គណបក្ស​សង្គ្រោះ​ជាតិ៖ពី​ការ​ធំ​ធាត់​រហ័ស​មក​បញ្ចប់​ត្រឹម​អាយុ​ជាង​៥​ឆ្នាំ

១៧​ ខែ​កក្កដា​ ឆ្នំា​២០១២ ដល់ ១៦​វិច្ឆិកា ២០១៧ នេះ គណបក្ស​សង្គ្រោះ​ជាតិ​មាន​អាយុ​៥​ឆ្នាំ​និង​ជិត​៤​ខែ ប៉ុណ្ណោះ ។ ប៉ុន្តែ​គណបក្ស​ប្រឆាំង​ដ៍​ធំ​ជាង​គេ​នៅ​កម្ពុជា​នេះ ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ចោល​នៅ​ថ្ងៃ​នេះ ទៅ​តាម​បណ្តឹង​របស់​រដ្ឋាភិបាល​នៃ​គណបក្ស​កាន់​អំណាច។​តើ​គណបក្ស​សង្រ្គោះ​ជាតិ មាន​ប្រវត្តិ​យ៉ាង​ដូច​ម្តេច​?   ​អត្ថបទដោយ៖​ អ៊ឹង ប៊ុនថន     0:00 / 0:04     គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​១៧​ ខែកក្កដា​ ឆ្នំា​២០១២។ គឺ​ជា​ការ​ចាប់​កំណើត​ដោយ​មាន​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស សម រង្ស៊ី ដែល​មាន​រូប​សញ្ញា​ភ្លើង​ទៀន ដែល​ដឹក​នាំ​ដោយ...

សមត្ថកិច្ច​បន្ត​ឃុំ​ខ្លួន​អតីត​​បុគ្គលិក​វិទ្យុ​​អាស៊ីសេរី​​ពីរ​នាក់

អតីត​អ្នកយកព័ត៌មាន​អាស៊ីសេរី​គឺ​លោក​ អ៊ួន ឈិន​ និង​លោក យាង សុជាមេត្តា​ មក​ទល់​ពេល​នេះ​ សមត្ថកិច្ច​នៅ​មិន​ទាន់​បាន​ដោះលែង​វិញ​នៅឡើយ​ ក្រោយពី​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ពួកគេ​កាលពី​ថ្ងៃទី១៤​ វិច្ឆិកា។​ ក៏ប៉ុន្តែ អ្នក​ធ្វើការ​ទាក់ទង​នឹង​វិស័យ​ព័ត៌មាន​ ចាត់​ទុក​សកម្មភាព​ឃាត់ខ្លួន​នេះ​ ថា​ ជា​ការគំរាម​កំហែង​អ្នកសារព័ត៌មាន​ និង​អំពាវនាវ​ឲ្យ​មាន​ការ​ដោះលែង​វិញ​ជា​បន្ទាន់។​ អ្នកធ្វើការ​ដើម្បី​លើកស្ទួយ​វិស័យ​ព័ត៌មាន និង​មន្រ្តី​សិទ្ធិមនុស្ស​ ថ្លែង​នៅ​ថ្ងៃទី១៥​ វិច្ឆិកា​ ថា​ តុលាការ​ឃាត់ខ្លួន​អតីត​អ្នកយកព័ត៌មាន​អាស៊ីសេរី​ពីរ​នាក់នេះ​ គឺ​ជា​សកម្មភាព​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​ និង​ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​អ្នកសារព័ត៌មាន​ដទៃ​ទៀត​ នៅ​ស្រប​ពេល​ដែល​ស្ថានភាព​នយោបាយ​កំពុង​តែ​មាន​វិបត្តិ​​នេះ។​ មក​ទល់​ពេល​នេះ...

តុលាការ​កំពូល​សម្រេច​រំលាយ​បក្ស​ប្រឆាំង​និង​ដក​សិទ្ធិ​មន្ត្រី​ជាន់ខ្ពស់​បក្ស​នេះ​ធ្វើ​នយោបាយ

  តុលាការ​កំពូល​បាន​សម្រេច​ចេញ​សាលដីកា​ភ្លាម​ៗ ឲ្យ​រំលាយ​បក្ស​ប្រឆាំង ក្រោយ​បញ្ចប់​ការ​ជំនុំជម្រះ​នៅ​ល្ងាច​ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា និង​សមាជិក​បក្ស​ជាន់​ខ្ពស់​ជាង​១០០នាក់ ត្រូវ​ដក​សិទ្ធិ​ធ្វើ​នយោបាយ​រយៈពេល ៥ឆ្នាំ។ នៅ​ចំ​ថ្ងៃ​ដែល​តុលាការ​កំពូល កំពុង​តែ​ដំណើរ​ក្ដី​រឿង​រំលាយ​បក្ស​ប្រឆាំង ព្រះ​វត្តមាន​របស់​ព្រះ​មហាក្សត្រ ដែល​ព្រះអង្គ​យាង​ទៅ​សោយ​ព្រះ​ក្រយា ក្បែរ​តុលាការ​កំពូល បាន​បង្ហាញ​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដល់​សាធារណៈ។ អ្នក​វិភាគ​នយោបាយ យល់​ឃើញ​ថា ការ​យាង​របស់​ព្រះ​មហាក្សត្រ​នៅ​ពេល​នេះ ជា​សញ្ញា​បង្ហាញ​ថា ព្រះ​អង្គ​កំពុង​ខ្វល់ខ្វាយ​អំពី​វិបត្តិ​នយោបាយ​ដ៏​ធំ​នេះ។ នេះ​អាច​ចាត់​ទុក​ថា​ជា​ការ​កម្រ និង​ជា​ការ​គាប់​ជួន ដែល​ព្រះ​រាជកិច្ច​របស់​ព្រះ​មហាក្សត្រ ត្រូវ​បាន​គេ​រៀបចំ​ឡើង ផ្នែក​ខាង​ក្រៅ​ព្រះបរមរាជវាំង នៅ​ចំ​ថ្ងៃ​នៃ​សវនាការ​ជំនុំជម្រះ​រំលាយ​បក្ស​ប្រឆាំង លើ​សំណុំ​រឿង​រំលាយ​បក្ស​ប្រឆាំង...

HRW​រម្លឹក​ឲ្យ​ប្រទេស​ម្ចាស់​ជំនួយ​ដាក់​ទណ្ឌកម្ម​កម្ពុជា​ភ្លាមៗ​បើ​បក្ស​ប្រឆាំង​ត្រូវ​រម្លាយ

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ទទូច​ឲ្យ​ប្រទេស​ម្ចាស់​ជំនួយ និង​អង្គទូត​នានា ចាត់​វិធានការ​ភ្លាមៗ បើ​គណបក្សប្រឆាំង​ត្រូវ​តុលាការ​កំពូល រម្លាយ​ដូច​ការប៉ុនប៉ង របស់​បក្ស​កាន់អំណាច មែន​នោះ។ ប៉ុន្តែ មន្ត្រី​បក្ស​កាន់អំណាច ស្នើ​ឲ្យ​ទាំងអស់​គ្នា រក្សា​ភាព​ស្ងប់ស្ងៀម ដើម្បី​ទុក​លទ្ធភាព​ឲ្យ​តុលាការ សម្រេច​សេចក្ដី​ឲ្យ​បាន​ត្រឹមត្រូវ។ ចំណែក​ឯ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ មាន​សង្ឃឹម​តិចតួច​ណាស់ ថា​ប្រព័ន្ធ​តុលាការ​កម្ពុជា អាច​ផ្ដល់​យុត្តិធម៌ ក្នុង​រឿង​ក្តី ពាក់ព័ន្ធ​នឹង​នយោបាយ​បែបនេះ។ នាយក​ប្រតិបត្តិ ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ...

អាមេរិ​ក​ចាប់​ផ្តើមពិនិត្យ​លើ​ប្រទេស​ដែលទទួល​ផល​ពី​ប្រព័ន្ធអនុគ្រោះ​ពន្ធ​របស់​ខ្លួន

រដ្ឋបាល​ថ្មី​របស់​ប្រធានាធិបតី​ ដូណាល់ ​ត្រាំ និង​ចាប់​ផ្តើ​ម​វាយ​តម្លៃ​ឡើង​វិញ ​នូវ​ការ​អនុវត្តរបស់​ប្រទេស​នាំចូល​ទៅ​សហរដ្ឋអាមេរិក​ ដែល​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP ដើម្បី​ឲ្យ​ប្រាកដ​ថា​ប្រទេស​ទាំង​នោះ​បាន​បំពេញ​តាម​លក្ខខណ្ឌ​របស់​ខ្លួន។ នេះដោយ​យោ​ងតាមសេចក្តី​ប្រកាស​ព័ត៌មានរបស់​តំណាង​ការិយា​ល័យ​​​ពាណិជ្ជកម្ម សហរដ្ឋអាមេរិក។ ប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់សហរដ្ឋអាមរិក ឬ GSP គឺជាកម្មវិធីអនុគ្រោះ​ពន្ធពាណិជ្ជកម្ម ដោយ​មិនមាន​ការបង់​ពន្ធសម្រាប់ការនាំចូលទំនិញ ពីប្រទេសកំពុងអភិវឌ្ឍន៍ ​និងប្រទេសក្រីក្រ​ទៅកាន់​សហរដ្ឋ​​អាមេរិក​។ ប្រទេស​កម្ពុជា​បាន​ទទួល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធនេះតាំង​ពី​ឆ្នាំ​១៩៩៧។ ​ក្នុង​សេចក្តីប្រកាសព័ត៌មាន​ចេញផ្សាយ​កាលពី​ខែតុលា ដែល​វី​អូ​ឌី​ទើប​ទទួល​បាន​ ឲ្យ​ដឹង​ថា ភ្នាក់​ងារ​តំណាង​​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក នឹងចាប់​ផ្តើម​ចុះ​វាយ​តម្លៃ និង​ពិនិត្យ​ឡើង​វិញទៅ​លើ​ប្រទេសទាំង​អស់​​ ដែល​​ទទួលបាន​ការ​អនុគ្រោះ​ព័ន្ធ ​GSP...

Recent Posts

Block title

Loading...
error: Content is protected !!