គន្លឹះសម្រាប់វិនិយោគិនថ្មីក្នុងវិស័យអចលនទ្រព្យ (ភាគទី១)

ភាពរីកចម្រើននៃអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាបានធ្វើឱ្យមានការចាប់អារម្មណ៍ពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិដោយពួកគេអាចទាញយកផលប្រយោជន៍ជាច្រើនពីឱកាសវិនិយោគផ្សេងៗ។ ជាពិសេសគឺសម្រាប់វិនិយោគិនថ្មីថ្មោងដែលចង់ឈានជើងចូលទៅក្នុងទីផ្សារអចលនទ្រព្យ។ ខាងក្រោមនេះគឺជាគន្លឹះមួយចំនួនពី Realestate.com.kh ដើម្បីជួយជាគំនិតដល់អ្នកវិនិយោគថ្មីថ្មោង នៅក្នុងទីផ្សារកម្ពុជា។ នៅក្នុងភាគទី១យើងនឹងពិភាក្សាពីសារៈសំខាន់នៃការកំណត់គោលបំណងច្បាស់លាស់ និងការវាយតម្លៃលើសក្តានុពលនៃការវិនិយោគអចលនទ្រព្យរបស់អ្នក។ ត្រូវមានគោលបំណងច្បាស់លាស់៖ មុនពេលធ្វើការសម្រេចចិត្តណាមួយដំបូងអ្នកត្រូវសួរខ្លួនអំពីប្រភេទនៃការវិនិយោគដែលអ្នកស្វែងរក និងភាពច្បាស់លាសក្នុងការវិនិយោគនោះ។ តើអ្នកកំពុងស្វែងរកអចលនទ្រព្យប្រភេទលំនៅដ្ឋាន​ ឬពាណិជ្ជកម្ម? តើអ្នកនឹងរស់នៅក្នុងអចលនទ្រព្យនេះ ហើយលក់ចេញវិញនៅពេលក្រោយដែរឬទេ? តើអ្នកមានគម្រោងនឹងរស់នៅ និងធ្វើអាជីវកម្មនៅក្នុងអចលនទ្រព្យនេះឬយ៉ាងណា? តើអ្នកនឹងវិនិយោគសម្រាប់រយៈពេលខ្លី ឬវែង? ទាំងនេះគឺជាសំណួរគន្លឹះដែលអ្នកគួរស្វែងរកចម្លើយឲ្យបានច្បាស់លាស់មុនពេលធ្វើការវិនិយោគ។ ជំហានដំបូងនេះនឹងជួយអ្នកក្នុងការកំណត់ជម្រើសយ៉ាងងាយស្រួលជាពិសេសនៅក្នុងទីផ្សារដូចជា៖ ប្រទេសកម្ពុជាដែលមានអចលនទ្រព្យច្រើនប្រភេទ និងមានឱកាសច្រើន។ ឧទាហរណ៍ ប្រសិនបើអ្នកកំពុងស្វែងរកលំនៅដ្ឋានដែលអ្នកអាចដាក់ជួល ឬលក់វិញបាននៅពេលក្រោយអ្នកគួរសិក្សាពីលំនៅដ្ឋានដូចជា ផ្ទះវីឡា ខុនដូ...

ក្រុមហ៊ុនពិគ្រោះយោបល់ហានិភ័យ Access Asia Consulting មានមូលដ្ឋាននៅទីក្រុង ហុងកុង វាយតម្លៃថា ការរំលាយបក្សប្រឆាំងនឹងធ្វើឲ្យប៉ះពាល់កំណើនសេដ្ឋកិច្ចកម្ពុជា

ក្រុមហ៊ុនមួយដែលមានមូលដ្ឋាននៅក្នុងទីក្រុងហុងកុង ដែលធ្វើការទៅលើការពិគ្រោះយោបល់ហានិភ័យ Access Asia Consulting Co Ltd បានធ្វើវាយតម្លៃថា ការរំលាយបក្សសង្រ្គោះជាតិ នឹង​ធ្វើ​​ឲ្យ​ប៉ះ​ពាល់​កំណើន​​សេដ្ឋកិច្ច​​កម្ពុជា ។ នេះបើយោងតាមសារព័ត៌មានភ្នំពេញប៉ុស្តិ៍ដកស្រង់មកចុះផ្សាយ នៅលើវេបសាយនៅថ្ងៃពុធនេះ ។ កាសែតភ្នំពេញប៉ុស្តិ៍ដដែលនេះបានបន្តដកស្រង់របាយការណ៍ស្ដីពីការវាយតម្លៃថា ការ​រំលាយ​គណប​ក្ស​​ប្រឆាំង​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​មួយ​នៅ កម្ពុជា បាន​បង្កើន​ហានិភ័យ​នយោបាយ និង​អស្ថិរភាព​សង្គម​នៅ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំក្រោយ ដែល​នឹង​ឲ្យ​សេដ្ឋកិច្ច​មាន​ដំណើរ​ការ​យឺត។ ៖ « យើង​មើល​ឃើញ​ស្ថានការ​នយោបាយ​របស់​ប្រទេស​កម្ពុជា មិន​មាន​ស្ថិរភាព​ទេ ហើយ​វា​នឹង​ផល​ប៉ះពាល់​តិច​តួច​ដល់​កំណើន​សេដ្ឋកិច្ច​រយៈពេល​ខ្លី...

អ្នកទិញគម្រោងលំនៅដ្ឋានគួរតែមានការប្រុងប្រយ័ត្ន មុននឹងសម្រេចចិត្តវិនិយោគលើគម្រោងណាមួយ

ជាមួយនឹងការកើនឡើងគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានមិនស្របច្បាប់នៅប្រទេសកម្ពុជា លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់បានដាស់តឿនប្រជាជនចំណូលទាប និងមធ្យមថាពួកគេគួរតែប្រយ័ត្ន ប្រយែងមុនពេលសម្រេចចិត្តទិញដីសម្រាប់សាងសង់លំនៅដ្ឋានជាមួយនឹងក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានណាមួយ។ ប្រការនេះធ្វើឱ្យប្រជាជនកម្ពុជាខាតបង់ប្រាក់សន្សំជាច្រើន នៅពេលដែលពួកគេមិនដឹងថាក្រុមហ៊ុនទាំងនោះមានការអនុញ្ញាតិសាងសង់គម្រោងស្របច្បាប់ពីក្រសួងឫអត់។ ក្រុមហ៊ុនមួយចំនួនវិនិយោគលើដីឡូតិ៍ធំៗ ហើយសន្យាថានឹងបញ្ចប់គម្រោងលំនៅដ្ឋាននោះទោះបីជាមិនទាន់មានការអនុញ្ញាតិពីក្រសួងក៏ដោយ។យោងតាមលោករដ្ឋមន្ត្រីមានមនុស្សជាច្រើនដែលទិញគម្រោងមិនស្របច្បាប់ពីក្រុមហ៊ុនហើយអ្នកទិញទាំងនោះភាគច្រើនជាមន្ត្រីរាជការ និងគ្រូបង្រៀនដែលរងគ្រោះបន្ទាប់ពីបានចំណាយប្រាក់លើគម្រោងអស់ទាំងនោះរួចហើយ។ដើម្បីជួយប្រជាជនជៀសវាងហានិភ័យទិញគម្រោងមិនត្រឹមត្រូវពីក្រុមហ៊ុន លោក រដ្ឋមន្ត្រី មានប្រសាសន៍ថាក្រសួងបាននឹងកំពុងចាត់វិធានការណ៍ឱ្យអាជ្ញាធរក្នុងស្រុកបង្រ្កាបគម្រោង សាងសង់ដែលត្រូវបានរកឃើញថាមានការក្លែងបន្លំ។អធិប្បាយលើបញ្ហានេះអ្្នកជំនាញខាងអចលនទ្រព្យក្នុងស្រុកបានឱ្យដឹងថាគម្រោងពុះដីឡូតិ៍មានភាពពេញនិយមជាខ្លាំងក្នុងចំណោមអ្នកទិញនៅប្រទេសកម្ពុជាជាទូទៅដោយសារតែតម្លៃធូរថ្លៃប៉ុន្តែការទិញគម្រោងនោះមានហានិភ័យខ្លាំងណាស់។យ៉ាងណាក៏ដោយ ដើម្បីជៀសវាងការក្លែងបន្លំពីក្រុមហ៊ុនអស់ទាំងនោះអ្នកទិញចាំបាច់ត្រូវពិនិត្យជាមួយអាជ្ញាធរក្នុងស្រុកនៅក្នុងតំបន់ណាមួយ និងក្រុមហ៊ុនដែលមានគម្រោងសាងសង់ជាមុនសិន មុននឹងសម្រេចចិត្តទិញគម្រោងណាមួយ។ ខាងក្រោមនេះគឺឯកសារផ្លូវច្បាប់ដែលអ្នកទិញត្រូវតែពិនិត្យមើលឱ្យបានល្អិតល្អន់ជាមួយម្ចាស់គម្រោង។ ប្លង់រឹង៖ អ្នកត្រូវតែពិនិត្យមើលប្រភេទប័ណ្ណកម្មសិទ្ធិពីរប្រភេទនៅពេលអ្នកទិញផ្ទះក្នុងបុរី។ ដំបូងគឺប្លង់រឹងមេទាំងមូលរបស់គម្រោងដែលបានកំណត់បែងចែកដីទៅជាចំណែកផ្សេងគ្នានៅក្នុងគម្រោង។  បន្ទាប់មកគឺប្លង់រឹងដែលប័ណ្ណកម្មសិទ្ធិសម្រាប់លំនៅដ្ឋាននីមួយនៅក្នុងគម្រោង។ បន្ទាប់ពីទិញអចលនទ្រព្យអ្នកទិញអាចផ្ទេរប័ណ្ណនេះទៅជាកម្មសិទ្ធិផ្ទាល់ខ្លួន។​ ប្រសិនបើការអភិវឌ្ឍន៍បុរីស្របច្បាប់គួរតែមានលទ្ធភាពផ្តល់ជូនប្លង់រឹងដល់អ្នកទិញ។ ការចុះបញ្ជីក្រុមហ៊ុន៖ កុំខ្លាចក្នុងការស្នើសុំពិនិត្យលិខិតចុះបញ្ជីក្រុមហ៊ុនពីអ្នកអភិវឌ្ឍន៍...

វេជ្ជបណ្ឌិត ស្រី សុផល សុខចិត្តបោះអាជីពពេទ្យ ព្រោះតែចំណូលដ៏លើសលប់ពីមុខរបរចិញ្ចឹមសត្វត្រចៀកកាំ

( ប្រជាប្រិយ ដោយ ឧត្ដម ) នៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ មានអ្នកចិញ្ចឹមសត្វត្រចៀកកាំយកទឹកមាត់ ឬ សំបុកវាតិចតួចបំផុត ហើយសំបុកទឹកមាត់ត្រចៀកកាំ នាពេលបច្ចុប្បន្ននេះកំពុងតែមានទីផ្សារ និង តម្លៃខ្ពស់ ដែលក្នុងមួយគីឡូក្រាមមានតម្លៃពីជាង ១០០០ ដុល្លារ ទៅ ជាង២០០០ដុល្លារ ។ ដោយមើលឃើញទីផ្សារ និង ទឹកមាត់ត្រចៀកកាំ មានតម្លៃខ្ពស់នោះ...

ក្រុមហ៊ុនវៀតណាម នាំចេក ៩ ពាន់តោនពីកម្ពុជាទៅចិន

ក្រុមហ៊ុន Hoang Anh Gia Lai (HAGL) ជា​ក្រុមហ៊ុន​ពហុ​ផលិតផល​វៀតណាម​ ដែល​ប្រតិបត្តិការ​លើ​អាជីវកម្ម​រុករក​រ៉ែ និង​វារី​អគ្គិសនី និង​កសិកម្ម ពាណិជ្ជកម្ម សម្រេច​បាន​ការ​នាំ​ចេញ​ផ្លែ​ចេក​ជាង​ ៩​​ ពាន់​តោន​ពី​កម្ពុជា​ ទៅ​ទិសដៅ​ទីផ្សារ​ចិន​។ នេះ​បើតាម​លោក Thach Quanh Tha នាយក​រដ្ឋបាល​ក្រុមហ៊ុន HAGL ដែលត្រូវបានសារព័ត៌មានភ្នំពេញប៉ុស្តិ៍ដកស្រង់សម្ដីមកចុះផ្សាយ​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​។ កាសែតដដែលនេះបានបន្តដកស្រង់សម្ដីមកចុះផ្សាយអោយដឹងទៀតថា ដំណាំ​ចេក​ដាំ​ដុះ​នៅ​ខេត្ត​រតនគិរី ដែល​នាំ​ចេញ​ទៅ​ចិន​តាម​រយៈ​ប្រទេស​វៀតណាម​មក​ដល់​ពេល​នេះ​មាន​ចំនួន...

Recent Posts

Block title

Loading...
error: Content is protected !!