ឱសថធម្មជាតិជួយកែរោគឆ្កួតជ្រូក

មុននឹងស្វែងយល់ពីរូបមន្តធម្មជាតិកែរោគឆ្កួតជ្រូក សូមស្វែងយល់ពីជំងឺឆ្កួតជ្រូកជាមុនសិន។ តើអ្វីជាជំងឺឆ្កួតជ្រូក ? ជំងឺឆ្កួតជ្រូក គឺជាស្ថានភាពទូទៅ បណ្តាលមកពីការប្រកាច់ដែលកើតមានឡើងវិញដដែលៗ។ ការប្រកាច់នេះ គឺកើតដោយសារតែសន្ទុះនៃសកម្មភាពអគ្គិសនីនៅក្នុងខួរក្បាលដែលមានសភាពមិនប្រក្រតី។ ការប្រកាច់នៃជំងឺនេះ អាចនាំមកនូវបញ្ហាជាមួយនឹងការគ្រប់គ្រងសាច់ដុំ ចលនា ការនិយាយស្តី ការមើលឃើញ ឬស្មារតីរបស់អ្នកជំងឺ ។ ជាធម្មតាស្ថានភាពនេះ គឺមិនមានរយៈពេលយូរនោះទេ ប៉ុន្តែពួកវាអាចមានសភាពតក់ស្លុតជាខ្លាំង។ ដំណឹងដ៏គួរអោយរីករាយនោះ គឺការព្យាបាលជាធម្មតាអាចធ្វើការគ្រប់គ្រង និងកាត់បន្ថយនូវការប្រកាច់ ។ ជំងឺឆ្កួតជ្រូក គឺមិនមែនជាប្រភេទនៃជំងឺផ្លូវចិត្ត ឬអសម្ថភាពនៃបញ្ញានោះទេ។ វាជាទូទៅ...

ឱសថធម្មជាតិព្យាបាលហើមពេញខ្លួន និងបញ្ចុះកំដៅ

ឈ្មោះរុក្ខជាតិ៖ ចិត្រមូលភ្លើងផ្កា ស ផ្នែកប្រើប្រាស់៖ ស្លឹក ផ្កា​ ឫស ដើម កបនឹងជម្ងឺ៖ -ឫស៖  ហើមពេញខ្លួន -ដើម៖ ទម្លាក់រដូវ បញ្ចុះកំដៅ។ កំរិតប្រើ៖ -ស្រស់ 5g -10g ស្ងោរផឹកសំរាប់មួយថ្ងៃ។ -ស្ងួត 3g – 5g ស្ងោរផឹកសំរាប់មួយថ្ងៃ។ សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។ សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត សូមរក្សានូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។ ឯកសារយោង៖ រុក្ខជាតិឱសថកម្ពុជា

សូមប្រយ័ត្នចំពោះទម្លាប់ធម្មតា១០យ៉ាងនេះ ដែលនាំឱ្យខូចតម្រងនោមដោយមិនដឹងខ្លួន

តម្រងនោម គឺជាសរីរាង្គដ៏សំខាន់របស់មនុស្ស ដូចនេះ ត្រូវថែរក្សាឱ្យបានប្រសើរទើបធ្វើឱ្យអ្នកមានសុខភាពល្អបាន។ ប៉ុន្តែមនុស្សមួយចំនួនធំមិនបានដឹងទេថា គ្រាន់តែសកម្មភាពប្រចាំថ្ងៃរបស់ខ្លួន អាចបំផ្លាញសរីរាង្គដ៏សំខាន់នោះបាន។ ថ្ងៃនេះ ខ្ញុំ សូមបង្ហាញទម្លាប់ធម្មតា១០យ៉ាង ដែលនាំឱ្យខូចតម្រងនោមដោយមិនដឹងខ្លួន៖ ១. ផឹកទឹកមិនគ្រប់គ្រាន់ ទម្លាប់មួយនេះបានរួមចំណែកដ៏ធំបំផុតដែលធ្វើឱ្យខូចតម្រងនោម។ ការងារដ៏សំខាន់របស់តម្រងនោមគឺបង្ហូរកាកសំណល់កង្វក់ចេញពីប្រព័ន្ធរំលាយអាហារ និងគ្រប់គ្រងតុល្យភាព erythrocyte ។ ដូច្នេះនៅពេលដែលគ្មានជាតិទឹកគ្រប់គ្រាន់ លំហូរឈាមរបស់តម្រងនោមថយចុះ ទីបំផុតមានការប្រមូលផ្ដុំជាតិពុលក្នុងឈាម។ ២. ទ្រាំនោមយូរពេក មួយនេះជាទម្លាប់ធ្ងន់ធ្ងរជាងគេ ហើយក៏ជាទម្លាប់ធម្មតាបំផុតដែលមនុស្សរាល់គ្នាតែងតែធ្វើ។ ផលវិបាករបស់វាគឺធ្វើឱ្យរលោកឬហើមប៉ោងតម្រងនោម។ ៣. ជាតិសូដ្យូមច្រើនជ្រុល ជាតិសូដ្យូមដែលមនុស្សតែងតែប្រើប្រាស់ធ្វើឱ្យខូចតម្រងនោមនោះគឺ អំបិលដែលយើងបរិភោគជារៀងរាល់ថ្ងៃ។...

ឱសថធម្មជាតិព្យាបាលរោគរបេងខួរឆ្អឹង និងរលាកសន្លាក់ ឈឺសន្លាក់រ៉ាំរ៉ៃ ជាប្រភេទជំងឺធ្ងន់

*ជំងឺរបេងឆ្អឹងជាអ្វី? ជំងឺរបេង មានពីរប្រភេទ គឺរបេងសួត និងរបេងក្រៅសួត។ ក៏ប៉ុន្ដែវាបណ្ដាលមកពីមេរោគតែមួយដូចគ្នាដែលឆ្លងតាមរយៈផ្លូវដង្ហើមពី មនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ ចំណែករបេងឆ្អឹងជាប្រភេទជំងឺមួយបណ្ដាលមកពីមេរោគរបេងមានឈ្មោះថាបេកា(បាស៊ីដឹកុក) ដែលកើតនៅលើឆ្អឹងខ្នងឬឆ្អឹង សន្លាក់ណាមួយនៃរាងកាយមនុស្ស។ ជំងឺរបេងឆ្អឹងមិនអាចឆ្លងទៅអ្នកផ្សេងនោះទេ។ វាអាចឆ្លងក្នុងករណីដែលអ្នកជំងឺរបេងឆ្អឹងកើត ជំងឺរបេងសួតរួមផ្សំជាមួយដែរ។ ឯការឆ្លងក៏ឆ្លងតែមេរោគដែលបណ្ដាលឱ្យកើតជំងឺរបេងសួតតែប៉ុណ្ណោះចំពោះរបេងឆ្អឹងជាការវិវត្ដ របស់មេរោគរបេងសួតដែលចូលវាយលុកឆ្អឹងនៅពេលប្រព័ន្ធភាពស៊ាំនៃឆ្អឹងចុះខ្សោយតែប៉ុណ្ណោះ។ ប្រសិនបើប្រព័ន្ធភាពស៊ាំរបស់ឆ្អឹងរឹងមាំ ជំងឺរបេងមិនអាចវិវត្ដទៅជាជំងឺរបេងឆ្អឹងបាននោះទេ។   រូបឆ្អឹងទ្រនុងខ្នងធម្មតា (រូបថតវីគីភីឌី) រូបឆ្អឹងទ្រនុងខ្នងដែលមានជំងឺរបេងស៊ីឆ្អឹងកងខ្នង (រូបថត Collection ផ្ទាល់ខ្លួនរបស់តាស៊ីក្លូថតនៅមន្ទីរពិសោធន៏នរវិទ្យាជីវសាស្ត្រនិងតំណពូជមនុស្សរបស់វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រធម្មជាតិ) *រោគសញ្ញានៃជំងឺរបេងឆ្អឹង រោគសញ្ញានៃជំងឺរបេងឆ្អឹងពុំមានអាការបណ្ដាលឱ្យអ្នកជំងឺក្អកដូចជំងឺរបេងសួតនោះទេដោយគ្រាន់តែអ្នកជំងឺឈឺនៅត្រង់សន្លាក់ឆ្អឹងណាមួយ ឬនៅឆ្អឹងខ្នងដែលមេរោគបេកាទៅទំនៅតែប៉ុណ្ណោះ។ រីឯរោគសញ្ញាទូទៅមានដូចជាអ្នកជំងឺក្ដៅខ្លួនស្រៀវ ស្រាញនៅពេលល្ងាច ឬយប់អស់កម្លាំង បែកញើស...

ស៊ែរចែកគ្នាដឹងផង…ជីម្រះព្រៅ អាចព្យាបាលជំងឺបានជាច្រើនមុខ ព្យាបាលឈឺចុកចាប់ជង្គង់ សត្វល្អិតទិច ឬខាំ ក្អក និងឈឺបំពងក គ្រួសក្នុងតម្រងនោម បញ្ចុះជាតិស្ករក្នុងឈាម លើសឈាម

សូមជួយចែករំលែកបន្តជាចំណេះដឹង! ជួយព្យាបាលគ្រួសក្នុងតម្រងនោម -កិនស្លឹកម្រះព្រៅមួយក្ដាប់-លាយជាមួយទឹកឃ្មុំមួយពែង-ទទួលទានជារៀងរាល់ថ្ងៃ ទទួលទានអោយបានទៀងទាត់រយៈពេល ៦ខែនឹងជួយរំលាយដុំក្រួសក្នុងតំរងនោម។ ក្អក និងឈឺបំពងក -ទទួលទានទឹកម្រះព្រៅ (យកស្លឹកម្រះប្រៅក្នុងបរិមាណសមគួរ រួចបុករួចហើយត្រងយកទឹកវាមកផឹក)។ ព្យាបាលឈឺជង្គង់ និងអាការៈឈឺចុកចាប់ -យកជីម្រះព្រៅទាំងដើម ទាំងឫស បុកលាយជាមួយស្រាសបិទលើក្បាល ជង្គង់អាចព្យាបាលអាការៈ ឈឺចុកចាប់បានយ៉ាងងាយ។ សត្វល្អិតទិច ឬខាំ -បុកពូតយកទឹកពីស្លឹកម្រះព្រៅ១ស្លាព្រាកាហ្វេ -ហូបជាមួយទឹកកន្លះកែវ -ហូបបន្តបន្ទាប់រាល់២-៣ម៉ោងម្តង និងបុកស្លឹកស្រស់បិទកន្លែងទិច ឬខាំ-គេឈ្លីស្លឹកស្រស់លើស្បែក ដើម្បីការពារមិនឱ្យសត្វល្អិតទិច ឬខាំ។ ធ្វើអោយសំរាលកូនស្រួល -គ្រាប់ម្រះព្រៅ ប្រើជាថ្នាំធ្វើអោយសំរាលកូនស្រួល ស្លឹកនៅបាននាំយកប្រើសំរាប់ធ្វើអោយឈាមរត់ស្រួល ក្រៅពីនេះ ម្រះព្រៅអាចព្យាបាលរោគសើស្បែក ក្អករ៉ាំរៃ ជំងឺថ្លើម ហើយវាមានលក្ខណៈប្រឆាំងមេរោគ បញ្ចុះជាតិស្ករក្នុងឈាម បន្ថយសំពាធឈាម ព្រមទាំអាចព្យាបាលអាហារមិនរលាយ ...

ដោះស្រាយការឈឺចាប់ និងហើមកូនកណ្តុរត្រង់ក ឬកន្លែងមួយចំនួនទៀត នៃរាងកាយជាមួយនឹងវិធីទាំងនេះ

មុនពេលអ្នកដឹង ពីវិធីដោះស្រាយបញ្ហា ហើមកូនកណ្តុរ អ្នកចាំបាច់ត្រូវដឹងថា តើការហើមក្រពេញកូនកណ្តុរ ឬហៅជាទូទៅថា ការហើមកូនកណ្តុរគឺជាអ្វី? តើវាកើតឡើងដោយសារអ្វី? ជាការពិតណាស់ ការហើមកូនកណ្តុរ គឺជាអាការនៃជំងឺមួយ ដែលកើតឡើងដោយសារតែ ការប៉ះពាល់ជាមួយនឹង ពពួកវីរុស ឬបាក់តេរី។ ម្យ៉ាងទៀត ការហើមកូនកណ្តុរដ៏កម្រ គឺបង្កឡើងដោយសារ ជំងឺមហារីកផងដែរ។ គួរឲ្យដឹងផងដែរថា កូនកណ្តុរវាដើរតួនាទី ជាអ្នកប្រយុទ្ធប្រឆាំង ទៅនឹងការឆ្លងរោគ ហើយថែមទាំងជាអ្នករារាំងបាក់តេរី វីរុស និងមូលហេតុផ្សេងៗទៀត...

មិនបាច់ទិញនាំអស់លុយ! ធ្វើគ្រីមទុកលាបមុខឱ្យស្អាតក្មេងជាងវ័យ ដោយវិធីងាយៗទាំង២យ៉ាងនេះ

កាលពីមុនៗអ្នកប្រហែលបានដឹងពីវិធីថែរក្សាសម្រស់ស្បែកមុខច្រើនយ៉ាង ច្រើនប្រភេទរួចមកហើយ តាមបែបធម្មជាតិ ទាំងប្រភេទម៉ាស់បិទមុខ/លាបមុខ ស្ក្រាប់លាបមុខជម្រុះកោសិកាស្បែកចាស់ៗ រួមទាំងវិធីព្យាបាល និងថែស្បែកមុខដទៃជាច្រើនមុខទៀត ដោយភាគច្រើនជាវិធីធ្វើម្តងសម្រាប់លាបមុខម្តងតែប៉ុណ្ណោះ។ តែពេលនេះ យើងនឹងណែនាំមិត្តអ្នកអាននូវវិធីថ្មី ដែលជាវិធីធ្វើគ្រីម ឬជែលលាបមុខ ដែលអាចឱ្យអ្នករក្សាទុកក្នុងកែវ ឬក្រឡបិទជិត ទុកសម្រាប់ប្រើប្រាស់ជាប្រចាំថ្ងៃ ព្រមទាំងប្រសិទ្ធភាពខ្ពស់ មិនចាញ់ផលិតផលគីមីដែលមានដាក់លក់នៅទៅផ្សារនោះទេ។ ចង់ដឹងវិធីធ្វើងាយៗ និងប្រសិទ្ធភាពល្អយ៉ាងណា ជួយអ្វីបានខ្លះមកតាមដានដំណាក់កាលងាយៗក្នុងការធ្វើគ្រីមលាបមុខទាំងពីរប្រភេទដូចខាងក្រោម៖ វិធីធ្វើគ្រីមឱ្យស្បែកមុខស្អាត # គ្រីមលាបមុខងាយៗពីជែលប្រទាលកន្ទុយក្រពើ និងត្រសក់ វិធីធ្វើគ្រីមមួយនេះ ត្រូវបានគេរកឃើញថា ជារូបមន្តដ៏អាថ៌កំបាំងមួយរបស់ស្ត្រីជនជាតិចិន សម័យបុរាណ និងបន្តរហូតមកដល់បច្ចុប្បន្ន...

តោះមើលចំណេះដឹងរូបមន្តសម្រាប់អ្នកកើតជំងឺស្លាប់មួយចំហៀងខ្លួន !

*គ្រឿងផ្សំ -ពន្លៃ 1kg -រំដេង 0.5kg -ខ្ញី  0.5kg *វិធីធ្វើ៖ -បុកគ្រឿងផ្សំទាំងបីចូលគ្នាឱ្យម៉ដ្ឋ ហើយលាយជាមួយស្រាស -ច្របល់ចូលគ្នា ខាប់ល្មម *វិធីប្រើប្រាស់ -លាបកន្លែងដែលពិកា ឬស្លាប់មួយចំហៀងខ្លួននោះរាល់ថ្ងៃ។ *លទ្ធផល -អាចទទួលបានលទ្ធផលក្នុងរយៈពេល ១សប្តាហ៍ ប៉ុន្តែគួរបន្តអនុវត្តវិធីនេះរយៈពេលកន្លះខែយ៉ាងតិច។ *ចំណាំ -ប្រសិទ្ធភាពខ្លាំងចំពោះអ្នកជំងឺដែលទើបនឹងកើតជំងឺនេះ។ នេះមិនមែនជាការស្រាវជ្រាវរបស់ខ្ញុំទេ ការផុសចែករំលែកបន្តពីប្អូនប្រុស Virath Dul នេះសង្ឃឹមថាអាចជាវិធីចុងក្រោយ ដែលអាចសាកល្បងជួយដល់អ្នកដែលកើតជម្ងឺនេះដែលអស់សង្ឃឹម និងមិនមានលទ្ធភាពព្យាបាល ក្រែងបានជាពីជំងឺនេះ។

អត្ថប្រយោជន៍ទាំង៥ របស់ស្ពៃបូកគោ ដែលអ្នកចាំបាច់គួរតែទទួលទាន

ស្ពៃបូកគោ ឬស្ពៃចិន(Chinese cabbage)ជាបន្លែដែលមានរសជាតិឆ្ងាញ់ដ៏ពេញនិយមមួយនាពេលបច្ចុប្បន្ន។ ទន្ទឹមនឹងនេះផងដែរ ស្ពៃបូកគោដែលមានប្រភពមកពីប្រទេសចិនមួយនេះ ត្រូវបានគេដឹងថាវាអាចជួយដល់សុខភាពរាងកាយបានយ៉ាងល្អប្រសិនបើអ្នកបន្ថែមវាទៅក្នុងរបបអាហារប្រចាំថ្ងៃ។ ដូច្នេះអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតរបស់ស្ពៃបូកគោនៅពេលនេះគឺវាបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពរាងកាយរបស់អ្នករួមមាន៖ ១/ ជួយពង្រឹងឆ្អឹង ហេតុផលពីរយ៉ាងដែលធ្វើឲ្យស្ពៃបូកគោក្លាយជាអាហារដ៏ល្អនៅក្នុងការពង្រឹងឆ្អឹងឲ្យរឹងមាំ។ ហេតុផលទីមួយគឺស្ពៃបូកគោគឺជាប្រភពនៃជាតិកាល់ស្យូមដ៏ល្អដែលមានសារៈសំខាន់ឆ្អឹង។ ចំណែកហេតុផលមួយវិញទៀតនោះគឺវាមានផ្ទុកនូវវីតាមីន K ដែលជួយរក្សាជាតិកាល់ស្យូមឲ្យនៅក្នុងឆ្អឹង ដើម្បីការពារឆ្អឹងឲ្យរឹងមាំ។ ២/ មានផ្ទុកនូវវីតាមីន K ដ៏សំខាន់សម្រាប់រាងកាយ វីតាមីន K ដែលមានផ្ទុកនៅក្នុងស្ពៃបូកគោគឺមានសារៈសំខាន់ក្នុងការធ្វើឲ្យឈាមកក ហើយប្រសិនបើមិនមានវីតាមីន K នោះវានឹងធ្វើឲ្យអ្នកមានការហូរឈាមឥតឈប់។ លើសពីនេះទៅទៀតអ្នកជំនាញវេជ្ជសាស្ត្របាននិយាយផងដែរថាវីតាមីន K ក៏ល្អសម្រាប់ការពារជំងឺបេះដូង និងមហារីកផងដែរ។ ៣/...

ប៉ុន្មានចំណុចអាចដឹងថា មេជីវិតឈ្មោលមានសុខភាពល្អ និងខ្លំាងក្លាក្នុងការបង្កកំណើតឬអត់ ???

បើយើងនិយាយអំពី មេជីវិតឈ្មោលរបស់បុរសគឺវាជារឿងមួយដ៏សំខាន់ ពីព្រោះវាទាក់ទងទៅនឹងការបង្កកំណើត ជាពិសេសចំពោះអ្នកដែលចង់បង្កើតគ្រួសារតែម្តង។ ហេតុដូច្នេះហើយអ្នកចាំបាច់ត្រូវដឹងថា តើដៃគូ របស់អ្នក ឬបុរសខ្លួនឯងផ្ទាល់តែម្តងមានមេជីវិតឈ្មោលដែលមានសុខភាពល្អ ឬទេ? ហើយអាចមានសមត្ថភាពក្នុងការមានកូនដែរឬទេ? រូបភាពតំណាង ហេតុនេះអ្នកអាចដឹងថាចំនួនមេជីវិតឈ្មោលទាប ឬខ្ពស់ និងមានសុខភាពល្អដើម្បីបង្កកំណើត តាមរយៈកត្តាប្រចាំថ្ងៃមួយចំនួនដូចខាងក្រោម៖ #ការហាត់ប្រាណ យោងតាមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Harvard បានឲ្យដឹងថាបុរស ដែលធ្វើលំហាត់ប្រាណច្រើនជាង ១៥ម៉ោងក្នុងមួយសប្តាហ៍មានមេជីវិតឈ្មោលខ្ពស់ជាង ៧៣ភាគរយ (មានលទ្ធភាពក្នុងការមានកូនក៏ខ្ពស់ផងដែរ)។ ចំណែកឯការសិក្សាមួយផ្សេងទៀតបានឲ្យដឹងផងដែរថា បុរសដែលចំណាយពេលមើលទូរទស្សន៍លើសពី ២០ម៉ោងក្នុងមួយសប្តាហ៍ (មានន័យថាមិនបានធ្វើសកម្មភាព ឬមិនបានហាត់ប្រាណ) គឺមានមេជីវិតឈ្មោលទាបជាង៤៤ភាគរយ។ រូបភាពតំណាង #បុរសនោះមិនមានការជក់បារី ចំពោះចំណុចនេះចង់បង្ហាញថាការជក់បារីបណ្តាលឲ្យមានការកាត់បន្ថយចំនួនមេជីវិតឈ្មោលរបស់បុរស...

Recent Posts

Block title

Loading...
error: Content is protected !!