ភាគីអន្តរជាតិ បកអាក្រាត ការប្រលងបវរកញ្ញា នៅកម្ពុជា ពុករលួយ និងគ្មានសុច្ចរិតភាព

តាមការ​បញ្ជាក់​ពី​សំណាក់​មន្ត្រីជាន់ខ្ពស់​របស់​គណៈកម្មការ Miss Global International ប្រចាំ​នៅ​កម្ពុជាទាក់ទងនឹងព្រឹត្តិការណ៍​ប្រកួតនេះ ដែល​រៀបចំ​ ជាលើក​ដំបូង​នៅ​កម្ពុជា​នោះ​ កំពុង​លេច​ចេញ​នូវ​រឿងរ៉ាវ​ចម្រូងចម្រាស ពិសេស​ទាក់ទង​នឹង​អំពើ​ពុក​រលួយ ដែល​បង្ក​ឡើង​ដោយ​មានការ​កេងប្រវ័ញ្ច​លុយ​កម្មវិធី​យ៉ាង​ហោច​២០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក រួម​ទាំង​មានការ​ផ្ដល់​ពិន្ទុ​ដោយ​មិន​យុត្តិធម៌ ។ បវរកញ្ញា តំណាង​ប្រទេស​ប្រេ​ស៊ី​ល ដែល​បាន​មក​ប្រកួត​នៅ​កម្ពុជា កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៧ ហើយ​ទទួល​បាន​តំណែង Miss Global International 2017 ស្ថិតក្រោម​ការ​រៀបចំ​របស់​ហង្ស​មាស​នោះ ត្រូវ​បាន​គណៈកម្មការ​អន្តរជាតិ​គ្រោងនឹង​ដក ម្កុដ​យក​វិញ​ហើយ...

ច្បាស់ការណ៍​ហើយ! នី រតនា ត្រៀម​ភ្ជាប់ពាក្យ ជាមួយ​កូនស្រី​អ្នក​ជំនួញ នៅ​ចុង​ខែ​មេសា​​នេះ!

តារាចម្រៀង ប្រចាំផលិតកម្មហង្សមាស និងជាអតីតម្ចាស់ជ័យលាភីរដូវកាលទី១ «Cambodian Idol» លោក នី រតនា ថ្មីៗនេះ បែកធ្លាយដំណឹង ដ៏រសើបពាក់ព័ន្ធនឹងរឿងស្នេហា ដោយលេចឮពាក្យចចាមអារ៉ាមថា ជិតភ្ជាប់ពាក្យជាមួយនឹងកូនស្រីអ្នកជំនួញ ដែលរស់នៅភ្នំពេញ នៅចុងខែមេសានោះ ត្រូវបានម្ចាស់សាមីខ្លួន ទទួលស្គាល់ការពិតហើយ ពោលគឺលោកនឹងភ្ជាប់ពាក្យនៅថ្ងៃទី២៧ ខែមេសា ខាងមុខនេះ ជាមួយនារីដ៏ស្រស់ស្អាតម្នាក់ ដែលធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រ មានភាពភ្ញាក់ផ្អើលជាខ្លាំង។ តាមប្រភពជិតស្និទ្ធ...

តារាចម្រៀង ពីររូបបានបញ្ចប់អាជីព របស់ខ្លួនជាស្ថាពរ

កាលពីពេលថ្មីៗនេះ កញ្ញា ស៊ូ ស៊ីរីកា របស់ផលិតកម្មថោន ទើបតែប្រកាសឈប់ពីសិល្បៈ ស្របពេលគ្នានេះដែល លោក​ ចាន់ សំណាង ហៅ ឌីជេ ក្តឹប ក៏បានប្រកាសក្តែងៗថា រយៈពេល៩ឆ្នាំ​ ដែលលោក​ បានខំប្រឹង ពេលនេះក៏ត្រូវបញ្ចប់អាជីពរបស់លោកជាស្ថាពរផងដែរ។ នេះបើយោងតាមគណនីហ្វេសប៊ុក របស់លោក បានលើកឡើងថា “#សេចក្ដីជូនដំណឹង ដើម្បីចូលរួមរួចរាល់អបអរនូវព្រះរាជពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុង”#ឆ្នាំច”ព.ស២៥៦២ ។ ដែលទើបតែចាប់ផ្ដើមឈានចូលមកបានប៉ុន្មានថ្ងៃមកនេះនាឱកាសសប្បាយចិត្តទទួលឆ្នាំថ្មី...

រូបភាពកំពុងល្បីនៅដើមសប្ដាហ៍នេះ ពិធីភ្ជាប់ពាក្យមួយដាក់ឈ្មោះកូនប្រុសក្នុងពិធី «អនុបណ្ឌិត »

ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក កំពុងនាំគ្នាធ្វើការចែករំលែករូបភាពរបស់ពិធីភ្ជាប់ពាក្យមួយរបស់អ្នកសិក្សាដែលបានដាក់ឈ្មោះ និងកម្រិតសិក្សារបស់ខ្លួនភ្ជាប់មកជាមួយនឹងឈ្មោះពិតនៅ ក្នុងពិធីភ្ជាប់ពាក្យ ។ អ្នកប្រើប្រាស់បណ្ដាញសង្គមខ្លះចូលទៅបញ្ចេញមតិដោយការពើបជ្រាយ លាយឡំជាមួយនឹងការសើចចំអក រហូតដល់អ្នកប្រើប្រាស់ហ្វេសប៊ុកខ្លះលើកឡើងថា ទំនងជាគាត់ទើបបញ្ចប់ការសិក្សាទើបចង់ដាក់ដើម្បីអោយគេឃើញ និងបានដឹងពីកម្រិតវប្បធម៌នៃការសិក្សារបស់គេ ។​ ទោះជាយ៉ាងណាក៏ដោយចុះ នេះគ្រាន់តែជាសិទ្ធិរបស់សាមីដើមពិធីដែលរស់នៅក្នុងសង្គមប្រជាធិបតេយ្យតែប៉ុណ្ណោះ  ដែលគេមានសិទ្ធិក្នុងការសម្រេចចិត្តអ្វីមួយ ដែលស្ថិតនៅក្រោមបញ្ញត្តិនៃច្បាប់របស់ប្រទេសជាតិ  ៕ ...

លើកទឹកចិត្តពួកគាត់ និងគាំទ្រ កូនខ្មែរ]ដែលមានស្នាដៃល្អវិសេស ! ប្រសាទអង្គរវត្តខ្មែរ ដែលយកពោះវៀនកង់ឡាន និងកង់ មកធ្វើជារូបដ៏មហាអស្ចារ្យនេះ

កាលពីប៉ុន្មានម៉ោងមុននេះ គេសង្កេតឃើញ នៅគណនីហ្វេសប៊ុករបស់ អាចារ្យធំ នគររាជ​ បានបង្ហោះរូបភាពជាច្រើនសន្លឹក ដោយក្នុងនោះមានរូប ប្រសាទអង្គរវត្តខ្មែរ ដែលកូនខ្មែរយើង គាត់បានយក ពោះវៀនកង់ឡាន និងកង់ មកធ្វើជារូបដ៏មហាអស្ចារ្យនេះ។ ដោយនៅក្នុងនោះ លោក អាចារ្យធំ នគររាជ បានសរសេរថា “អស់ទាស់ហ្មង! ប្រាសាទអង្គរ ធ្វើពីកង់ និងពោះវៀន ឡាន នៅខេត្តបាត់ដំបងយើងហ្នឹង”។ ដោយឡែកកាលពីប៉ុន្មានថ្ងៃមុន ក៏មានបងប្រុសម្នាក់ឈ្មោះ...

លោក ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ធានាសង់ផ្ទះបង្ហើយជូនតារាភាពយន្តជើងចាស់ ចៅ ចាន់ណារី និងជួយថវិកាខ្លះ ខណៈតារាជើងចាស់រូបនេះធ្លាក់ខ្លួនរស់នៅក្នុងខ្ទម

លោក ខៀវ​ កាញារឹទ្ធ​ រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ និង​ លោកភរិយា បាន​ ឧបត្ថម្ភ​ថវិកា​ ៥០០​ ដុល្លារ​ និងធានាសង់ផ្ទះបង្ហើយជូនតារាភាពយន្តជើងចាស់​ ចៅ​ ចាន់ណារី​ ។ នេះបើតាមលោក ផែង វណ្ណៈ ដែលបានចូលជួបលោករដ្ឋមន្រ្តីក្រសួងព័ត៌មានរូបនេះ ។ លោក ផែង វណ្ណៈថា លោកបានរាយការណ៍ជូន​ ​ អំពី​ស្ថានភាពរបស់លោកចៅ​...

ផែង វណ្ណៈ អ្នកគាំទ្របក្សប្រជាជន ប្រាប់ឱ្យថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្តសិល្បៈចុះចេញពីតំណែង បើគ្មានសមត្ថភាពធ្វើការងារ

អតីតមន្រ្តីនគរបាល​ ហើយក៏ជាតារាហ្វេសប៊ុក ដែលតែងតែបង្ហាញឆន្ទៈគាំទ្រទៅ​លើគណបក្សប្រជាជនកន្លងមកនោះ បានប្រាប់ទៅកាន់ថ្នាក់ដឹកនាំនៃក្រសួងវ​ប្បធម៌ និងវិចិត្រសិល្បៈ​ថា គួរណាតែចុះចេញពីតំណែង ប្រសិនណាបើគ្មានសមត្ថភាពធ្វើការងារទេនោះ ។ សារបែបព្រមាន និងស្ដីបន្ទោសរបស់លោក ផែង វណ្ណៈ បែបនេះ ធ្វើឡើងនៅលើហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក អមដោយរូបភាពរបស់ តារាភាពយន្តល្បីក្នុងទស្សវត្សឆ្នាំ៨០ដល់៩០ លោក ចៅ ចាន់ណារី ក្នុងសភាពជាមនុស្សចាស់រស់នឹងជីវភាពខ្សត់ខ្សោយ ស្បែកជ្រៀ​ស​ជ្រួ​ញ ខ្មៅស្រអាប់ ក៏ស្ថិតក្នុងខ្ទបឈើចាស់ជ្រុឌទ្រោមផង។ លោក ផែង វណ្ណៈ...

ចេញហើយ! MV បទ «ក្បាច់ពស់»

មុននេះបន្តិច ខាងផលិតកម្មរស្មីហង្សមាស បានបញ្ចេញ MV ពេញ នៃបទចម្រៀង “ក្បាច់ពស់” ដែលជាបទចម្រៀងរបស់កំពូលតារាចម្រៀង លោក ខេមរៈ សិរីមន្ត ដោយក្នុងនោះទាំងការសម្តែង ច្រៀង ភ្លេង និងក្បាច់រាំ ពិតជាទាក់ទាញខ្លាំងណាស់ ជាពិសេសក្នុង MV នេះ ក៏មានបង្ហាញនៅរមណីដ្ឋានដ៏ស្រស់ស្អាតក្នុងប្រទេសកម្ពុជា ព្រមទាំងឡានទំនើបៗទៀតផង។ ចង់ដឹងថាបែបណា សូមទស្សនាវីដេអូចម្រៀងខាងក្រោម: ...

ទម្លាយប្រវត្តិពិតរបស់ អ្នកស្រី ចេវ សុវឌ្ឍនា កាលពី១០ឆ្នាំមុន (មានរូបភាព)

ក្រោយពីមរណៈភាពរបស់អ្នកស្រី ចេវ សុវឌ្ឍនា បានធ្វើអោយកក្រើកពេញប្រទេសក្រោយពេលដែលករណីអត្តឃាត ប្រែក្លាយជាករណីឃាតកម្មវិញ និងមន្ត្រីធំ២រូប គឺលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ និង លោក ឡាយ ណារិទ្ធ ស្នងការរងខេត្តតាកែវ។ ថ្មីៗនេះដែរស្រាប់តែលេចលឺព័ត៌មានដ៏ភ្ញាក់ផ្អើល ហើយមហាជនមិនបានចាប់អារម្មណ៍នោះឡើយ គឺតាមពិតទៅអ្នកស្រី ចេវ សុវឌ្ឍនា ជាអតីតតារាបង្ហាញម៉ូដម្នាក់អោយទស្សនាវដ្តី ឡារ៉ែន ជាមួយនឹងអ្នកនាង គង់ ចាន់ស្រីមុំ កាលពី១០ឆ្នាំមុន។ បើតាមការចុះផ្សាយរបស់ទស្សនាវដ្តីឡារ៉ែន...

អតីតប្រធានសមាគមន៍សិល្បៈករខ្មែរ លោក សុះ ម៉ាច ៖ ចម្រៀងនិងចង្វាក់កន្ទ្រឹម ដែលបងប្អូនសិល្បៈករ សិល្បៈការនី កវីនិពន្ធ និងមហាជនទាំងអស់តែងយល់ច្រឡំថាជារបស់ខ្មែរនោះ តាមពិតទៅវាមិនមែនជារបស់ខ្មែរទេ

កាលពីពេលកន្លងទៅអតីតប្រធានសមាគមន៍សិល្បៈករខ្មែរ លោក សុះ ម៉ាច បានបង្ហោះសារមួយនៅក្នុងហ្វេសប៊ុកដោយបានសរសេរថា បទចម្រៀងនិងចង្វាក់កន្ទ្រឹម ដែលបងប្អូនសិល្បៈករ សិល្បៈការនី កវីនិពន្ធ និងមហាជនទាំងអស់តែងយល់ច្រឡំថាជារបស់ខ្មែរនោះ តាមពិតទៅវាមិនមែនជារបស់ខ្មែរទេ ដោយលោកបានបញ្ជាក់ទៀតថា ចង្វាក់កន្ទ្រឹមនេះជារបស់បងប្អូនជាយដែន សុរិន្ទ បុរីរ៉ាំ ស្រះកែវ ស៊ីសាកេត។ យ៉ាងណាមិញក្រោយពីបានបង្ហោះសារបញ្ជាក់បែបនេះ ឌីជេអាចារ្យធំ ក៏បានធ្វើការឆ្លើយតប ក៏ព្រោះតែមិនអាចទទួលយកនូវអ្វីដែលលោក សុះ ម៉ាច បានបង្ហោះ។ ដោយ ឌីជេអាចារ្យធំ...

Recent Posts

Block title

Loading...
error: Content is protected !!