អ្នកជំនាញអចលនទ្រព្យ ព្រមានថា ការទិញអចលនទ្រព្យ នៅឆ្នាំ២០១៨ មិនត្រូវខ្ចីលុយធនាគារ ឬដកលុយដើមទុនអាជីវកម្មប្រចាំថ្ងៃទៅទិញទេ

(ភ្នំពេញ)៖ អ្នកជំនាញអចលនទ្រព្យកម្ពុជា លោក គីម ហ៊ាង នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧នេះ បានព្រមានថា ការទិញអចលនទ្រព្យនៅកម្ពុជា នាឆ្នាំ២០១៨ ជាឱកាសល្អ ប៉ុន្តែប្រជាពលរដ្ឋមិនត្រូវខ្ចីលុយធនាគារ ឬដកលុយដើមទុនអាជីវកម្មប្រចាំថ្ងៃទៅទិញទេ។ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជារូបនេះ បានបញ្ជាក់លើបណ្តាញសង្គម Facebook ថា៖ «សម្រាប់អ្នកដែល គ្មានប្រាក់ផ្ទាល់ខ្លួន ពុំគួរទិញផ្ទះ ឬដីធ្លី ក្នុងឆ្នាំ២០១៨ ខាងមុខនេះទេ ព្រោះមិនអាចលក់វិញបានភ្លាមៗ តែបើមានលុយសុទ្ធ...

ម៉ុង ឬទ្ធី ផ្ដើមវាយលុកទីផ្សារលំនៅឋាន

មន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា លោក ម៉ុង ឬទ្ធី ដែលធ្លាប់ល្បីខាងវិស័យកសិកម្មបានប្រកាសពីគម្រោងការក្នុងការវាយលូកទីផ្សារលំនៅដ្ឋានដែលនឹងមានតម្លៃសមរម្យ ។ បើតាមលោក ម៉ុង ឬទ្ធី បានអះអាងនៅលើហ្វេសប៊ុករបស់លោកថា ការធ្វើបែបនេះ គឺដើម្បី​កែប្រែ​លំនៅដ្ឋាន​ប្រជាជន​ដែល​រស់នៅ​តំបន់​ទីជនបទ​ អោយក្លាយ​ទៅជា​លំនៅដ្ឋាន​ប្រកបដោយ​ផាសុកភាព​ ។ លោកបន្តបែបនេះ ៖ « ខ្ញុំ​បាន​និង​កំពុង​តែ​រៀបចំ​ផ្ទៃដី​ទំហំ​ប្រមាណ​ជាជាង​បីរយ​ហិកតា​ សម្រាប់​សាងសង់​លំនៅឋាន​លំដាប់​មធ្យម​ក្នុង​តម្លៃ​សមរម្យ​​ នៅ​លើ​ផ្ទៃ​ដី​១.២០០ម៉ែត្រ​ការ​រ៉េ​សម្រាប់​ផ្ទះ​មួយ​ខ្នងៗ​ »។ បើតាមលោក ម៉ុង ឬទ្ធី បានអះអាងថា លំនៅឋានដែលនឹងសាងសង់នេះនឹង...

ក្រុមហ៊ុនវៀតណាម នាំចេក ៩ ពាន់តោនពីកម្ពុជាទៅចិន

ក្រុមហ៊ុន Hoang Anh Gia Lai (HAGL) ជា​ក្រុមហ៊ុន​ពហុ​ផលិតផល​វៀតណាម​ ដែល​ប្រតិបត្តិការ​លើ​អាជីវកម្ម​រុករក​រ៉ែ និង​វារី​អគ្គិសនី និង​កសិកម្ម ពាណិជ្ជកម្ម សម្រេច​បាន​ការ​នាំ​ចេញ​ផ្លែ​ចេក​ជាង​ ៩​​ ពាន់​តោន​ពី​កម្ពុជា​ ទៅ​ទិសដៅ​ទីផ្សារ​ចិន​។ នេះ​បើតាម​លោក Thach Quanh Tha នាយក​រដ្ឋបាល​ក្រុមហ៊ុន HAGL ដែលត្រូវបានសារព័ត៌មានភ្នំពេញប៉ុស្តិ៍ដកស្រង់សម្ដីមកចុះផ្សាយ​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​។ កាសែតដដែលនេះបានបន្តដកស្រង់សម្ដីមកចុះផ្សាយអោយដឹងទៀតថា ដំណាំ​ចេក​ដាំ​ដុះ​នៅ​ខេត្ត​រតនគិរី ដែល​នាំ​ចេញ​ទៅ​ចិន​តាម​រយៈ​ប្រទេស​វៀតណាម​មក​ដល់​ពេល​នេះ​មាន​ចំនួន...

អ្នកទិញគម្រោងលំនៅដ្ឋានគួរតែមានការប្រុងប្រយ័ត្ន មុននឹងសម្រេចចិត្តវិនិយោគលើគម្រោងណាមួយ

ជាមួយនឹងការកើនឡើងគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានមិនស្របច្បាប់នៅប្រទេសកម្ពុជា លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់បានដាស់តឿនប្រជាជនចំណូលទាប និងមធ្យមថាពួកគេគួរតែប្រយ័ត្ន ប្រយែងមុនពេលសម្រេចចិត្តទិញដីសម្រាប់សាងសង់លំនៅដ្ឋានជាមួយនឹងក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានណាមួយ។ ប្រការនេះធ្វើឱ្យប្រជាជនកម្ពុជាខាតបង់ប្រាក់សន្សំជាច្រើន នៅពេលដែលពួកគេមិនដឹងថាក្រុមហ៊ុនទាំងនោះមានការអនុញ្ញាតិសាងសង់គម្រោងស្របច្បាប់ពីក្រសួងឫអត់។ ក្រុមហ៊ុនមួយចំនួនវិនិយោគលើដីឡូតិ៍ធំៗ ហើយសន្យាថានឹងបញ្ចប់គម្រោងលំនៅដ្ឋាននោះទោះបីជាមិនទាន់មានការអនុញ្ញាតិពីក្រសួងក៏ដោយ។យោងតាមលោករដ្ឋមន្ត្រីមានមនុស្សជាច្រើនដែលទិញគម្រោងមិនស្របច្បាប់ពីក្រុមហ៊ុនហើយអ្នកទិញទាំងនោះភាគច្រើនជាមន្ត្រីរាជការ និងគ្រូបង្រៀនដែលរងគ្រោះបន្ទាប់ពីបានចំណាយប្រាក់លើគម្រោងអស់ទាំងនោះរួចហើយ។ដើម្បីជួយប្រជាជនជៀសវាងហានិភ័យទិញគម្រោងមិនត្រឹមត្រូវពីក្រុមហ៊ុន លោក រដ្ឋមន្ត្រី មានប្រសាសន៍ថាក្រសួងបាននឹងកំពុងចាត់វិធានការណ៍ឱ្យអាជ្ញាធរក្នុងស្រុកបង្រ្កាបគម្រោង សាងសង់ដែលត្រូវបានរកឃើញថាមានការក្លែងបន្លំ។អធិប្បាយលើបញ្ហានេះអ្្នកជំនាញខាងអចលនទ្រព្យក្នុងស្រុកបានឱ្យដឹងថាគម្រោងពុះដីឡូតិ៍មានភាពពេញនិយមជាខ្លាំងក្នុងចំណោមអ្នកទិញនៅប្រទេសកម្ពុជាជាទូទៅដោយសារតែតម្លៃធូរថ្លៃប៉ុន្តែការទិញគម្រោងនោះមានហានិភ័យខ្លាំងណាស់។យ៉ាងណាក៏ដោយ ដើម្បីជៀសវាងការក្លែងបន្លំពីក្រុមហ៊ុនអស់ទាំងនោះអ្នកទិញចាំបាច់ត្រូវពិនិត្យជាមួយអាជ្ញាធរក្នុងស្រុកនៅក្នុងតំបន់ណាមួយ និងក្រុមហ៊ុនដែលមានគម្រោងសាងសង់ជាមុនសិន មុននឹងសម្រេចចិត្តទិញគម្រោងណាមួយ។ ខាងក្រោមនេះគឺឯកសារផ្លូវច្បាប់ដែលអ្នកទិញត្រូវតែពិនិត្យមើលឱ្យបានល្អិតល្អន់ជាមួយម្ចាស់គម្រោង។ ប្លង់រឹង៖ អ្នកត្រូវតែពិនិត្យមើលប្រភេទប័ណ្ណកម្មសិទ្ធិពីរប្រភេទនៅពេលអ្នកទិញផ្ទះក្នុងបុរី។ ដំបូងគឺប្លង់រឹងមេទាំងមូលរបស់គម្រោងដែលបានកំណត់បែងចែកដីទៅជាចំណែកផ្សេងគ្នានៅក្នុងគម្រោង។  បន្ទាប់មកគឺប្លង់រឹងដែលប័ណ្ណកម្មសិទ្ធិសម្រាប់លំនៅដ្ឋាននីមួយនៅក្នុងគម្រោង។ បន្ទាប់ពីទិញអចលនទ្រព្យអ្នកទិញអាចផ្ទេរប័ណ្ណនេះទៅជាកម្មសិទ្ធិផ្ទាល់ខ្លួន។​ ប្រសិនបើការអភិវឌ្ឍន៍បុរីស្របច្បាប់គួរតែមានលទ្ធភាពផ្តល់ជូនប្លង់រឹងដល់អ្នកទិញ។ ការចុះបញ្ជីក្រុមហ៊ុន៖ កុំខ្លាចក្នុងការស្នើសុំពិនិត្យលិខិតចុះបញ្ជីក្រុមហ៊ុនពីអ្នកអភិវឌ្ឍន៍...

គន្លឹះសម្រាប់វិនិយោគិនថ្មីក្នុងវិស័យអចលនទ្រព្យ (ភាគទី១)

ភាពរីកចម្រើននៃអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាបានធ្វើឱ្យមានការចាប់អារម្មណ៍ពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិដោយពួកគេអាចទាញយកផលប្រយោជន៍ជាច្រើនពីឱកាសវិនិយោគផ្សេងៗ។ ជាពិសេសគឺសម្រាប់វិនិយោគិនថ្មីថ្មោងដែលចង់ឈានជើងចូលទៅក្នុងទីផ្សារអចលនទ្រព្យ។ ខាងក្រោមនេះគឺជាគន្លឹះមួយចំនួនពី Realestate.com.kh ដើម្បីជួយជាគំនិតដល់អ្នកវិនិយោគថ្មីថ្មោង នៅក្នុងទីផ្សារកម្ពុជា។ នៅក្នុងភាគទី១យើងនឹងពិភាក្សាពីសារៈសំខាន់នៃការកំណត់គោលបំណងច្បាស់លាស់ និងការវាយតម្លៃលើសក្តានុពលនៃការវិនិយោគអចលនទ្រព្យរបស់អ្នក។ ត្រូវមានគោលបំណងច្បាស់លាស់៖ មុនពេលធ្វើការសម្រេចចិត្តណាមួយដំបូងអ្នកត្រូវសួរខ្លួនអំពីប្រភេទនៃការវិនិយោគដែលអ្នកស្វែងរក និងភាពច្បាស់លាសក្នុងការវិនិយោគនោះ។ តើអ្នកកំពុងស្វែងរកអចលនទ្រព្យប្រភេទលំនៅដ្ឋាន​ ឬពាណិជ្ជកម្ម? តើអ្នកនឹងរស់នៅក្នុងអចលនទ្រព្យនេះ ហើយលក់ចេញវិញនៅពេលក្រោយដែរឬទេ? តើអ្នកមានគម្រោងនឹងរស់នៅ និងធ្វើអាជីវកម្មនៅក្នុងអចលនទ្រព្យនេះឬយ៉ាងណា? តើអ្នកនឹងវិនិយោគសម្រាប់រយៈពេលខ្លី ឬវែង? ទាំងនេះគឺជាសំណួរគន្លឹះដែលអ្នកគួរស្វែងរកចម្លើយឲ្យបានច្បាស់លាស់មុនពេលធ្វើការវិនិយោគ។ ជំហានដំបូងនេះនឹងជួយអ្នកក្នុងការកំណត់ជម្រើសយ៉ាងងាយស្រួលជាពិសេសនៅក្នុងទីផ្សារដូចជា៖ ប្រទេសកម្ពុជាដែលមានអចលនទ្រព្យច្រើនប្រភេទ និងមានឱកាសច្រើន។ ឧទាហរណ៍ ប្រសិនបើអ្នកកំពុងស្វែងរកលំនៅដ្ឋានដែលអ្នកអាចដាក់ជួល ឬលក់វិញបាននៅពេលក្រោយអ្នកគួរសិក្សាពីលំនៅដ្ឋានដូចជា ផ្ទះវីឡា ខុនដូ...

Recent Posts

Block title

Loading...
error: Content is protected !!