ម៉ុង ឬទ្ធី ផ្ដើមវាយលុកទីផ្សារលំនៅឋាន

0
490

មន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា លោក ម៉ុង ឬទ្ធី ដែលធ្លាប់ល្បីខាងវិស័យកសិកម្មបានប្រកាសពីគម្រោងការក្នុងការវាយលូកទីផ្សារលំនៅដ្ឋានដែលនឹងមានតម្លៃសមរម្យ ។

បើតាមលោក ម៉ុង ឬទ្ធី បានអះអាងនៅលើហ្វេសប៊ុករបស់លោកថា ការធ្វើបែបនេះ គឺដើម្បី​កែប្រែ​លំនៅដ្ឋាន​ប្រជាជន​ដែល​រស់នៅ​តំបន់​ទីជនបទ​ អោយក្លាយ​ទៅជា​លំនៅដ្ឋាន​ប្រកបដោយ​ផាសុកភាព​ ។ លោកបន្តបែបនេះ ៖ « ខ្ញុំ​បាន​និង​កំពុង​តែ​រៀបចំ​ផ្ទៃដី​ទំហំ​ប្រមាណ​ជាជាង​បីរយ​ហិកតា​ សម្រាប់​សាងសង់​លំនៅឋាន​លំដាប់​មធ្យម​ក្នុង​តម្លៃ​សមរម្យ​​ នៅ​លើ​ផ្ទៃ​ដី​១.២០០ម៉ែត្រ​ការ​រ៉េ​សម្រាប់​ផ្ទះ​មួយ​ខ្នងៗ​ »។

បើតាមលោក ម៉ុង ឬទ្ធី បានអះអាងថា លំនៅឋានដែលនឹងសាងសង់នេះនឹង រួមជាមួយ​នឹង​សេវា​ដាំថែទាំដើម​ឈើ​ហូបផ្លែ មានទឹក​ ភ្លើង​ ប្រព័ន្ធ​សុវត្ថិភាព​ មានផ្លូវ​ប្រវែង​ជាង​សែសិប​គីឡូម៉ែត្រ​សម្រាប់​ដើរ​ ​ឬ​ជិះកង់​ហាត់ប្រាណប្រកបដោយ​សុវត្ថិភាព​​ និងថែមទាំងមានភ្នំ​ដែល​លោក​បាន​ថែរក្សា​ទុក​ដើមឈើ​ផ្លែកៗរាប់លានដើមជាច្រើន​ប្រភេទ​ ដែលលោកអះអាងថា ដើមឈើ​មួយ​ចំនួន​បាន​បញ្ចេញ​ផ្កា​ទៅតាម​រដូវកាល​គួជាទីគយគុណ​ ។

ក្រៅពីនេះលោកអះអាងថា តំបន់ដែលគ្រោងនឹងសាងសង់នេះ គឺថែមទាំងមានសត្វព្រៃជាច្រើនប្រភេទ​សត្វស្លាប​ មាន់ព្រៃ​ ជ្រូក​ព្រៃ​ ដើមឈើ​មួយចំនួន​ដុះនៅតំបន់​ភ្នំសែនដី​ ស្រុកសំរោង​ទង​ ខេត្ត​កំពង់​ស្ពឺ​នេះក្នុង​ព្រះរាជាណាចក្រ​ កម្ពុជា​យើង​មិន​មាន​ដូចគ្នាទេ​ ទីតាំង​នេះ​មានចម្ងាយ​តែត្រឹម៥០​គីឡូម៉ែត្រ​ពីភ្នំពេញ​ បើយើងធ្វើដំណើរតាមផ្លូវជាតិ​លេខ៤​​ពី​ភ្នំពេញ​ចំណាយ​ពេល​មិន​ដល់១ម៉ោង​នោះទេ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here