នារីម្នាក់ត្រូវអតីតសង្សារប្រមឹកវាយធ្វើបាប លុះជនបរទេសមកជួយ បែជាប្រុសៗខ្មែរមួួយចំនួន ព្រួតវាយជនបរទេសយ៉ាងចាស់ដៃ..(មានវីដេអូ)

នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០១៨ នេះ មានហេតុការណ៍ដ៏អាក្រក់មួយ ដោយនារីម្នាក់ ត្រូវអតីតសង្សារជាបុរសប្រមឹកជនជាតិខ្មែរ វាយធ្វើបាបតាមផ្លូវ ហើយរំពិចនោះ ជនបរទេសដែលជាសង្សារថ្មី មកការពារសង្សារ តែត្រូវប្រជាពលរដ្ឋនៅទីនោះ ព្រួតវាយជនបរទេសយ៉ាងចាស់ដៃ ។ នេះជាការលើកឡើងរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Sovi Kan៖ ប្រុសខ្មែរមួយចំនួន ពិតជាថោកទាបមែន…. លែងលះគ្នាហើយ នៅតែតាមវាយអតីតប្រពន្ធតាមផ្លូវទៀត។ ពេលប្រុសវ៉ៃប្រពន្ធ មិត្តភ័ក្រមិនជួយឃាត់ឃាំងទេ តែ ពេលជនបរទេស ដែលជាសង្សារថ្មីរបស់ប្រពន្ធ ចេញមកការពារ...

ញាំ MILO រួច ស្រាប់តែមានអាការៈ ក្អួត​និងរាករួស ត្រូវបានឪពុកម្តាយបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ

កុមារីអាយុប្រហែល១០ឆ្នាំម្នាក់ បានផឹក NESTLE MILO រួចក៏ចាប់ផ្តើមវិលមុខ ក្អួត និងរាករួសឡើងទន់ខ្លួន​ ទើបក្រុមគ្រួសាររបស់នាង បញ្ជូននាងមកមន្ទីរពេទ្យ តែសំណាងល្អដែលក្មេងស្រីនោះមិនមានគ្រោះថ្នាក់ដល់ជីវិតនោះ។ យ៉ាងណាមិញ គេមិនទាន់អាចបញ្ជាក់បាននៅឡើយទេថា កាហ្វេ MILO​ មួយនេះធ្វើឲ្យកុមារីពុលនោះ គេគ្រាន់តែធ្វើការសង្ស័យតែប៉ុណ្ណោះ។ សូមមាតាបិតាទាំងអស់ គួរណាតែប្រុងប្រយ័ត្នចំពោះក្មេងតូចៗ​ មុនឲ្យកូនផឹកភេសជ្ជៈអ្វីមួយត្រូវពិនិត្យកាលបរិច្ឆេទឲ្យបានច្បាស់ថាផុតកំណត់ហើយឬនៅ និងមួយវិញទៀតប្រយ័ត្នប៉ះរបស់ក្លែងក្លាយ ក៏មានបណ្តាលឲ្យកូនលោកអ្នកពុលដែរ។     

បេឡាជាតិរបបសន្តិសុខសង្គមផ្ទុះប្រតិកម្មជាមួយលោក រ៉ុង ឈុន ក្រោយហៅស្ថាប័ននេះថា មិនចេះទទួលខុសត្រូវ រឿងប្រកាសថា បើកម្មករដួលសន្លប់ជាបញ្ហាផ្ទាល់ខ្លួន

បេឡាជាតិរបបសន្តិសុខសង្គម ហៅកាត់ថា ប.ស.ស បានចោទប្រកាន់សេចក្ដីថ្លែងការណ៍របស់លោ​ក រ៉ុង ឈុន ប្រធានសហភាពសហជីព ថា មានចេតនាញុះញុងកម្មករអោយស្អប់ចំពោះស្ថាប័នមួយ នេះ ។ នៅថ្ងៃទី១៩ ខែឧសភា នេះ សហភាពសហជីព បានចេញសេចក្ដីប្រកាសព័ត៌មានមួយឆ្លើយតប នឹងសេចក្ដីជូនដំណឹងរបស់ បេឡាជាតិរបបសន្តិសុខសង្គម ដែលបានជូនដំណឹងជាសាធារណៈអោយដឹងថា ចាប់ពីពេលនេះតទៅ ប្រសិនណាបើមានករណីកម្មករដួលសន្លប់នោះ គឺត្រូវបានចាត់ទុកថា ជាបញ្ហាផ្ទាល់ខ្លួន មិនមែនមកពីការងារទៀតទេ ។ សហភាពសហជីពដឹកនាំដោយលោក...

អធិការដ្ឋាន នគរបាលខណ្ឌឬស្សីកែវ ឆ្លើយតបករណីរថយន្តដេញបុកប្អូនប្រុសនាយ ពែកមី បណ្ដាលឱ្យរងរបួសធ្ងន់

អធិការដ្ឋាន នគរបាលខណ្ឌឬស្សីកែវ បានប្រកាសតាមរយៈហ្វេសប៊ុកអោយដឹងនៅថ្ងៃសៅរិ៍នេះថា ប៉ូលីសកំពុងធ្វើការងារពាក់ព័ន្ធជាមួយនឹងបណ្ដឹងរបស់ក្រុមគ្រួសារនាយ ពាក់ មី ក្រោយពេលដែល ប្អូនប្រុសរបស់លោកត្រូវរងរបួសដោយឡានបុក ។ តារាកំប្លែងដ៏ល្បីឈ្មោះម្នាក់ នាយ ពែកមី បានប្រកាសអំពាវនាវសុំពឹងដល់បងប្អូនឲ្យជួយស៊ែរវីដេអូមួយនេះ ពាក់ព័ន្ធនឹងករណីដែលប្អូនថ្លៃប្រុសរបស់លោក ត្រូវបានជនមិនស្គាល់មុខ ជិះរថយន្តដេញបុកស្រស់ៗ រហូតប្អូនប្រុសលោក ភ័យខ្លាំងពេកបើកម៉ូតូជ្រុលទៅបុករបងផ្ទះ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ។ តាមការប្រកាសដោយនាយ ពាក់ មី លើហ្វេសប៊ុក បានបញ្ជាក់អោយដឹងថា ហេតុការណ៍នេះ...

សហភាពសហជីពហៅ ប.ស.ស ថា ជាស្ថាប័នមិនចេះទទួលខុសត្រូវការងារ ក្រោយប្រកាសថា ចាប់ពីពេលនេះតទៅ បើកម្មករដួលសន្លប់ ចាត់ទុកជាបញ្ហាផ្ទាល់ខ្លួន មិនមែនមកពីការងារ

សហភាពសហជីពដឹកនាំដោយលោក រ៉ុង ឈុន អតីតសមាជិករបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចាត់ទុក បេឡា​ជាតិ​របប​​សន្តិសុខ​សង្គម ប​.​ស​.​ស​​​​ ថា ជាស្ថាប័នមិនចេះទទួលខុសត្រូវចំពោះការងារ ។ នៅព្រឹកថ្ងៃទី១៩ ខែឧសភា នេះ សហភាពសហជីព បានចេញសេចក្ដីប្រកាសព័ត៌មានមួយឆ្លើយតប នឹងសេចក្ដីជូនដំណឹងរបស់ បេឡាជាតិរបបសន្តិសុខសង្គម ដែលបានជូនដំណឹងជាសាធារណៈអោយដឹងថា ចាប់ពីពេលនេះតទៅ ប្រសិនណាបើមានករណីកម្មករដួលសន្លប់នោះ គឺត្រូវបានចាត់ទុកថា ជាបញ្ហាផ្ទាល់ខ្លួន មិនមែនមកពីការងារទៀតទេ ។ នៅក្នុងសេចក្ដីប្រកាសមួយធ្វើឡើងដោយបេឡា​ជាតិ​របប​​សន្តិសុខ​សង្គម ប​.​ស​.​ស​​​​...

ប្អូនថ្លៃ ពែក មី ត្រូវបានជនមិនស្គាល់អត្តសញ្ញាណ ជិះរថយន្តដេញបុក

តារាកំប្លែងដ៏ល្បីឈ្មោះម្នាក់ នាយ ពែកមី ប្រកាសអំពាវនាវសុំពឹងដល់បងប្អូនឲ្យជួយស៊ែរវីដេអូមួយនេះ ពាក់ព័ន្ធនឹងករណីដែលប្អូនថ្លៃប្រុសរបស់លោក ត្រូវបានជនមិនស្គាល់មុខ ជិះរថយន្តដេញបុកស្រស់ៗ រហូតប្អូនប្រុសលោក ភ័យខ្លាំងពេកបើកម៉ូតូជ្រុលទៅបុករបងផ្ទះ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ។ តាមការប្រកាសដោយនាយ ពាក់ មី លើហ្វេសប៊ុក បានបញ្ជាក់អោយដឹងថា ហេតុការណ៍នេះ កើតឡើងនៅម្តុំខណ្ឌឫស្សីកែវ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ ។ តារាកំប្លែងរូបនេះ បានលើកឡើងថា​ “នៅយប់ថ្ងៃទី១០...

ក្រុម​ចោរឆក់​១០​នាក់​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​ បញ្ជូន​ទៅ​តុលាការ​

នៅ​ព្រឹក​ថ្ងៃ​ទី​១៩​ ខែឧសភា​ ឆ្នាំ​២០១៨​នេះ​ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជូន​ជនសង្ស័យ​១០​នាក់​ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ឆក់​សម្ភារៈ​ប្រជាពលរដ្ឋ​តាម​ផ្លូវ​សាធារណៈ​)​។​ ​លោក​វរសេនីយ៍ឯក​ ប៊ុ​ន​ សត្យា​ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបា​ល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា​កាលពី​ថ្ងៃ​ទី​១៦​ ខែឧសភា​ កម្លាំង​ជំនាញ​របស់​ការិយាល័យ​នគរ​បាល​​ព្រ​ហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​ បាន​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​ និង​ឈាន​ដល់​ការ​បង្ក្រាប​ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន​៦​នាក់​ រួច​បន្ត​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប​ ឈាន​ទៅ​ដល់​ឃាត់ខ្លួន​បក្ខពួក​៤​នាក់​ទៀត​។​ ​លោក​វរសេនីយ៍ឯក​ នាយការិយាល័យ​ជំនាញ​បន្ត​ថា ​ជនសង្ស័យ​ទាំង​១០​នាក់​រួម​មាន​ទី​១-​ឈ្មោះ​ ជឿន​ ចាន់​ទី​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​...

​ប្ដី​ប្រពន្ធ​រួម​ទាំង​កូន​ក្នុង​ផ្ទៃ​ស្លាប់​អ​ណោ​ច​អ​ធ័​ម​និង​កូន​ម្នាក់​ទៀរ​របួសស្រាល​ខណៈ​ជិះ​ម៉ូតូ​ទាក់​ដៃចង្កូត​ដួល​ត្រូវ​រថយន្ត​កិន​នៅ​ស្រុក​ពញាឮ​

ប្ដី​ប្រពន្ធ​រួម​ទាំង​កូន​ក្នុង​ផ្ទៃ​ត្រូវ​បាន​ស្លាប់​យ៉ាង​អ​ណោ​ច​អ​ធ័​ម​ រីឯ​កូន​ម្នាក់​ទៀត​របួសស្រាល​ ខណៈ​ជិះ​ម៉ូតូ​មិន​ប្រយ័ត្ន​បន្ថែម​ល្បឿន​វ៉ា​ជែង​រថយន្ត​នៅ​ខាង​មុខ​ បណ្ដាល​ឲ្យ​ទាក់​ដៃចង្កូត​ម៉ូតូ​មួយ​គ្រឿង​ទៀត​ជិះ​នៅ​ខាង​មុខ​ដួល​ខ្ទាត​ចូល​ក្រោម​កង់​រថយន្ត​ ត្រូវ​រថយន្ត​កិន​កាលពី​វេលា​ម៉ោង​១៨​ និង​៥០​នាទី​ ថ្ងៃ​ទី​១៨​ ខែឧសភា​ ឆ្នាំ​២០១៨​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​ ៣៦/៣៧​ ស្ថិត​ក្នុងភូមិ​អំពិល​ដាំទឹក​ ឃុំ​ វិហារ​ហ្លួង​ ស្រុក​ពញាឮ​ ខេត្តកណ្ដាល​ ។​ ​ មន្ត្រី​នគ​បាល​ចរាចរណ៍​ស្រុក​ពញាឮ​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ស្លាប់​បាត់បង់​ជីវិត​ឈ្មោះ​ ធ្លក​ សុផល​ ភេទ​ប្រុស​អាយុ​៤៦​ឆ្នាំ​ ជិះ​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ូ​គី​វី​វ៉ា​...

កូនខ្មែរអ្នកបាត់ដំបង បង្ហាញពីទេពកោសល្យបង្កើតរថយន្តកែឆ្នៃ

បាត់ដំបង៖ រថយន្តឈើមួយគ្រឿង ត្រូវបានបង្កើតឡើងដោយបុរសម្នាក់រស់នៅខេត្តបាត់ដំបង ដែលគ្រោងឡានត្រូវបានធ្វើឡើងពីឈើសុទ្ធសាធ ចំណែកឯស្តុបខាងក្រោយច្នៃពីស្តុបរថយន្តម៉ាកហាយលែនឌ័រ និងផ្នែកខាងមុខ ត្រូវតុបតែងឡើង ដោយប្រើសតុបរថយន្តម៉ាកឡិចស៊ីស។ បុរសសង្ហាម្ចាស់ឡានត្រូវមហាជនសរសើរថា «គំនិតច្នៃប្រឌិតរបស់កូនខ្មែរខេត្តបាត់ដំបង ពិតជាពូកែមែន»។ ទន្ទឹមនោះ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «So Kheang» បានឲ្យដឹងថា «នេះជាលទ្ធផលរបស់ Highlander បង្កាត់ពូជជាមួយ LX330»។ ...

ក្រសួងកសិកម្មសង្ឃឹមពលរដ្ឋយល់រឿងគម្រោងឱ្យក្រុមហ៊ុនវៀតណាមដាំបន្លែនៅកម្ពុជា

ក្រោយផ្ទុះការរិះគន់ខ្លាំងពេក រហូតធ្វើអោយបណ្ដាញសង្គមហ្វេសប៊ុកនៅកម្ពុជាចែករំលែកអស់ជាច្រើនថ្ងៃ លោក វេង សាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្មបានចេញមុខបំភ្លឺចំពោះករណីនេះ ។ បើតាមលោក វេង សាខុន បានអោយដឹងតាមរយៈសេចក្ដីប្រកាសព័ត៌មានមួយធ្វើឡើងនៅថ្ងៃទី១៨ ខែឧសភា នេះថា ករណីដែលកំពុងផ្ទុះការរិះគន់នេះ អ្នកវិនិយោគវៀតណាម គ្រាន់តែបង្ហាញពីគោលបំណងនៃការបោះទុនលើវិស័យកសិកម្មផ្នែកដំណាំស្បៀងសុវត្ថិភាពតែប៉ុណ្ណោះ។ បើតាមក្រសួងបញ្ជាក់អោយដឹងថា ប្រសិនបើគម្រោងការវិនិយោគនេះដំណើរការ ក្រុមហ៊ុននឹងសហការជាមួយកសិករដាំបន្លែ ផ្លែឈើ រួមទាំងសហគមន៍កសិកម្ម ដោយត្រូវអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីធ្វើការផលិតតាមគោលការណ៍កសិកម្មសរីរាង្គ ឬការអនុវត្តកសិកម្ម សម្រាប់ផ្គត់ផ្គង់សណ្ឋាគារ និងកន្លែងលម្លែកាយ...

Recent Posts

Block title

Loading...
error: Content is protected !!