អង្គការ​អន្តរជាតិ​ថ្កោលទោស​និង​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ដាក់​ទណ្ឌកម្ម​រដ្ឋាភិបាល​លោក ហ៊ុន សែន

ក្រុម​អង្គការ​អន្តរជាតិ​ល្បី​ឈ្មោះ​បោះ​សំឡេង​លើ​ឆាក​អន្តរជាតិ នាំគ្នា​ថ្កោលទោស​រដ្ឋាភិបាល​លោក ហ៊ុន សែន យ៉ាង​ចាស់ដៃ ក្រោយ​ការ​រម្លាយ​គណបក្ស​ប្រឆាំង។ អង្គការ​ទាំង​នោះ ក្រៅ​ពី​ហៅ​ការ​រម្លាយ​នេះ​ជា​សោកនាដកម្ម និង​មរណភាព​ជា​ស្ថាពរ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ពួកគេ​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​លោក ហ៊ុន សែន ជាបន្ទាន់ និង​កុំ​ឲ្យ​ទទួល​ស្គាល់​ដំណើរការ និង​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជាតិ ឆ្នាំ​២០១៨ ខាង​មុខ​នេះ ជា​ដាច់ខាត បើសិនជា​ពុំ​មាន​ដំណោះស្រាយ​នយោបាយ​រួម​ណា​មួយ​នោះ។ ​ប្រតិកម្ម​ធ្ងន់ៗ​ថ្កោលទោស​រដ្ឋាភិបាល​លោក ហ៊ុន សែន យ៉ាង​ចាស់ដៃ​ជុំវិញ​ចំណាត់​ការ​ចុង​ក្រោយ​ក្នុង​ការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាក់​មកជា​ហូរហែរ...

គណបក្ស​សង្គ្រោះ​ជាតិ៖ពី​ការ​ធំ​ធាត់​រហ័ស​មក​បញ្ចប់​ត្រឹម​អាយុ​ជាង​៥​ឆ្នាំ

១៧​ ខែ​កក្កដា​ ឆ្នំា​២០១២ ដល់ ១៦​វិច្ឆិកា ២០១៧ នេះ គណបក្ស​សង្គ្រោះ​ជាតិ​មាន​អាយុ​៥​ឆ្នាំ​និង​ជិត​៤​ខែ ប៉ុណ្ណោះ ។ ប៉ុន្តែ​គណបក្ស​ប្រឆាំង​ដ៍​ធំ​ជាង​គេ​នៅ​កម្ពុជា​នេះ ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ចោល​នៅ​ថ្ងៃ​នេះ ទៅ​តាម​បណ្តឹង​របស់​រដ្ឋាភិបាល​នៃ​គណបក្ស​កាន់​អំណាច។​តើ​គណបក្ស​សង្រ្គោះ​ជាតិ មាន​ប្រវត្តិ​យ៉ាង​ដូច​ម្តេច​?   ​អត្ថបទដោយ៖​ អ៊ឹង ប៊ុនថន     0:00 / 0:04     គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​១៧​ ខែកក្កដា​ ឆ្នំា​២០១២។ គឺ​ជា​ការ​ចាប់​កំណើត​ដោយ​មាន​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស សម រង្ស៊ី ដែល​មាន​រូប​សញ្ញា​ភ្លើង​ទៀន ដែល​ដឹក​នាំ​ដោយ...

ត្រី​គល់រាំង​ដ៏​ធំ​១​ក្បាល ត្រូវ​បាន​មន្ត្រី​ជលផល​លែង​ក្នុង​ទន្លេមេគង្គ

ខេត្តក្រចេះ ៖ ត្រី​គល់រាំង​ដ៏​ធំ​១​ក្បាល មាន​ទំហំ​ប៉ុន​មនុស្ស​ជំទង់​ត្រូវ​បាន​ធ្វើ ការ​លែង​ចូល​ទៅ​ក្នុង​ទន្លេមេគង្គ​វិញ ក្រោយ​ពី​ត្រី​មេ​ពូជ​ដ៏​ធំ​មួយ​ក្បាល​នេះ​ត្រូវ​ប្រជា​សហ គម​ន៍​នេសាទ​ចាប់​បាន​ពី​ក្នុង​ទឹក​បឹង​។ មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត បាន​ប្រាប់​ឲ្យ​ដឹង​ថា ត្រី​មេ​ពូជ​១​ក្បាល​នេះ ជា​ប្រភេទ​ត្រី​គល់រាំង និង​ជា​ត្រី​កម្រ មាន​ទម្ងន់​ជាង​៣៥​គីឡូក្រាម ត្រូវ​បាន​ប្រជា​សហគមន៍​នេសាទ​បាន​នៅ ភូមិ​ទួល​មនោ​រម្យ ក្នុង​សង្កាត់​ក្រចេះ ហើយ​បាន​ប្រគល់​ឲ្យ​មន្ត្រី​ជំនាញ​ដើម្បី​ធ្វើការ​អភិរក្ស​។ ប្រធាន​ខណ្ឌ​រដ្ឋបាល​ជលផល លោក ស៊ៀ​ន គី​ន បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រុម​មន្ត្រី​ជំនាញ ខណ្ឌ​រដ្ឋបាល​ជលផល បាន​ធ្វើការ​លែង​ត្រី​មេ​ពូជ​ធំ​មួយ​ក្បាល​នេះ...

តម្លៃប្រេង​ឥន្ធនៈ​ត្រូវ​លក់រាយ ចាប់ពី​ថ្ងៃនេះ ដល់​ ថ្ងៃ១១ ខែវិច្ឆិកា នៅតាម​ស្ថានីយ​ទូទាំងប្រទេស

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានចេញផ្សាយតារាងតម្លៃប្រេងឥន្ធនៈ ដែលត្រូវលក់រាយតាម បណ្តាស្ថានីយប្រេងទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១១ ខែវិច្ឆិកា មានដូចជា៖ * តម្លៃសាំងធម្មតា ត្រូវលក់មិនឲ្យលើសពី ៣,៧៥០រៀលក្នុង១លីត្រ * តម្លៃម៉ាស៊ូត ត្រូវលក់មិនឲ្យលើសពី ៣,៤៥០រៀលក្នុង១លីត្រ៕

Recent Posts

Block title

Loading...
error: Content is protected !!