ ប៊ុត ប៊ុនតិញ ចូលខ្លួនទៅឆ្លើយបំភ្លឺជាថ្មីចំ​ពោះ​ដំណើររឿងរំលោភទំនុកចិត្ត ។ ប៉ុន្តែព្រះអង្គ ប៊ុត ប៊ុនតិញ អះអាងថា ព្រះអង្គគ្មានកំហុសដូ​ចការចោទប្រកាន់នោះទេ ។ នៅក្នុងដីការបង្គាប់អោយព្រះអង្គ ប៊ុត ប៊ុនតិញ ចូលខ្លួនដែលចុះនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០១៨ បានលើកឡើងពីការចោទប្រកាន់បទរំលោភលើទំនុកចិត្ត និងបង្គាប់អោយចូលខ្លួនទៅឆ្លើយបំភ្លឺពី ដំណើររឿងនេះ...

នាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រាប់ថា បើគេផ្ដាច់ជំនួយមិនមែនលោកអ្នកលានអណ្ដាតឯណា គឺពលរដ្ឋតើ

( ផ្សាយឡើងវិញ ) ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអោយដឹងថា លោកមិនសូវជាចាប់អារម្មណ៍ខ្វាយខ្វល់ជាមួយនឹងការងាររបស់ក្រុមដែលចង់ប្រឆាំងរដ្ឋាភិបាលរបស់លោកនោះទេ ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន​ សែន បានហៅទង្វើដែលធ្វើឡើងដោយក្រុមអតីតសមាជិកនៃអតីតគណបក្សប្រឆាំងនៅកម្ពុជាថា កំពុងធ្វើការងារឆ្កួតឡប់ តាមរយៈការអំពាវនាវដល់សហគមន៍អន្តរជាតិអោយចូលរួមជួយផ្ដាច់ជំនួយមកកាន់ប្រទេសកម្ពុជា ។ ប៉ុន្តែលោកថា បើមានករណីនេះកើតឡើងមែន នោះ មិនមែនរូបលោកដែលជាយករដ្ឋមន្រ្តីអ្នករងគ្រោះ ឬហៅថា លានអណ្ដាតព្រោះតែគេច្របាច់កនោះទេ តែអ្នករងគ្រោះគឺពលរដ្ឋ ដែលត្រូវលានអណ្ដាត...

លោក សម រង្ស៊ី ៖ គណបក្សដែលចូលរួមការបោះឆ្នោតប្រកួតជាមួយបក្សលោក ហ៊ុន សែន ថា ជាបក្សតិរច្ឆាន

អតីតមេដឹកនាំគណបក្សប្រឆាំងនៅកម្ពុជា លោក សម រង្ស៊ី នៅតែប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរចូលរួមពហិការបោះឆ្នោតសម្រាប់ការបោះឆ្នោតថ្នាក់ជាតិជ្រើសតាំងតំណាងរាស្រ្តនៅកម្ពុជាឆ្នាំ ឆ្នាំ ២០១៨ នេះ ។ ទន្ទឹមជាមួយនឹងការអំពាវនាវដល់ប្រជាពលរដ្ឋកុំអោយទៅបោះឆ្នោតនោះ លោក សម រង្ស៊ី បានលើ​កឡើងថា ចំពោះគណបក្សដែលចូលរួមប្រកួតជាមួយនឹងគណបក្សចាំផ្ទះរបស់លោក ហ៊ុន សែន គឺមិ​នមែនជាការប្រកួតឡើងដោយភាពត្រឹមត្រូវនោះទេ ប៉ុន្តែត្រឹមតែជាឆាកល្ខោនដែលរៀបចំធ្វើឡើងដើម្បី​អោយតែល្អមើលភ្នែកតែប៉ុណ្ណោះ ។ លោក សម រង្ស៊ី បានបញ្ជាក់ថា បើកុំទៅបោះឆ្នោត...

លោក ហ៊ុន សែន ៖ ខ្ញុំមិនទៅចង់ឆ្លងឆ្លើយអីជាមួយនឹងអាមនុស្សឡប់ឆ្កួតអីនោះទេ

ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអោយដឹងថា លោកមិនសូវជាចាប់អារម្មណ៍ខ្វាយខ្វល់ជាមួយនឹងការងាររបស់ក្រុមដែលចង់ប្រឆាំងរដ្ឋាភិបាលរបស់លោកនោះទេ ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន​ សែន បានហៅទង្វើដែលធ្វើឡើងដោយក្រុមអតីតសមាជិកនៃអតីតគណបក្សប្រឆាំងនៅកម្ពុជាថា កំពុងធ្វើការងារឆ្កួតឡប់ តាមរយៈការអំពាវនាវដល់សហគមន៍អន្តរជាតិអោយចូលរួមជួយផ្ដាច់ជំនួយមកកាន់ប្រទេសកម្ពុជា ។ ប៉ុន្តែលោកថា បើមានករណីនេះកើតឡើងមែន នោះ មិនមែនរូបលោកដែលជាយករដ្ឋមន្រ្តីអ្នករងគ្រោះ ឬហៅថា លានអណ្ដាតព្រោះតែគេច្របាច់កនោះទេ តែអ្នករងគ្រោះគឺពលរដ្ឋ ដែលត្រូវលានអណ្ដាត ។ លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍បែបនេះ ៖ «...

លោក ស ខេង សុំចិត្ត នគរបាល កុំធ្វើអ្វីតាមទំនើងចិត្តព្រោះអាងខ្លួនមានអំណាច

ជាថ្មីម្តងទៀត លោក ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានស្នើរដល់មន្រ្តីនគរបាល ទើបបញ្ចប់វគ្គបណ្តុះបណ្តាលទាំងអស់ គប្បីធ្វើអ្វីស្របតាមវិជ្ជាជីវៈរបស់ខ្លួន កុំធ្វើអ្វីអាងតែអំណាចដែលជាកត្តាធ្វើឲ្យខូចឈ្មោះស្ថាប័ន និងមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋជាដើម ។ ការស្នើរសុំរបស់ប្រមុខក្រសួងមហាផ្ទៃរូបនេះ គឺបានធ្វើឡើងនៅក្នុងកម្មវិធីបិទវគ្គបណ្តុះបណ្តាលកម្រិបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១២ និងប្រកាសតែងតាំងស៊ប់ក្នុងក្របខណ្ឌមន្រ្តីនគរបាលជាតិកម្ពុជា ប្រមាណជិតប្រាំរយនាក់ នៅសាលាបណ្ឌិតសភានគរបាលកម្ពុជា នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨នេះ ។ លោក ស ខេង បានលើកឡើងថា ក្នុងនាមយើងជានគរបាលអនុវត្តន៍ច្បាប់...

លោក ហ៊ុន សែន ផ្ញើសារទាំងប្រយោលថា លោក កឹម សុខា នឹងគ្មានសំណាងបាននៅក្រៅឃុំ

មេដឹកនាំរបស់គណបក្សកាន់អំណាច លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្ញើសារទាំងប្រយោលថា នឹងគ្មានឱកាសបាននៅក្រៅឃុំឡើយសម្រាប់អតីតមេដឹកនាំគណបក្សប្រឆាំងដែលកំពុងជាប់ឃុំនៅក្នុងមណ្ឌលឃុំខ្លួន ។ សារទាំងប្រយោលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នេះ មិនបានសម្ដៅចំឈ្មោះទៅលើមេដឹកនាំណាម្នាក់នោះទេ ប៉ុន្តែតាមរយៈសារនេះ គេអាចសង្កេតមើលឃើញថា ទំនងជាលោកចង់ផ្ញើសារទៅកាន់លោក កឹម សុខា ដែលកំពុងជាប់ឃុំ និងជាពិសេសគឺសម្ដៅទៅលើអ្នកគាំទ្រមេដឹកនាំ នៃគណបក្សប្រឆាំងរួបនេះ ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃពុធ ទី៩...

អ្នកគាំទ្រអតីតបក្សប្រឆាំងនៅក្រៅប្រទេសចោទកូនស្រីលោក ហ៊ុន សែន ថា ជាអ្នកនៅពីក្រោយការទិញយកកាសែតភ្នំពេញប៉ុស្តិ៍នៅខ្មែរ

សកម្មជនដែលជាអ្នកគាំទ្រទៅលើអតីតគណបក្សប្រឆាំង នៅកម្ពុជាបានចោទកូនស្រីរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា ជាអ្នកនៅពីក្រោយការទិញយកកាសែតភ្នំពេញប៉ុស្តិ៍ ។ នេះគឺជារឿងមួយថ្មី និងប្លែក ក្រោយពេលដែលមានការបណ្ដេញនិពន្ធនាយកកាសែតភ្នំពេញប៉ុស្តិ៍មួយដ៏ល្បីនៅកម្ពុជា គឺលោក កៃ គឹមសុង កាលពីថ្ងៃទី៧ ឧសភា ម្សិលមិញនេះ ដោយថៅកែថ្មីដែល ត្រូវបានគេអះអាងថា ជាជនជាតិម៉ាឡេស៊ី ដោយការចោទប្រកាន់ទៅលើលោក កៃ គឹមសុង ព្រោះ តែបានអនុញ្ញាតអោយបុគ្គលិកចេញផ្សាយអត្ថបទមួយដែលនិយាយរៀបរាប់ពីការដោះដូរម្ចាស់ថ្មី ដែលមានទំនាក់ទំនងល្អជាមួយនឹងរដ្ឋាភិបាលកម្ពុជា...

លោក សម រង្ស៊ី ហៅអ្នកបង្កើតបក្សថ្មីៗថា ជាក្រុមអ្នកនយោបាយថោកទាបខ្លាចលោក ហ៊ុន សែន ចាប់ដាក់គុក

លោក សម រង្ស៊ី បានហៅក្រុមអ្នកដែលបានបង្កើតគណបក្សនយោបាយថ្មីចូលរួមប្រកួតនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជានាពេលខាងមុខនេះថា គឺជាក្រុមអ្នកនយោបាយថោកទាប ។ លោក​ សម រង្ស៊ី អតីតមេដឹកនាំនៃគណបក្សប្រឆាំងដែលកំពុងនិរទេសខ្លួនរស់នៅឯក្រៅប្រទេសនៅ ឡើយបានលើកឡើងថា អ្នកនយោបាយដែលត្រៀមខ្លួនប្រកួតនយោបាយនាពេលខាងមុខនេះ គឺពួកគេគ្រាន់តែធ្វើឡើងដើម្បីការពារខ្លួនរបស់ពួកគេពីការចាប់ខ្លួនដាក់គុកដោយរដ្ឋាភិបាលរបស់លោ កនាយករដ្ឋមន្រ្តី ហ៊ុន សែន តែប៉ុណ្ណោះ ។ បើតាមលោក សម រង្ស៊ី ដែលកំពុងស្ថិតនៅក្រៅប្រទេសបានបញ្ជាក់អោយដឹងថា នេះគឺជាទង្វើមួយដែលថោកទាបបំផុតសម្រាប់ក្រុមអ្នកនយោបាយដែលកំពុងតែធ្វើខ្លួនជាអំពិលអំពែក និងជាមនុស្សដែលឆក់យកឱកាសដោយមិនគិតពីរាស្រ្តខ្មែរ ។ លោក សម​រង្ស៊ី...

លោក អេង ឆៃអ៊ាង ហៅភ្នំពេញប៉ុស្តិ៍ ថា ជា ហ៊ុន សែន ប៉ុស្តិ៍ ក្រោយដោះដូរម្ចាស់ថ្មី និងបណ្ដេញនិពន្ធនាយកកាសែតនេះចេញ

អតីតអនុប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ លោក អេង ឆៃអ៊ាង បានហៅកាសែតភ្នំពេញប៉ុស្តិ៍ថ្មីថា ជា ហ៊ុន សែន ប៉ុស្តិ៍ទៅវិញ ក្រោយពេលដែលស្ថាប័នការសែតបរទេសមួយនេះត្រូវបានផ្លាស់ប្ដូរម្ចាស់ថ្មី ។ កាលពីថ្ងៃទី៧ ខែឧសភា ម្សិលមិញនេះ កាសែតបរទេសដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង២០ឆ្នាំទៅហើយនោះ បានសម្រេចធ្វើការបណ្ដេញលោក កៃ គឹមសុខ និពន្ធនាយករបស់កាសែតមួយនេះចេញទាំងគ្មានការជូនដំណឹងពីថៅកែថ្មី ដែលជាជនជាតិម៉ាឡេស៊ី  លោក ស៊ីវ៉ា ស៊ីវ៉ាមូកា ជី. [Sivamukar...

នៅខែមិថុនាខាងមុខ ប្រតិភូសហភាពអឺរ៉ុបនឹងងចុះមកពិនិត្យវាយតម្លៃ ថាតើកម្ពុជាបានគោរពលក្ខខ័ណ្ឌនានា ជាថ្នូរនឹងការអនុគ្រោះពន្ធដែលខ្លួនបានព្រមព្រៀងជាមួយសហភាពអឺរ៉ុបបានកម្រឹតណា ?

នៅខែមិថុនា ខាងមុខនេះ ប្រតិភូសហភាពអឺរ៉ុប នឹងចុះមកពិនិត្យវាយតម្លៃ ថាតើកម្ពុជាបានគោរពលក្ខខ័ណ្ឌនានា ជាថ្នូរ នឹងការអនុគ្រោះព័ន្ធដែលខ្លួនបានព្រមព្រៀងជាមួយសហភាពអឺរ៉ុបបានកម្រឹតណា ជាពិសេសលក្ខខ័ណ្ឌគោរពសិទ្ធិមនុស្ស ។ នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល ដែលអះអាងថា បានជួបជាមួយនឹងតំ​ណា​ង​សហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានបញ្ជាក់ថា ករណីខាងលើនេះ ប្រាកដជានឹងកើតឡើងយ៉ាងពិតប្រាកដ ប្រសិនណាបើ ស្ថានការនយោបាយ និងសិទ្ធិមនុស្សនៅកម្ពុជាមិនមានការវិវត្តន៍ល្អប្រសើរជាងបច្ចុប្បន្ននេះទេ ។ លោក ព្រាប កុល បានដកស្រង់លទ្ធផលដែលលោកទទួលបានជួបជាមួយនឹងតំណាងអឺរ៉ុបនៅកម្ពុជាទៀតថា...

Recent Posts

Block title

Loading...
error: Content is protected !!