បទ​ល្មើស​ព្រៃ​ឈើ​នៅ​ស្រុក​លំផាត់​ខែត្រ​រតនគិរី​ត្រូវ​ឈ្មួញ​សម្រុក​កាប់​ពេញទំហឹង

ឈើ​មូល​ធំៗ​រួមមាន សុក្រំ ឈ្លីក និង​កកោះ​ជាដើម ឋិត​ក្នុង​តំបន់​ភ្នំ​អាត នៃ​ដែន​ជម្រក​សត្វព្រៃ​លំផាត់ ក្នុង​ឃុំ​សេដា ស្រុក​លំផាត់ ខែត្រ​រតនគិរី កំពុង​ទទួលរង​ការ​កាប់​យក​ឈើ​មានតម្លៃ​លក់​ខុសច្បាប់​ខ្លាំង​ឡើង ដោយ​ពុំ​មាន​ការទប់ស្កាត់​ឡើយ ខណៈ​សហគមន៍​បាន​ដាក់​ពាក្យ​ប្ដឹង​អាជ្ញាធរ មន្ត្រី​បរិស្ថាន និង​អភិបាលស្រុក​ពី​បទ​អនុគ្រោះ​ឲ្យ​កើតមាន​បទល្មើស​ព្រៃឈើ។ សហគមន៍​រក​ឃើញ​ថា មន្ត្រី​រដ្ឋបាល​ព្រៃឈើ សមត្ថកិច្ច និង​មន្ត្រី​ឧទ្យានុរក្ស​របស់​ក្រសួង​បរិស្ថាន​នៅ​តែ​ទទួល​ប្រយោជន៍ ពី​បទ​ល្មើស​ព្រៃឈើ ទើប​សកម្មភាព​បង្ក្រាប​បទល្មើស​ព្រៃឈើ ពុំ​មាន​ប្រសិទ្ធភាព។ សហគមន៍​ការពារ​ព្រៃឈើ​ភូមិ​សមុទ្រ​ក្រោម ឃុំ​សេដា ស្រុក​លំផាត់ ព្រួយបារម្ភ​ខ្លាំង​ពី​វាសនា​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់ នឹង​រលាយ​ទាំងស្រុង​នៅ​ពេល​ខ្លី​ខាងមុខ...

អាជ្ញាធរ​ឱ្យ​ជនល្មើស​បូម​ខ្សាច់​លុប​ព្រៃ​កោងកាង​នៅ​កោះកុង​រួចខ្លួន

រដ្ឋាភិបាល​សម្រេច​ដក​ហូត​ដី​ព្រៃកោងកាង នៅ​តំបន់​ដែន​ជម្រក​សត្វព្រៃ​ពាមក្រសោប ក្នុង​ខេត្ត​កោះកុង មក​ដាក់​ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​វិញ។ ចំណាត់​ការ​ដ៏​លឿន​រហ័ស​របស់​ក្រុម​អាជ្ញាធរ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្រែក​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​ចុះ​ទៅ​ពិនិត្យ​ករណី​មួយ​នេះ។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ពិនិត្យ​ឃើញ​ថា ចំណាត់​ការ​របស់​រដ្ឋាភិបាល​នេះ មាន​លក្ខណៈ​ជា​ការ​សម្របសម្រួល​ច្រើន​ជាង មិនមែន​ជា​ការអនុវត្ត​ឱ្យ​បាន​តឹងរ៉ឹង​នោះ​ទេ។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​សម្ដែង​ការ​ខកចិត្ត​ចំពោះ​អាជ្ញាធរ​ជំនាញ​ដែល​មិន​បាន​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ លើ​បុគ្គល​ដែល​បាន​បូម​ខ្សាច់​លុប​ព្រៃ​កោងកាង អស់​ជាង ៣​ហិកតារ ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​ពាម​ក្រសោប តែ​ផ្ទុយទៅវិញ​អាជ្ញាធរ​បែរជា​ជួយ​ណែនាំ​ឱ្យ​ជន​ទាំងនោះ​ធ្វើតាម​នីតិវិធី​ស្នើសុំ​ដី​ដែល​ត្រូវ​បាន​ដកហូត​នោះ​ទៅវិញ។ ទីស្ដីការ​គណៈរដ្ឋមន្ត្រី​សម្រេច​ដកហូត​ដី​ទំហំ​ជាង ១៣ហិកតារ ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​ពាមក្រសោប ដែល​ត្រូវ​បាន​គេ​បូម​ខ្សាច់​ចាក់​បំពេញ​ដោយ​ខុសច្បាប់ អស់​ជាង ៣ ហិកតារ...

ស្លាប់ស្លាប់ស្លាប់ !! អស់ពីកាហ្វេថ្មពិលផលិតនៅវៀតណាម ចំណែកនៅកម្ពុជាយើងវិញ​ រកឃើញសារធាតុគីមី ៧តោន សម្រាប់ផលិតកាហ្វេ នៅសង្កាត់ព្រែកព្នៅ

កម្លាំង​សមត្ថកិច្ច​ចម្រុះ​នៅ​ថ្ងៃ​សុក្រ​ទី​២៧​មេសា​ម្សិលមិញ បាន​ចុះ​បង្ក្រាប​ទីតាំង​ផលិត​កា​ហ្វេ​​គ្មាន​ច្បាប់​មួយកន្លែង​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ ជ្រកក្រោមស្លាក “​ដាយ​ថា​ញ់​” ដោយ​រឹប​អូស​បាន​សារធាតុ​រួមផ្សំ​ប្រមាណ​ជា​៧​តោន។ តាម​ការ​សន្និដ្ឋាន​បឋម កាហ្វេ​ដែល​ផលិត​នៅ​ទី​នោះ​មាន​លាយ​សារធាតុ​គីមី​ធ្ងន់ធ្ងរ​។ ហើយ​ពេល​នេះ​អាជ្ញាធរ​កំពុង​ធ្វើ​ការ​ពិសោធន៍។ នៅ​ក្នុង​ប្រតិបត្តិ​ការ​បង្ក្រាប​ទី​តាំង​ផលិត​កាហ្វេ​ក្នុង​ខណ្ឌ​ព្រែកព្នៅ សមត្ថកិច្ច​ចម្រុះ​រក​ឃើ​ញ​សារធាតុ​ផលិត​កាហ្វេប្រមាណ​ជាង​៧​តោន​ដោយ​រួមមាន៖ ពោត​ឆៅ សណ្តែកសៀង​លីង ផ្លែប៊ឺ ខ្ទិះដូង រួមនឹង​សារធាតុ​ផ្សំ​មួយ​ចំនួនទៀត។ ក្រៅ​ពី​សារធាតុ​ផលិត​កាហ្វេ អា​ជ្ញា​ធរ​រក​ឃើញ ​ឧប​ករណ៍​ផលិតរួមមាន ៖ ម៉ាស៊ីន​លីង​​កាហ្វេ​ ម៉ាស៊ីន​កិន​កាហ្វេ ម៉ាស៊ីន​វេច​ខ្ទប់ ​និង​សំបក​វេច​ខ្ទប់​ជាដើម។ ចំណែក​មនុស្ស​ពីរ​នាក់​ដែល​អាជ្ញាធរ​ឃាត់​នៅ​ក្នុង​អំឡុង​ពេល​ប្រតិបត្តិ​ការ​បង្ក្រាប​នោះ​កំ​ពុង​ស្ថិត​នៅ​ក្នុង​ដំណាក់ការ​ស៊ើប​សួរ។ ទន្ទឹម​នឹង​នេះ សមត្ថកិច្ច​អះអាង​ថា...

ស ខេង បន្ទោសមន្រ្ដីដែលចេញឯកសារមិនប្រក្រតីឲ្យជនបរទេស

ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា លោក ស​ ខេង បានចេញមុខស្ដីបន្ទោសក្រុមមន្រ្ដី​នៅមូលដ្ឋាន​មួយចំនួន ដែល​នៅ​តែ​ចេញ​ឯកសារ​មិន​ប្រក្រតី​ទៅអោយជនជាតិ​ជន​បរទេស។ ថ្លែងនៅ​ក្នុង​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ២០១៧ និង​លើក​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០១៨ របស់​អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍ នា​ថ្ងៃ​ទី២៧ កុម្ភៈ ​នេះ លោករដ្ឋមន្រ្តីនៃក្រសួងមហាផ្ទៃរូបនេះបានព្រមានថា នឹងដកតំណែងក្រុមមន្រ្តីមូលដ្ឋានទាំងនោះចេញ ។ លោកបញ្ជាក់ថា បើមិ​នធ្វើយ៉ាងដូច្នេះទេ បញ្ហាទាំងនេះ នឹងនៅតែបន្តកើតមានឡើងជាដដែលទៀតមិនខានឡើយ ។ លោក ស ខេង បានមានប្រសាសន៍បញ្ជាក់បែបនេះ ៖...

រឿងសម្រុកមករស់នៅស្រុកខ្មែរ ចិនឈរលេខរៀងទី១ យួនឈរលេខរៀងទី២

( ផ្សាយឡើងវិញ ) ពលរដ្ឋចិន និងពលរដ្ឋវៀតណាម កំពុងនាំគ្នាសម្រុកចូលមកកាន់ប្រទេសកម្ពុជាហាក់ដូចជាការប្រណាំងប្រជែងគ្នាយ៉ាងខ្លាំង  ខណៈដែលចិនឈរនៅលើលេខរៀងទី១ ចំណែកឯវៀតណាមវិញនោះ ឈរនៅលើលេខរៀងទី២ ។ របាយការណ៍ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានបង្ហាញនៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្នុងពិធីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងទិសដៅការងារសម្រាប់អនុវត្តន៍ឆ្នាំ២០១៨ បានបញ្ជាក់អោយដឹងថា ចំនួនជនបរទេសដែលចូលមកកម្ពុជាសរុបមានចំនួន៥.៣១២.៥៨៥ នាក់ ក្នុងនោះចិន និងវៀតណាមមានចំនួនច្រើនជាងគេ ។ បើតាមអគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់អោយដឹងតាមរបាយការណ៍ដដែលថា ការហូរចូលជនបរទេសនៅកម្ពុជា...

នគរបាល​បាញ់​ពលរដ្ឋស្លាប់​នៅ​កន្លែង​ជល់​មាន់​នៅ​ត្បូងឃ្មុំនៅមិនទាន់បានចាប់ខ្លួនមកផ្ដន្ទាទោសនៅឡើយ

ក្រុម​គ្រួសារ​ជនរងគ្រោះ ដែល​បាន​ស្លាប់​ដោយសារ​មន្ត្រី​នគរបាល​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាញ់​ក្នុង​ពេល​ចុះ​បង្ក្រាប​កន្លែង​ជល់​មាន់​នៅ​ឃុំ​ចាន់មូល នៅ​មិនទាន់​ទទួល​បាន​យុត្តិធម៌​នៅឡើយ​ទេ។ ពួកគាត់ នៅតែ​ទន្ទឹង​រង់ចាំ​យុត្តិធម៌​រហូត​មក ដោយ​សង្ឃឹមថា​តុលាការ​នឹង​ផ្ដល់​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ និង​មិន​ធ្វើ​ឱ្យ​ពលរដ្ឋ​បាត់បង់​ជំនឿ​ទុកចិត្ត​លើ​ប្រព័ន្ធ​ច្បាប់​នោះ​ឡើយ។ ក្រុម​គ្រួសារ​យុវជន​ស្នើ​សុំ​ឱ្យ​មន្ត្រី​តុលាការ​ពន្លឿន​នីតិវិធី​ចំពោះ​សំណុំរឿង​មួយ​នេះ​ឱ្យ​បាន​ឆាប់រហ័ស ដោយសារ​កូនប្រុស​ឈ្មោះ ឆាយ អឿន ដែល​បាន​ស្លាប់​តាំងពី​ឆ្នាំ​២០១៤ នៅ​មិនទាន់​ទទួល​បាន​យុត្តិធម៌​ឡើយ​ទេ។ ពួកគាត់​អះអាង​ថា ជនល្មើស​នៅ​មិនទាន់​ចាប់ខ្លួន​យក​មក​ផ្ដន្ទាទោស​តាមច្បាប់ ចំណែក​សំណង​រដ្ឋប្បវេណី​ក៏​ពួកគេ​នៅ​មិនទាន់​ទទួល​បាន​ដែរ។ ឪពុក​បង្កើត លោក ឆាយ អឿន គឺ លោក គរ ឆាយ...

សារព័ត៌មានស្និតរដ្ឋាភិបាលចុះផ្សាយ ខ្សែអាត់សម្លេងបណ្តាញរបស់លោក សម សេរី ដែលនាយករដ្ឋមន្រ្តីថា ពួកគេចង់ដាក់បង្កៃគ្រាប់បែកនៅវត្តភ្នំ និងសៀមរាប

ខាងក្រោមនេះគឺជាខ្លឹមសារដើមទាំងស្រុងរបស់សារព័ត៌មានហ្រ្វេសញ៉ូ ដែលបានចុះផ្សាយ (ភ្នំពេញ)៖ ថ្លែងចេញពីវេទិកាប្រគល់សញ្ញាបត្រដល់និស្សិតសកលវិទ្យាល័យជាតិគ្រប់គ្រងជាង ៣ពាន់នាក់នៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទម្លាយថា ក្រុមជនធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយបុគ្គលឈ្មោះ «សម សេរី» ដែលមានមូលដ្ឋាននៅប្រទេសដាណឺម៉ាក បានរៀបចំផែនការបំផ្លាញការសប្បាយរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ។ បញ្ហាទាំងអស់នេះត្រូវបានសម្តេចតេជោ ហ៊ុន សែន ដឹងរួចរាល់ហើយ ព្រមទាំងបានរៀបចំវិធានការរក្សាសន្តិសុខតឹងរឹងបំផុតមិនឲ្យបំណងទុច្ចរិតរបស់ក្រុមជន ដែលសម្តេចហៅថាជនក្បត់ជាតិនេះធ្វើបានសម្រេចនោះឡើយ។ ភ្លាមៗនៅយប់ថ្ងៃទី១០ ខែមេសា...

ជួន ណារិន ៖ ការលើកឡើងពីផលប៉ះពាល់បង្កដោយជនបរទេសដែលភាគច្រើនជាជនជាតិចិនក្នុងខេត្តព្រះសីហនុ គឺជាពាក្យចចាមអារ៉ាមរបស់មនុស្សមួយចំនួនតូចប៉ុណ្ណោះ

ស្នងការខេត្តព្រះសីហនុ លោក ជួន ណារិន បានចេញមុខអះអាងថា កំណើនជនជាតិចិនដែលកំពុងមានវត្តមានច្រើនឡើងៗនៅក្នុងខេត្តព្រះសីហនុ គឺមិនបានបង្កជាផលប៉ះពាល់អ្វីធំដំនោះឡើយ ។ ខណៈអភិបាលខេត្តនេះបានបង្ហាញក្ដីបារម្ភ ។ ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី៧ ខែកុម្ភៈ ម្សិលមិញនេះ លោក ជួន ណារិន បានមានប្រសា​ស​​​ន៍​បញ្ជាក់ថា ការចោទប្រកាន់ចំពោះបញ្ហាផ្សេងៗដែលបង្កឡើងដោយជនជាតិចិនពីសំណាក់ព​​​លរដ្ឋ​​មួយចំនួននោះ គឺជាភាគតិចប៉ុណ្ណោះ ហើយវាគ្រាន់តែជាពាក្យចរចាមអារាមដែលមិនអាចក្លា​យជាការពិត ។ បើតាមលោក ជួន រិន សង្កត់ប្រាប់ថា...

ព្រះអង្គ សាន សុជា រិះគន់អាជ្ញាធរដែលបណ្ដោយឱ្យកម្មវិធីរបស់វៀតណាមលើដីខ្មែរមានអក្សរវៀតណាមពីលើអក្សខ្មែរ

ផ្ទាំងក្រណាត់បដាមួយសរសេរជាភាសាវៀតណាម នៅពីលើអក្សរខ្មែរ ដែលមានអត្ថន័យថា៖ ទីកន្លែងពិនិត្យជម្ងឺ(ជំងឺ) ផ្តល់ថ្នាំពេទ្យ ​និងដោយឥតគិតថ្លៃជូនអោយ(ឱ្យ)ប្រជាជននៅឃុំ កំណប់ ស្រុកគិរីវង់ ខេត្តតាកែវ នៃព្រះរាជាណាចក្រកម្ពុជា។ ផ្ទាំងបដានេះត្រូវបានចែកចាញតាមបណ្តាញសង្គមហ្វេសប៊ុកឡើងព្រោងព្រាត មានអ្នកលេងហ្វេសប៊ុកខ្លះបញ្ចេញមតិថា៖ អូនខំរើដែរតែរើមិនរួច ព្រោះគេក្របួច ក អូនជាប់ហើយ បានត្រឹមគេស្អប់បណ្ណឹងត្រើនត្រើយ អស់ឱបងអើយសូមជួយអូនផង។ ពីមុនគេប្រាប់ថាស្មោះនឹងអូន តែឥឡូវស្ងួនគេប្រែស្នេហ៍ស្នង អូនរងឈឺចាប់ស្ទើរស្លាប់នួនល្អង ជ្រុលហើយណាបងអូនលែងបកក្រោយ។ ព្រះតេជគុន សាន សុខជា សរសេរជាកំនាព្យថា៖...

ប្រជាពលរដ្ឋ​នៅឯខេត្ត​ព្រះសីហនុ​បារម្ភ​អំពី​សុវត្ថិភាព​បន្ទាប់​ពី​ជនជាតិ​ចិន​ជំរិត​ប្រដាប់​អាវុធ

អត្ថបទពីវិទ្យុអាស៊ីសេរី ដោយ ហេង សកល អ្នកឃ្លាំមើល​ផែនការ​អភិវឌ្ឍ​សង្គម និង​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ បង្ហាញ​ការ​ព្រួយ​បារម្ភ ទៅលើ​បទល្មើស​ចាប់ជំរិត និង​វាយ​កាប់​ចាក់​គ្នា បង្ក​ដោយ​ជនល្មើស​ជនជាតិ​ចិន​បាន​បន្ត​កើតមាន​ជា​បន្ត​បន្ទាប់​នា​មូលដ្ឋាន​ជាប់​ឆ្នេរសមុទ្រ​មួយ​នេះ។ ប៉ុន្តែ បញ្ហា​នេះ​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ ប្ដេជ្ញា​ថា នឹង​មិន​អនុញ្ញាត​ឲ្យ​បទល្មើស​គ្រប់​ប្រភេទ អាច​ធ្វើ​សកម្មភាព​នា​មូលដ្ឋាន​នេះ​បាន​ដោយ​ស្រួល​នោះ​ទេ។ មន្ត្រី​សង្គម​ស៊ីវិល ភ្ញៀវ​ទេសចរ​ជាតិ ពិសេស​ប្រតិបត្តិ​ករ​ទេសចរ​ខេត្ត​ព្រះសីហនុ ស្នើ​ឲ្យ​សមត្ថកិច្ច​ជំនាញ​គ្រប់​ស្ថាប័ន​ជួយ​កំណត់​អត្តសញ្ញាណ​ជនជាតិ​ចិន ដែល​ចូល​មក​រស់នៅ និង​ប្រកប​របរ​ផ្សេងៗ​នា​មូលដ្ឋាន​នេះ ឲ្យ​បាន​ត្រឹមត្រូវ ព្រោះ​បាន​បង្ក​បទល្មើស​ផ្សេងៗ រួមមាន​បង្កើត​ឲ្យ​មាន​ក្រុម​បង​តូច​បងធំ បង្ករឿង​វាយ​កាប់​ចាក់ និង​បង្កើត​ក្រុម​ចាប់ជំរិត​មនុស្ស​ទារ​ប្រាក់ បាន​បន្ត​កើតមាន​ជា​បន្តបន្ទាប់...

Recent Posts

Block title

Loading...
error: Content is protected !!