សង្រ្គោះជាតិថា មិនដើរតាមការគូសវាស់របស់លោក ហ៊ុន សែន ដាច់ខាត

បន្ទាប់ពីរងសម្ពាធដ៏ធ្ងន់ធ្ងររបស់សហគមន៍អន្តរជាតិ លោក ហ៊ុន សែន បានអំពាវនាវឲ្យកូនចៅសង្គ្រោះជាតិ (ដែលគាត់ហៅថា អតីតសមាជិកគណបក្សសង្គ្រោះជាតិ) បង្កើត ” គណបក្សថ្មី ” ចូលប្រកួតជាមួយគាត់នៅឆ្នាំ២០១៨ ។ នេះជាយុទ្ធសាស្ត្រនយោបាយ ស្រាយសម្ពាធអន្តរជាតិរបស់លោក ហ៊ុន សែន ហើយក៏ជាផ្លូវដែលលោក ហ៊ុន សែន ចង់ដើរ និងគូសវាសឲ្យយើងដើរតាមគាត់ បន្ទាប់ពីចាប់ខ្លួនលោកប្រធាន កឹម សុខា...

អង្គការសហប្រជាជាតិបន្តស្នើអោយកម្ពុជាគោរពសិទ្ធិមនុស្ស

អង្គការសហប្រជាជាតិតាមរយៈអគ្គលេខាធិការបានបន្តធ្វើការស្នើសុំទៅកាន់រដ្ឋាភិបាលនៃប្រទេសកម្ពុជាអោយធ្វើការគោរពសិទ្ធិមនុស្ស និងគោរពលទ្ធិប្រជាធិបតេយ្យ ។ នៅក្នុងបទសម្ភាសន៍​ជាមួយ​វិទ្យុ​សម្លេង​សហរដ្ឋអាមេរិក (VOA) កាលពី​ថ្ងៃទី១៨ ខែ​ធ្នូ អ្នកនាំពាក្យ​រង​របស់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក ហ្វាហាន អាស៊ីស ហាក់ (Farhan Aziz Haq)​ បញ្ជា​ក់​​ថា អគ្គលេខាធិការ​នៃអង្គការ​សហប្រជាជាតិ​លោក អង់តូនីញ៉ូ ហ្គុយទែរ៉េ (Antonio Gu​​t​er​res)​បានបង្ហាញពីការព្រួ​យ​​បារម្ភយ៉ាងខ្លាំង អំពី​បញ្ហានៃការ​រឹតត្បិត​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ។ ការបង្ហាញការព្រួយបារម្ភរបស់ លោក ហ្វាហាន អាស៊ីស ហាក់ (Farhan Aziz Haq)​  នេះ គឺធ្វើឡើងដោយការសំអាងលើហេតុផលនៃការមើលឃើញពី ​ការ​ធ្វើទុក្ខបុកម្នេញ​លើ​គណបក្សប្រឆាំ​ង​ ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អង្គការ​សង្គម​ស៊ីវិល នៅ​ពេល​ដែល​ការបោះឆ្នោតជាតិ​ឆ្នាំ ២០១៨ កាន់តែ​ខិតចូ​ល​​មកដល់​បែបនេះ។ ជាមួយគ្នានេះ អគ្គលេខាធិការរូបនេះបានសង្កត់ប្រាប់មកកាន់កម្ពុជាថា អង្គការ​សហប្រជាជាតិ ចង់​ឃើញ​បរិយាកាស​នយោបាយនៅកម្ពុជា...

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ៖ បើមិនទទួលបានភាពអនុគ្រោះពន្ធទេ កម្ពុជាត្រូវបង់ពន្ធចំនួន ៦៧៦ លានដុល្លារអាមេរិក ក្នុងករណីនាំចេញមានបរិមាណដូចគ្នា និងបរិមាណនាំចេញក្នុងឆ្នាំ ២០១៦

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មរបស់កម្ពុជា លោក​ ប៉ាន់ សូស័ក្ដិ បានជម្រាបជូនទៅលោកនាយករដ្ឋមន្រ្តី  ហ៊ុន សែន ដែលជាប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា កុំអោយផ្គើនជាមួយនឹងការព្រមានបិទ ឬក៏ការព្យួរការអនុគ្រោះពន្ធពីសហភាពអឺរ៉ុបអោយសោះ ។ ផ្ទុយទៅវិញ លោក ប៉ាន់ សូស័ក្តិ រដ្ឋមន្រ្តីនៃក្រសួងពាណិជ្ជកម្មរបស់កម្ពុជា បានសុំអោយលោកនា​យ​ក​រដ្ឋមន្រ្តី ហ៊ុន សែន ធ្វើការបញ្ចុះបញ្ជូលសហភាពអឺរ៉ុបចំពោះបញ្ហាទាំងអស់នេះ ។ បើតាមលោករដ្ឋ មន្រ្តីក្រសួងពាណិជ្ជកម្មរបស់កម្ពុជារូបនេះបានបញ្ជាក់ថា កម្ពុជា​គួរ​បញ្ចុះ​បញ្ចូល (lobby)...

តំណាងអាមេរិក និងអឺរ៉ុបប្រចាំអង្គការសហប្រជាជាតិនឹងកោះប្រជុំតំណាងប្រទេសជប៉ុន និងប្រទេសមួយចំនួនទៀតនៅថ្ងៃនេះ ដើម្បីពិភាក្សាអំពីការរំលាយបក្សសង្រ្គោះជាតិ

តំណាងរបស់សហរដ្ឋអាមេរិក និងតំណាងរបស់សហភាពអឺរ៉ុប ដែលមានប្រចាំការនៅអង្គការសហប្រជាជាតិបានអោយដឹងថា នឹងកោះប្រជុំតំណាងប្រទេសមួយចំនួន រួមនឹងប្រទេសជប៉ុនផងដែរនៅ ថ្ងៃអង្គារិ៍នេះ ដើម្បីពិភាក្សាពីការរំលាយគណបក្សសង្រ្គោះជាតិ ។ គណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការសាលាកំពូលកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ចេញសាលដីការប្រកាសរំលាយជាស្ថាពរទៅតាមបណ្ដឹងរបស់ក្រសួងមហាផ្ទៃ ដោយអះអាងថា មេធាវីរបស់ក្រសួងមហាផ្ទៃមានភស្តុតាងគ្រប់គ្រាន់ ។ លើសពីនេះតុលាការ បានបិទសិទ្ធិអ្នកនយោបាយមកពីបក្សសង្រ្គោះជាតិ១១៨នាក់ ហាមមិនអោយធ្វើនយោបាយរយៈ ពេល៥ឆ្នាំ ។ សាលដីការនេះ ធ្វើឡើងដោយប្រកាសបិទផ្លូវតវ៉ា ។ កាលពីថ្ងៃទី៨ វិច្ឆិកា លោកអ៊ូ ច័ន្ទរ័ត្ន និងលោកកង...

អាមេរិក ៖ ទណ្ឌកម្មបន្ថែម ដល់រដ្ឋាភិបាលលោក ហ៊ុន សែន នឹងចេញជារូបរាងយ៉ាងយូរបំផុតនៅខែមករាឆ្នាំ២០១៨

តំណាងរាស្រ្តមួយរូបរបស់សហរដ្ឋអាមេរិកបានថ្លែងអោយដឹងថា សហរដ្ឋអាមេរិកនឹងមិនលើកលែងអោយរដ្ឋាភិបាលក្រុងភ្នំពេញជាដាច់ខាត ។  នេះបើយោងតាមវិទ្យុអាស៊ីសេរីដែលបានដកស្រង់សម្ដី របស់លោក Ted yoho មកចុះផ្សាយកាលពីយប់ថ្ងៃទី១៨ ខែធ្នូ ។ តាមរយៈទំព័រសារព័ត៌មានដដែលនេះ លោក Ted Yoho ប្រធាន​អនុគណៈកម្មការ​កិច្ចការ​បរទេស​សភា​អាមេរិក បានថ្លែងអោយដឹងថា សភាអាមេរិកក៏គ្រោងនឹងដាក់ទណ្ឌកម្មបន្ថែមទៀតមកកាន់រដ្ឋាភិបាលក្រុងភ្នំពេញដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាយ៉ាងយូរបំផុតគឺត្រឹមខែមករា ឆ្នាំ ២០១៨ នាពេលខាងមុខនេះ ។ បើតាមលោក Ted Yoho បានអះអាងអោយដឹងថា គម្រោងការក្នុងការដាក់ទណ្ឌកម្មបន្ថែមទៀតមកកាន់រដ្ឋាភិបាលក្រុងភ្នំពេញនេះ ដោយសារតែរដ្ឋាភិបាលមួយនេះកំពុង​ធ្វើ​សកម្មភាព​គ្រប់​បែប​យ៉ាង...

បក្សសង្រ្គោះជាតិ ៖ បើសង្រ្គោះជាតិហ៊ានទៅបង្កើតបក្សថ្មីនឹងនាំអោយលោក ហ៊ុន សែន ក្លាយជាមេដឹកនាំផ្ដាច់ការ ពលរដ្ឋខ្មែរនឹងរស់នៅក្នុងភាពក្រីក្រ និងភ័យខ្លាច

បន្ទាប់ពីរងសម្ពាធដ៏ធ្ងន់ធ្ងររបស់សហគមន៍អន្តរជាតិ លោក ហ៊ុន សែន បានអំពាវនាវឲ្យកូនចៅសង្គ្រោះជាតិ (ដែលគាត់ហៅថា អតីតសមាជិកគណបក្សសង្គ្រោះជាតិ) បង្កើត " គណបក្សថ្មី " ចូលប្រកួតជាមួយគាត់នៅឆ្នាំ២០១៨ ។ នេះជាយុទ្ធសាស្ត្រនយោបាយ ស្រាយសម្ពាធអន្តរជាតិរបស់លោក ហ៊ុន សែន ហើយក៏ជាផ្លូវដែលលោក ហ៊ុន សែន ចង់ដើរ និងគូសវាសឲ្យយើងដើរតាមគាត់ បន្ទាប់ពីចាប់ខ្លួនលោកប្រធាន កឹម សុខា...

លោក សុខ ទូច ស្ដីបន្ទោសក្រុមប្រឆាំងថា អួតស្រឡាញ់ជាតិ ប៉ុន្តែពេលមានបញ្ហានាំគ្នារត់ចោលស្រុកអស់

ប្រធានរាជបណ្ឌិតសភាកម្ពុជា លោក សុខ ទូច បានចេញមុខថ្លែងសារនយោបាយការពារអ្វីដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កំពុងធ្វើនាពេលនេះ ។ លោក សុខ ទូច ក៏បានធ្វើការស្ដីបន្ទោសក្រុមប្រឆាំង និងអ្នកយោបាយមួយចំនួនទៀតថា ប្រកាសថា ខ្លួនស្រឡាញ់ប្រទេសជាតិក្ដែងៗ ប៉ុន្តែនៅពេលដែលបានទទួលដំណឹងពីបញ្ហាដែលប្រទេសជាតិមា​ន នាំគ្នារត់ចោលស្រុកអស់  ។ លោកបានចាត់ទុកថា នេះគឺជាទង្វើមួយដែលមិនត្រឹមត្រូវទាល់តែសោះ​ ៖ « ​ស្នេហាប្រជាជន ប៉ុន្តែពេលមានវិបត្តិអត់មានអ្នកណានៅស្រុកខ្មែរសោះ...

កម្ពុជា ៖ អាមេរិក និងសហភាពអឺរ៉ុប កំពុងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា

ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិបានបន្តចោទប្រកាន់ទៅលើ​​ស​ហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុបថា កំពុងតែធ្វើការងារជ្រៀតជ្រែកលើកិច្ចការងារផ្ទៃក្នុងរបស់កម្ពុជា ។ តាមរយៈសេចក្តីថ្លែងការណ៍មួយ ដែលបានផ្ញើទៅកាន់បណ្តាប្រទេសនានាប្រចាំនៅអង្គការសហប្រជាជាតិនាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧នេះ តំណាងរបស់កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ បានសម្តែងការប្រតិកម្មយ៉ាងខ្លាំងក្លាចំពោះគម្រោងបើកកិច្ចពិភាក្សាលើប្រធានបទស្តីពី «ការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា» ពីសំណាក់តំណាងអចិន្ត្រៃយ៍របស់អាមេរិក និងសហភាពអឺរ៉ុបប្រចាំនៅអង្គការសហប្រជាជាតិ។ បើតាមសេចក្ដីថ្លែងការណ៍នេះ តំណាងកម្ពុជាអះអាងថា  ការលើកឡើងរបស់បេសកកម្មអចិន្ត្រៃយ៍សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ជាអកប្បកិរយាដ៏ក្រអឺតក្រទម និងគ្មានការគោរព និងជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាយ៉ាងធ្ងន់ធ្ងរ ដែលផ្ទុយពីគោលការណ៍នៃការគោរពអធិបតេយ្យភាព និងការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងប្រទេសដទៃ ដូចមានចែងក្នុងមាត្រា២ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ៕ ...

លោក សម រង្ស៊ី មានជំនឿថា របបលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងដួលរលំ បើអន្តរជាតិបន្តយកទណ្ឌ៣យ៉ាងមកអនុវត្តន៍ពេញលេញ (មានវីដេអូ...

អតីតមេដឹកនាំគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានថ្លែងប្រាប់ថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រាកដជានឹងដួលរលំជាក់ជាមិនខានឡើយ ប្រសិនណាបើសហគមន៍អន្តរជាតិបន្តប្រើប្រាស់ទណ្ឌកម្ម៣យ៉ាងដែលធ្លាប់បានព្រមានកាលពីកន្លងមកនោះ ។ បើតាមលោក សម រង្ស៊ី​ បានបញ្ជាក់ថា ទណ្ឌកម្មទាំង៣យ៉ាងនោះ មានទី១ ទាក់ទងនឹងការបិទទិដ្ឋាកា ហាមមិនអោយមន្រ្តីកម្ពុជាជាន់ទឹកដីរបស់ពួកគេ ដែលអាចឈានដល់ការបង្កក់ ឬរឹបអូស ទ្រព្យសម្បត្តិរបស់មន្រ្តីទាំងនោះដែលមានផ្ញើនៅប្រទេសគេ ។ ទណ្ឌកម្មទី២ ទាក់ទងនឹងការលែង...

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មសុំនាយករដ្ឋមន្រ្តី ហ៊ុន សែន កុំផ្គើនអឺរ៉ុបឱ្យបិទការអនុគ្រោះពន្ធនាំទំនិញចូល តែត្រូវបញ្ចុះបញ្ជូលដើម្បីបានការអនុគ្រោះពន្ធ

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មរបស់កម្ពុជា លោក​ ប៉ាន់ សូស័ក្ដិ បានជម្រាបជូនទៅលោកនាយករដ្ឋមន្រ្តី  ហ៊ុន សែន ដែលជាប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា កុំអោយផ្គើនជាមួយនឹងការព្រមានបិទ ឬក៏ការព្យួរការអនុគ្រោះពន្ធពីសហភាពអឺរ៉ុបអោយសោះ ។ ផ្ទុយទៅវិញ លោក ប៉ាន់ សូស័ក្តិ រដ្ឋមន្រ្តីនៃក្រសួងពាណិជ្ជកម្មរបស់កម្ពុជា បានសុំអោយលោកនា​យ​ក​រដ្ឋមន្រ្តី ហ៊ុន សែន ធ្វើការបញ្ចុះបញ្ជូលសហភាពអឺរ៉ុបចំពោះបញ្ហាទាំងអស់នេះ ។ បើតាមលោករដ្ឋ មន្រ្តីក្រសួងពាណិជ្ជកម្មរបស់កម្ពុជារូបនេះបានបញ្ជាក់ថា កម្ពុជា​គួរ​បញ្ចុះ​បញ្ចូល (lobby)...

Recent Posts

Block title

Loading...
error: Content is protected !!