អង្គការ​លើកលែង​ទោស​អន្តរជាតិ​ស្នើ​អាជ្ញាធរ​ថៃ​កុំ​ចាប់​បញ្ជូន​ជនភៀសខ្លួន​ខ្មែរ​

អង្គការ​លើកលែងទោស​អន្តរជាតិ ស្នើ​ឲ្យ​អាជ្ញាធរ​ថៃ កុំ​ចាប់​បញ្ជូន​ជនភៀសខ្លួន​ខ្មែរ និង ម៉ុងតាញ៉ា ត្រឡប់​ទៅ​ប្រទេស​កំណើត​ខ្លួន​វិញ ព្រោះ​ខ្លាច​រដ្ឋាភិបាល​កម្ពុជា និង​វៀតណាម ធ្វើ​ទុក្ខបុកម្នេញ​អ្នក​ទាំង​នោះ។ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ចុះ​កាល​ថ្ងៃ​ទី​២៣ ខែ​មករា អង្គការ​លើកលែងទោស​អន្តរជាតិ លើក​យក​ករណី​របស់​ជនជាតិ​ខ្មែរ​ម្នាក់ គឺ​លោកស្រី សំ សុខា និង​ជនជាតិ​ម៉ុងតាញ៉ា ម្នាក់​ឈ្មោះ លោក អា ហ្គា (A Ga) ដែល​ប្រឈមមុខ​នឹង​ការ​បញ្ជូន​ត្រឡប់​ទៅ​វិញ។ អ្នក​ទាំង​ពីរ​កំពុង​ជាប់​ឃុំ​នៅ​ប្រទេស​ថៃ...

តុលាការចោទប្រកាន់ប៉ូលិស​បាញ់​ចំ​មនុស្ស​​ស្លាប់​ពេល​បង្ក្រាប​កន្លែង​ជល់​មាន់​​ពី​បទ​មនុស្ស​ឃាត​ដោយ​អចេតនា

ប៉ូលិស​ដែល​បាញ់​បុរស​ម្នាក់​ស្លាប់​ពេល​ចុះ​បង្ក្រាប​កន្លែង​ជល់​មាន់ ត្រូវ​ព្រះរាជអាជ្ញា​ចោទ​ពី​បទ​មនុស្ស​ឃាត​ដោយ​អចេតនា នៅ​ថ្ងៃ​ទី​២៤ ខែ​មករា នេះ។ ការ​សម្រេច​ចោទ​ប្រកាន់​លើ​មន្ត្រី​ប៉ូលិស​រូប​នេះ ធ្វើ​ឡើង ២​ថ្ងៃ​បន្ទាប់​ពី​អគ្គស្នងការ​នគរបាល​ជាតិ លោក​នាយ​ឧត្ដមសេនីយ៍ នេត សាវឿន បញ្ជា​ឲ្យ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​លើ​មន្ត្រី​នគរបាល​ដែល​បាន​ប្រព្រឹត្ត​កំហុស។ ​អ្នកនាំពាក្យ​អយ្យការ​នៃ​សាលាដំបូង​ក្រុង​ភ្នំពេញ លោក លី សុផាណា ឲ្យ​ដឹង​តាម​រយៈ​ប្រព័ន្ធ​តេឡេក្រាម របស់​លោក នៅ​ថ្ងៃ​ទី​២៤ មករា ថា  បន្ទាប់​ពី​ព្រះរាជអាជ្ញា​ចោទ​ប្រកាន់​ជនសង្ស័យ​រួច​ហើយ ព្រះរាជអាជ្ញា​សម្រេច​បញ្ជូន​ជនសង្ស័យ​ទៅ​ចៅក្រម​ស៊ើបសួរ​ដើម្បី​ចាត់​ការ​បន្ត។ លោក​បញ្ជាក់​ថា ការ​សម្រេច​ចោទ​ប្រកាន់​ជនសង្ស័យ​ជា​ប៉ូលិស​ពី​បទ​មនុស្សឃាត​ដោយ​អចេតនា​នេះ...

កម្មករ​ដេក​តវ៉ា​នៅ​រោងចក្រ​ក្នុង​ក្រុង​តាខ្មៅ​ថា​មាន​អ្នក​ទៅ​អុកឡុក​ពួក​គាត់​នៅ​ពេល​យប់

កម្មករ​រោងចក្រ ហ្គាវ័ន អាប់ភែរឹល (GAWON Apparel) នៅ​ក្រុង​តាខ្មៅ ខែត្រ​កណ្ដាល ដែល​នាំ​គ្នា​ធ្វើ​កូដកម្ម​ដោយ​បោះតង់​ដេក​តវ៉ា​នៅ​មុខ​រោងចក្រ​ជិត​ពីរ​ខែ​មក​នេះ​ប្រាប់​ថា មាន​ជើងកាង​ទៅ​រំខាន​ពួកគាត់​រាល់​យប់​ដើម្បី​បង្ខំ​ឲ្យ​ពួកគាត់​បញ្ឈប់​សកម្មភាព​ដេក​តវ៉ា​នៅ​មុខ​រោងចក្រ​បែប​នេះ​ត​ទៅ​ទៀត។ កម្មករ​ដែល​នៅ​ទ្រាំ​ដេក​តវ៉ា​លើ​ចិញ្ចើម​ផ្លូវ​មុខ​រោងចក្រ ហ្គាវ័ន នៅ​ក្រុង​តាខ្មៅ ស្ទើរ​តែ​ទាំង​អស់​សុទ្ធ​តែ​ជា​ស្ត្រី។ ក្រុម​កម្មករ​អះអាង​ថា ការ​តស៊ូ​ដេក​តវ៉ា​នៅ​មុខ​រោងចក្រ​ទាំង​ថ្ងៃ​ទាំង​យប់ គឺ​ដើម្បី​ការពារ​សម្ភារៈ​រោងចក្រ ក្រោយ​ពេល​កម្មករ​សង្ស័យ​ថា ថៅកែ​រោងចក្រ​ហ្គាវ័ន ជា​ជនជាតិ​កូរ៉េ មាន​បំណង​លួច​ដឹក​សម្ភារៈ​ចេញ បិទ​រោងចក្រ​ដោយ​ស្ងាត់ៗ ដោយ​មិន​ព្រម​ទូទាត់​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ឲ្យ​កម្មករ។ ​កម្មការិនី​ម្នាក់​ដែល​តវ៉ា​រាល់​យប់​នៅ​មុខ​រោងចក្រ អ្នកស្រី ថូ...

HRW៖ កម្មករ​ខ្មែរ​នៅ​តែ​រងគ្រោះ​ដោយ​ការ​ជួញដូរ​កម្លាំង​ពលកម្ម​លើ​ទូក​នេសាទ​ថៃ

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) រក​ឃើញ​ថា ពលករ​ចំណាកស្រុក​ខ្មែរ​ជាច្រើន​នាក់ នៅតែ​បន្ត​រងគ្រោះ​ដោយសារ​ការ​ជួញដូរ និង​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​នៅ​លើ​ទូក​នេសាទ​ថៃ​ដដែល។ ខណៈ​រដ្ឋាភិបាល​យោធា​ថៃ​ព្រងើយ​កន្តើយ​មិន​ចាត់​វិធានការ​ចាំបាច់​នានា ដើម្បី​បញ្ឈប់​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម និង​ការ​រំលោភ​បំពាន​ធ្ងន់ធ្ងរ​នៅ​លើ​ទូក​នេសាទ​នោះ។ យូមែន រ៉ៃត៍ វ៉ច្ឆ អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ដាក់​ចេញ​នូវ​ចំណាត់​ការ​ជាក់លាក់ ដើម្បី​ជួយ​ដល់​ពលរដ្ឋ​របស់​ខ្លួន​ដែល​បាន​រងគ្រោះ និង​ដែល​កំពុង​រងគ្រោះ​ដោយ​ការ​រំលោភ​បំពាន​កម្លាំង​ពលកម្ម​នៅ​លើ​ទូក​នេសាទ​របស់​ថៃ​ទាំងនោះ។ ពលករ​ចំណាកស្រុក​ខ្មែរ​ជាច្រើន​នាក់​ដែល​បាន​ធ្វើ​ការ​នៅ​លើ​ទូក​នេសាទ​ថៃ អះអាង​ថា ពួកគាត់​រង​ការ​ជួញដូរ និង​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម ព្រមទាំង​ការរំលោភ​សិទ្ធិ​ធ្ងន់ធ្ងរ​ដទៃ​ទៀត​ជាច្រើន​ពី​សំណាក់​មេការ​ទូក​នេសាទ ថៅកែ​ទូក និង​អាជ្ញាធរ​ថៃ។...

អភិបាលខេត្តត្បូងឃ្មំថា ដោយសារបញ្ហាព្រៃឈើខុសច្បាប់ ទំនិញគេចពន្ធជួលដីឲ្យវៀតណាមខុសច្បាប់ ប៉ុស្តិ៍ចល័តច្រករបៀងខុសច្បាប់ បញ្ជាឲ្យមន្រ្តី និងសមត្ថកិច្ច បិតចោលច្រករបៀងទាំងអស់ នៅតាមបន្ទាត់ព្រំដែន

លោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ បានសង្កត់ធ្ងន់ៗ និងដាក់បញ្ជាឲ្យមន្ត្រី និងសមត្ថកិច្ចទាំងអស់ ត្រូវពិនិត្យមើលឲ្យបានច្បាស់លាស់ ដាច់ខាតមិនឲ្យមានច្រករបៀងទៀតឡើយ នៅតាមបន្ទាត់ព្រំដែន។ លោក លី ឡេង បានបែបនេះ ក្នុងឱកាសដែលលោកអញ្ជើញ បើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំស្ដីពីការលុបបំបាត់ប៉ុស្តិ៍ ត្រួតពិនិត្យលើផ្ទៃប្រទេស នៅក្នុងខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨នេះ នៅសាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងខេត្ត កម្លាំងទាំង៣ប្រភេទ...

ប្រធានាធិបតីប្រទេសហ្វ៊ីលីពីនបង្គាប់អោយទាហ៊ានបាញ់លោកចោល បើកាន់អំណាចលើសពីអាណត្តិរបស់លោក

លោក ឌុយទែតេ ប្រធានាធិបតីនៃប្រទេសហ្វ៊ីលីពីន បានបង្គាប់ប្រាប់ទៅកាន់ខាងប៉ូលីសយោធា ឬក៏ទាហ៊ានជាដើមនោះ អោយបាញ់សម្លាប់លោកចោលទៅចុះ ប្រសិនណាបើរូបលោកនេះ ហ៊ានតែបន្ត កាន់កាប់អំណាចលើសពីអាណត្តិរបស់លោក  ។ ការថ្លែងបញ្ជាក់របស់លោក ឌុយទែតេ នេះ គឺដើម្បីបញ្ជាក់ពីចិត្ត និងបំណងរបស់លោកក្នុងការឈរកាន់តំណែងជាប្រធានាធិបតីដោយការមិនក្រាញអំណាចដូចការចោទប្រកាន់ពីក្រុមបុគ្គលមួយចំនួន ។ លោក ឌុយតែទេ ថ្លែងយ៉ាងដូច្នេះ ក៏ដើម្បីជាការឆ្លើយតបទៅនឹងការរាយការណ៍ពាក់ព័ន្ធនឹងរឿងរ៉ាវថា លោក កំពុងមានគម្រោងអោយបុគ្គលស្និតនឹងលោកដែលកំពុងបម្រើការងារនៅក្នុងសភា ធ្វើការកែប្រែច្បាប់ដើម្បីជាការបើកផ្លូវអោយលោកបន្តកាន់អំណាចក្រោយពេលអាណត្តិរបស់លោកមកដល់ ។ លោក ឌុយទែតេ ដែលជាប្រធានាធិបតីរបស់ប្រទេសហ្វ៊ីលីពីន...

បែក​រឿង​ហើយ ! អ្នកទោស​ដែល​ស្លាប់​ក្នុង​គុក​នោះ មិនមែន​លោត​សម្លាប់​ខ្លួន​ទេ

ខេត្តកណ្ដាល ៖ មន្ត្រីតុលាការបានប្រាប់ឲ្យដឹងថា តុលាការរកឃើញមូលហេតុហើយ ក្រោយការស៊ើបអង្កេតជាបន្តបន្ទាប់ និងសាកសួរប្រមូលភស្តុតាងសព្វគ្រប់ ហើយលទ្ធផលបង្ហាញថា ការស្លាប់អ្នកទោសក្នុងពន្ធនាគារខេត្តកណ្ដាល «ពុំមែនជាការលោតពីស៊ីទែនទឹកសម្លាប់ខ្លួន ដូចរបាយការណ៍របស់ប្រធានពន្ធនាគារទេ» «គឺជាការវាយតប់គ្នារវាងអ្នកទោស និងអ្នកទោសដែលបណ្ដាលឱ្យអ្នកទោសម្នាក់ស្លាប់» ។ មន្ត្រីតុលាការបានប្រាប់ឲ្យដឹងទៀតថា លោក ចាត ស៊ីនាង ប្រធានពន្ធនាគារខេត្តកណ្ដាល ពុំត្រូវបានព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល ចោទប្រកាន់ទេ ដោយសារពុំមានការជាប់ពាក់ព័ន្ធ ខណៈអ្នកទោស១២នាក់ត្រូវបានចោទប្រកាន់បញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរ ចាត់ការបន្តតាមនីតិវិធី ករណីវាយតប់គ្នារហូតដល់ស្លាប់អ្នកទោសម្នាក់ក្នុងពន្ធនាគារ...

នេត សាវឿន បញ្ជាឲ្យចាប់បញ្ជូនអ្នកបាញ់បុរសម្នាក់ស្លាប់ពេលចុះបង្រ្កាបល្បែងជល់មាន់ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ

នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨នេះ បានបញ្ជាយ៉ាងដាច់ណាត់ដល់ស្នងការនគរបាលរាជធានីភ្នំពេញ ឲ្យចាត់វិធានការដោយចាប់បញ្ជូនមន្រ្តីនគរបាលម្នាក់ ដែលមានការធ្វេសប្រហែសបាញ់បង្ក្រាបនៅសង្វៀនជល់មាន់មួយកន្លែង ក្នុងខណ្ឌពោធិ៍សែនជ័យ តែបានបណ្តាលឲ្យត្រូវបុរសម្នាក់ស្លាប់ ខណៈកំពុងអើតពីលើបន្ទប់ជួលជាន់ទី៣ មើលការចុះបង្ក្រាបនេះ។ បើទោះបីមន្រ្តីនគរបាលដែលបានបាញ់ បានកើតឡើងនៅពេលចុះបង្ក្រាបបទល្មើសល្បែងស៊ីសង ហើយទៅចំជនរងគ្រោះស្លូតត្រង់បណ្តាលឲ្យស្លាប់ដោយកំហុសអចេតនា យ៉ាងណាក៏ដោយ តែសម្រាប់ការអនុវត្តច្បាប់ត្រូវតែធ្វើឡើង ដើម្បីជាការព្រមាន ក៏ដូចជាសារមួយប្រាប់ទៅគ្រប់សមត្ថកិច្ចផ្សេងទៀតថា នៅពេលចុះបំពេញបេសកកម្មការងារ និងក្នុងរង្វង់ប្រតិបត្តិការបង្ក្រាបបទល្មើស ត្រូវប្រើប្រាស់កាំភ្លើងដោយមានប្រុងប្រយ័ត្ន មិនត្រូវធ្វេសប្រហែសនាំឲ្យរងគ្រោះថ្នាក់ដល់ជនស្លូតត្រង់នោះឡើយ...

បទ​ល្មើស​ព្រៃ​ឈើ​នៅ​ស្រុក​លំផាត់​ខែត្រ​រតនគិរី​ត្រូវ​ឈ្មួញ​សម្រុក​កាប់​ពេញទំហឹង

ឈើ​មូល​ធំៗ​រួមមាន សុក្រំ ឈ្លីក និង​កកោះ​ជាដើម ឋិត​ក្នុង​តំបន់​ភ្នំ​អាត នៃ​ដែន​ជម្រក​សត្វព្រៃ​លំផាត់ ក្នុង​ឃុំ​សេដា ស្រុក​លំផាត់ ខែត្រ​រតនគិរី កំពុង​ទទួលរង​ការ​កាប់​យក​ឈើ​មានតម្លៃ​លក់​ខុសច្បាប់​ខ្លាំង​ឡើង ដោយ​ពុំ​មាន​ការទប់ស្កាត់​ឡើយ ខណៈ​សហគមន៍​បាន​ដាក់​ពាក្យ​ប្ដឹង​អាជ្ញាធរ មន្ត្រី​បរិស្ថាន និង​អភិបាលស្រុក​ពី​បទ​អនុគ្រោះ​ឲ្យ​កើតមាន​បទល្មើស​ព្រៃឈើ។ សហគមន៍​រក​ឃើញ​ថា មន្ត្រី​រដ្ឋបាល​ព្រៃឈើ សមត្ថកិច្ច និង​មន្ត្រី​ឧទ្យានុរក្ស​របស់​ក្រសួង​បរិស្ថាន​នៅ​តែ​ទទួល​ប្រយោជន៍ ពី​បទ​ល្មើស​ព្រៃឈើ ទើប​សកម្មភាព​បង្ក្រាប​បទល្មើស​ព្រៃឈើ ពុំ​មាន​ប្រសិទ្ធភាព។ សហគមន៍​ការពារ​ព្រៃឈើ​ភូមិ​សមុទ្រ​ក្រោម ឃុំ​សេដា ស្រុក​លំផាត់ ព្រួយបារម្ភ​ខ្លាំង​ពី​វាសនា​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់ នឹង​រលាយ​ទាំងស្រុង​នៅ​ពេល​ខ្លី​ខាងមុខ...

ក្រុម​សិទ្ធិមនុស្ស​ជំរុញ​អោយ​រដ្ឋាភិបាល​កម្ពុជា​បង្កើន​ការ​បង្ក្រាប​លើ​ការ​ជួញ​ដូរ​កម្លាំង​ពលកម្ម​ទៅ​ថៃ

អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ នៅ​ថ្ងៃ​ចន្ទ ទី​២២ ខែ​មករា ជំរុញ​អោយ​រដ្ឋាភិបាល​កម្ពុជា ផ្ដន្ទាទោស​បុគ្គល និង​ក្រុម​នាំ​ពលករ​ទាំង​ឡាយ​ណា​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​កម្លាំង​ពលកម្ម​ខុស​ច្បាប់​ទៅ​ធ្វើ​ការ​ជា​កម្មករ​លើ​ទូក​នេសាទ​របស់​ថៃ។ មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា អះអាង​ថា កន្លង​មក​កម្ពុជា បាន​ចាត់​ការ​លើ​បញ្ហា​នេះ ហើយ​បាន​កែសម្រួល​លក្ខខណ្ឌ​ការងារ​ជាច្រើន។ ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ជំរុញ​អោយ​រដ្ឋាភិបាល​កម្ពុជា សហការ​ជាមួយ​រដ្ឋាភិបាល​ថៃ ដើម្បី​បញ្ចប់​ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម និង​អំពើ​ទាសភាព​នៅ​តាម​ទូក​នេសាទ​របស់​ថៃ។ ​ការ​អំពាវនាវ​របស់​ក្រុម​សិទ្ធិមនុស្ស​អន្តរជាតិ​មួយ​នេះ​ធ្វើ​ឡើង​តាម​រយៈ​ការ​បញ្ចេញ​របាយការណ៍​របស់​ខ្លួន​មួយ​ឈ្មោះ "ការ​កេង​ប្រវ័ញ្ច​កម្លាំង ពលកម្ម​ដោយ​អាថ៌​កំបាំង"...

Recent Posts

Block title

Loading...
error: Content is protected !!