ផ្ញើរប្រហុកទៅឲ្យមិត្តភក្ដិនៅអាមេរិក តែត្រូវបុគ្គលិកអាកាសចរណ៍ផ្ញើរត្រឡប់មកវិញរួមជាមួយសារដ៏គួរឲ្យអស់សំណើច

ថៃ៖ ហួសចិត្ត ! ខ្ចប់ប្រហុកដាក់កែវយ៉ាងស្អាតផ្ញើរប្រហុកទៅឲ្យមិត្តភក្ដិនៅអាមេរិក តែបែរជាត្រូវបុគ្គលិកអាកាសចរណ៍រកឃើញ ហើយផ្ញើរត្រឡប់មកវិញរួមជាមួយសារដ៏គួរឲ្យអស់សំណើចមួយ។ វាពិតជារឿងដែលគួរឲ្យអស់សំណើចមួយដែលជនជាតិថៃផ្ញើរប្រហុកទៅឲ្យមិត្តភក្តិដែលរស់នៅសហរដ្ឋអាមេរិក ប៉ុន្ដែមិត្តភក្តិមិនទាន់បានទទួលផង ប្រហុកក៏ត្រូវបានហ៊ុនដឹកជញ្ជូនតាមផ្លូវអាកាសបានផ្ញើត្រឡប់មកវិញព្រមទាំងភ្ជាប់ឯកសារប្រាប់ពីមូលហេតុដោយសរសេរថា៖ «ក្រុមហ៊ុនអាកាសចរណ៍របស់យើងខ្ញុំ សូមចូលរួមការសោកស្ដាយ ដែលសត្វចិញ្ចឹមរបស់អ្នកត្រូវបានស្លាប់បាត់បង់ជីវិតហើយ»។ នៅលើផេកបង្ហោះមិនទាន់បានប៉ុន្មានផង មានអ្នកលេងហ្វេកប៊ុកបានចូលទៅ Commet និងស៊ែរបន្ដគ្នាយ៉ាងច្រើន អ្នកខ្លះអស់សំណើរហួសចិត្ត នេះមិនមែនជាសត្វចិញ្ចឹមទេ ប៉ុន្ដែវាគឺជារបស់ឆ្ងាញ់ទេតើ អ្នកខ្លះទៀតនិយាយថា សំណាងល្អហើយដែលមិនបើកគម្របធ្វើការពិសោធន៍រកមូលហេតុនៃការស្លាប់ បើមិនអ៊ីចឹងទេក្រុមហ៊ុនអាកាសចរណ៍ប្រាកដជារត់ជាន់ជើងគ្នាហើយ !!! ប្រភព៖ Gstrong ผู้หญิงสวย บนโลกความจริง

បញ្ឈប់ ឬកាត់បន្ថយការទទួលទានសាច់ជាបន្ទាន់ ប្រសិនជារាងកាយរបស់អ្នក លេចរោគសញ្ញាអស់ទាំងនេះ!

អ្នកណាៗក៏សុទ្ធតែចូលចិត្តទទួលទានសាច់ដែរ ព្រោះវាមានរសជាតិឆ្ងាញ់ពិសាមិនអាចហាមចិត្តខ្លួនឯងបាន។ បើទោះបីជាសាច់សម្បូរទៅដោយជាតិប្រូតេអ៊ីន និងជីវជាតិចិញ្ចឹមក៏ពិតមែន តែវាបែរជាមានសារធាតុជាច្រើន ដែលធ្វើឱ្យប្រព័ន្ធរំលាយអាហារពិបាកធ្វើការ និងរំលាយទៅវិញ ហើយធ្វើឱ្យរាងកាយប្រមូលផ្តុំទៅដោយជាតិពុល និងគីមីដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពរាងកាយទាំងមូល ជាពិសេសថែមទាំងអាចឈានទៅរកការកើតជំងឺកាចសាចសាហាវ ដូចជាជំងឺមហារីកជាដើម។ ដូច្នេះថ្ងៃនេះយើងនឹងលើកយករោគសញ្ញាមួយចំនួន ដែលបញ្ជាក់ថារាងកាយរបស់អ្នកកំពុងតែមិនអាចរំលាយជាតិសាច់បានល្អ ហើយក៏ជាពេលវេលាដែលអ្នកត្រូវតែកាត់បន្ថយបរិមាណជាតិសាច់ក្នុងរបបអាហារជាបន្ទាន់ដែរ ៖ ៩. ទល់លាមក មនុស្សម្នាក់ៗមានប្រព័ន្ធរំលាយអាហារខុសប្លែកពីគ្នា អាស្រ័យលើទម្លាប់រស់នៅ និងរបបអាហារទទួលទានពីមុន។ ដោយរាងកាយខ្លះចំណាយពេលលឿនក្នុងការរំលាយអាហារប្រភេទសាច់ និងខ្លះទៀតក៏ត្រូវប្រើពេលយូរ ។ ហើយបើទោះបីជាសាច់សម្បូរទៅដោយប្រូតេអ៊ីន និងសារធាតុចិញ្ចឹមដ៏ច្រើនលើសលប់ តែវាក៏ក៏សម្បូរទៅដោយជាតិគីមី ជាតិដែកខ្ពស់...

អ្នកជំនាញបង្ហាញឲ្យដឹងពីមុខមាត់របស់ Valentine ដែលស្លាប់កាលពី ១ ៨០០ ឆ្នាំមុន

អុីតាលី៖ បព្វជិតជនជាតិរ៉ូមុាំងឈ្មោះ Valentine គឺជាតួអង្គដ៏សំខាន់ម្នាក់ ក្នុងទិវានៃសេចក្តីស្រលាញ់ ដែលត្រូវបានគេប្រារព្ធធ្វើឡើងនាថ្ងៃទី ១៤ កុម្ភៈ ជារៀងរាល់ឆ្នាំ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន ដេលីស្តារ កាលពីពេលថ្មីៗនេះ ឲ្យដឹងថា  អ្នកជំនាញមួយក្រុមមកពីសាកលវិទ្យាល័យ Padua ប្រទេសអុីតាលី បានបង្ហើបឲ្យពិភពលោកបានដឹងពីមុខមាត់ (សន្និដ្ឋាន) របស់បុព្វជិតរូបនេះ ដែលបានស្លាប់ទៅ កាលពី ១ ៨០០ ឆ្នាំមុន។ មុខមាត់ 3D របស់...

មូសខាំ បណ្តាលឲ្យភ្លៅរីកហើមយ៉ាងចម្លែក

ឥណ្ឌា៖ បើតាមសារព័ត៌មាន Mirror របស់ចក្រភពអង់គ្លេស បានឲ្យដឹងថា បុរសជនជាតិឥណ្ឌាម្នាក់ បានកើតជំងឺដ៏កម្រម៉្យាង ដែលបណ្តាលឲ្យភ្លៅខាងឆ្វេងរបស់គាត់ មានសភាពហើមខុសប្រក្រតី ដែលនេះបណ្តាលមកពីត្រូវមូសខាំ។ លោក Saidalavi មានអាយុ៤៦ឆ្នាំ បានកើតមានជំងឺនេះ កាលពី ៣០ ឆ្នាំមុន និងទទួលបានការវះកាត់ជាច្រើនលើកច្រើនសាដែរ តែហាក់ដូចជាគ្មានប្រសិទ្ធភាពសោះ។ លោក Saidalavi គាត់ត្រូវបានគ្រូពេទ្យធ្វើរោគវិនិច្ឆ័យរកឃើញលក្ខខណ្ឌជំងឺដ៏កម្រម៉្យាង ហៅថា «Lymphatic filariasis» ឬ «elephantiasis» កើតមកពីពពួកបរាសិត...

មើលរាជវាំងធ្វើពីមាសសុទ្ធ ដែលធំបំផុតក្នុងលោក របស់ស្តេចប្រ៊ុយណេ ដែលមានតំលៃ ៥ម៉ឺនលានដុល្លារ

សម្ដេចព្រះរាជធិបតី ហាន់យី ហាន់សាណាន់ បូនកៀ នៃប្រទេសប្រ៊ុយណេ មានឈ្មោះថា ជាស្ដេចដែលមានបំផុតក្នុងលោក ដោយថ្មីៗនេះ ប្រទេសប្រ៊ុយណេទើបតែធ្វើបុណ្យឆ្លងនៅក្នុងឳកាសដែលព្រះអង្គទ្រង់គ្រងរាជ្យគម្រប់ ៥០ឆ្នាំយ៉ាងធំសម្បើម។ ដោយឡែកបច្ចុប្បន្ននេះ សម្ដេចព្រះរាជធិបតី ហាន់យី ហាន់សាណាន់ បូនកៀ មានព្រះជន្ន ៧១ ព្រះវស្សាហើយ ទ្រង់បានគ្រងរាជ្យបន្ដពីព្រះរាជបិតាទ្រង់ កាលពីថ្ងៃទី ៥ ខែ តុលា ឆ្នាំ ១៩៦៧...

ខៃ ប្រសិទ្ធ សម្ពោធឡើងផ្ទះថ្មី ក្នុងទឹកដីកំណើត លេងសុទ្ធតែឈុតប្រពៃណីមួយគ្រួសារ

ភ្នំពេញ៖ តារាសម្តែងប្រុសជើងចាស់ល្បីឈ្មោះ លោក ខៃ ប្រសិទ្ធ ត្រូវបានគេដឹងថា លោកបានបាត់មុខយ៉ាងស្ងាត់ឈឹងពីពិភពសិល្បៈ ប្រមាណជាជាង២០ឆ្នាំមកហើយ ដោយលោកបានទៅសម្ងំបង្កើតគ្រួសារថ្មីៗ នៅលើទឹកដីប្រទេសអូស្រ្តាលី។ ប៉ុន្តែមិនថាយ៉ាងណា មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា តារាប្រុសរូបនេះ ហាក់បីដូចជាមកមានសកម្មភាពច្រើននៅក្នុងប្រទេសកម្ពុជាជាថ្មី ដោយលោកបានបង្ហាញមុខ នៅក្នុងMVបទចម្រៀងមួយបទ «ឪពុកអ្នកក្រ» ក៏ដូចជាធ្វើការកិច្ចការមនុស្សធម៌ជួយដល់អ្នកសិល្បៈដូចគ្នា ដោយជួយឧបត្ថម្ភថ្លៃវះកាត់ ដល់តារាសម្តែង ពេជ្រ ចរណៃ ផងដែរ។ តារាសម្តែងប្រុសជើងចាស់ លោក ខៃ ប្រសិទ្ធ...

ឆៃ លីដាឡែន ចង់ប្ដូរ​រសជាតិ

តារាសម្ដែងស្រីស្រស់ ញញឹមមានមន្ដស្នេហ៍ អ្នកនាង ឆៃ លីដាឡែន ថ្មីៗនេះ មហាជនតែងសម្គាល់ឃើញថា នាងតែងមានរឿងរ៉ាវជាច្រើន ទាក់ទងនឹងស្នេហា ក៏ដូចជារឿងសោកសៅជាច្រើន ដែលធ្វើឲ្យមហាជនមានការ ចាប់អារម្មណ៍ជាខ្លាំង។ ជាក់ស្ដែងកាលពីម្សិលមិញនេះដែរ អ្នកនាង ឆៃ លីដាឡែន បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ជាថ្មីម្ដងទៀត ខណៈតារាសម្ដែងស្រីខាងលើ បានបង្ហាញរូបភាពផ្អែមល្ហែម ជាមួយនឹងកញ្ញា យ៉ែម ស្រីពេជ្រ ហើយថែមទាំងប្រកាសថា ចង់ប្ដូររសជាតិឈប់ស្រឡាញ់មនុស្សប្រុស បង្វែមកចាប់អារម្មណ៍...

ភរិយាលោកព្រាប សុវត្ថិ ស្រក់ទឹកភ្នែកនិយាយទាំងអួលដើមក នៅពេលកូនប្រុសទាំង៣ក្លាយជាតារាចម្រៀងនៅក្នុងផលិតកម្មដ៍ធំប្រចាំប្រទេស

នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ ផលិតកម្មរស្មីហង្សមាស បានធ្វើសិន្និសីទសារព័ត៌មាន “ការបង្ហាញជាផ្លូវការតារាចម្រៀងថ្មីប្រចាំផលិតកម្មរស្មីហង្សមាស” នៅសណ្ឋាគារសូហ្វីតែលភូគីត្រា ដោយមានការចូលរួមពីអ្នកសារព័ត៌មានយ៉ាងច្រើនកុះករ។ កូនប្រុសទាំង៣របស់កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ បានបង្ហាញមុខជាផ្លូវការដោយក្លាយជាតារាចម្រៀងថ្មីប្រចាំផលិតកម្មរស្មីហង្សមាស។នៅពេលដែលមានការសាកសួរដល់អ្នកនាង ឡុង ស្រីមុំ ដែលជាម្តាយបង្ហាញពីចំណាប់អារម្មណ៍នៅពេលកូនប្រុសបណ្តូលចិត្តទាំង៣រូបត្រូវបានផលិតកម្មធំនៅក្នុងប្រទេសកម្ពុជាទទួលឲ្យក្លាយជាតារាចម្រៀង។ អ្នកនាងក៏បានស្រក់ទឹកភ្នែក ដោយថ្លែងពីអារម្មណ៍ស្ទើរតែមិនចេញ ដោយនិយាយយ៉ាងខ្លីថា “អ្នកនាងមានអារម្មណ៍រំភើប និងមានមោទនភាព”។ ទោះបីជាការបង្ហាញនូវអារម្មណ៍នេះខ្លីពិតមែនប៉ុន្តែតាមរយៈទឹកមុខ និងការស្រក់ទឹកភ្នែកបែបនេះក៏អាចបញ្ជាក់ថាអ្នកនាងពិតជាសប្បាយចិត្ត និងមានមោទនភាពដែលកូនប្រុសទាំង៣មានភាពរឹងមាំ មានទេពកោសល្យអាចចូលសិល្បៈជាតារាចម្រៀងទាំងនៅវ័យក្មេង៕

ម្ចាស់ពានរង្វាន់The Voice Cambodia ប៊ុត សីហា ធ្លាក់ខ្លួនច្រៀងតាមអកក្តង់រោងការ

ម្ចាស់ពាន The Voice Cambodia រដូវកាលទី ១ លោក ប៊ុត សីហា ហាក់មានការស្ងប់ស្ងាត់មួយរយៈក្រោយពេលការប្រលងត្រូវបានបញ្ចប់។ បើទោះបីជាមានបទចម្រៀងប៉ុន្មានបទជារបស់ខ្លួនក្នុងផលិតកម្មក្តី តែតារាប្រុសរូបនេះហាក់ដូចជាមិនទទួលភាពលេចធ្លោដូចតារាដទៃឡើយ។ អ្វីដែលកាន់តែធ្វើឲ្យគ្រប់គ្នាមានភាពភ្ញាក់ផ្អើលខ្លាំងនោះ គឺដោយសារតែរូបថតមួយសន្លឹក ដែលលោក ប៊ុត សីហា នៅលើឆាកតន្រ្តីអកក្តង់ការ ឡើងច្រៀងដើម្បីរកប្រាក់កម្រៃទៀតផង។ ទោះជាបែបនេះក្ដី ក៏មានមតិជាច្រើនបានសម្ដែងភាពមិនពេញចិត្ត ដែលឃើញម្ចាស់គ្រងពានកម្មវិធីលំដាប់ពិភពលោកទាំងមូលធ្លាក់ខ្លួនដល់ថ្នាក់នេះ ព្រមទាំងបង្ហាញការគោរពស្រលាញ់​ និងគាំទ្រដល់លោកកាន់តែខ្លាំងផងដែរ៕

ពេជ្យ ថៃ ចេញបទចម្រៀងដំបូង( មានវីដេអូចម្រៀង )

ភ្នំពេញ៖ ក្រោយពេលទទួលបានពាន រង្វាន់ The Voice Kids Cambodia រដូវកាលទី១ កុមារា ពេជ្រ ថៃ ពិតជាមានលេចធ្លោយ៉ាងខ្លាំង ហើយក៏មានអ្នកគាំទ្រប្អូនច្រើនផងដែរ។​ នាពេលថ្មីៗនេះ ផលិតកម្មរស្មីហង្សមាស​ បានបញ្ចេញបទចម្រៀងដំបូងបំផុតរបស់ម្ចាស់ពាន The Voice Kids Cambodia រដូវកាលទី១ រូបនេះ នៅក្នុងបទចម្រៀងមួយបទមានចំណងជើងថា <<ក្ដីស្រមៃ>>។ តោះចឹងទៅស្តាប់ទាំងអស់គ្នាតែម្តងទៅ៖ ...

Recent Posts

Block title

Loading...
error: Content is protected !!