ក្រុមហ៊ុនវៀតណាម នាំចេក ៩ ពាន់តោនពីកម្ពុជាទៅចិន

0
346

ក្រុមហ៊ុន Hoang Anh Gia Lai (HAGL) ជា​ក្រុមហ៊ុន​ពហុ​ផលិតផល​វៀតណាម​ ដែល​ប្រតិបត្តិការ​លើ​អាជីវកម្ម​រុករក​រ៉ែ និង​វារី​អគ្គិសនី និង​កសិកម្ម ពាណិជ្ជកម្ម សម្រេច​បាន​ការ​នាំ​ចេញ​ផ្លែ​ចេក​ជាង​ ៩​​ ពាន់​តោន​ពី​កម្ពុជា​ ទៅ​ទិសដៅ​ទីផ្សារ​ចិន​។ នេះ​បើតាម​លោក Thach Quanh Tha នាយក​រដ្ឋបាល​ក្រុមហ៊ុន HAGL ដែលត្រូវបានសារព័ត៌មានភ្នំពេញប៉ុស្តិ៍ដកស្រង់សម្ដីមកចុះផ្សាយ​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​។

កាសែតដដែលនេះបានបន្តដកស្រង់សម្ដីមកចុះផ្សាយអោយដឹងទៀតថា ដំណាំ​ចេក​ដាំ​ដុះ​នៅ​ខេត្ត​រតនគិរី ដែល​នាំ​ចេញ​ទៅ​ចិន​តាម​រយៈ​ប្រទេស​វៀតណាម​មក​ដល់​ពេល​នេះ​មាន​ចំនួន ៩ ០២០ ​តោន និង​មាន​តម្លៃ​ ៥០០​ ដុល្លារ​ក្នុង​មួយ​តោន​។

លោក​ថ្លែងថា ក្រុមហ៊ុន HAGL កំពុង​នាំ​ចេញ​ផ្លែ​ចេក​ទៅ​ប្រទេស​ចិន​ចាប់​តាំង​ពី​ខែ​កក្កដា​ ពី​ចម្ការចេក ១ ០០០​ ហិកតា​នៅ​ខេត្តរតនគិរី តាមរយៈ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ ៣ ​របស់​ខ្លួន​គឺ​ក្រុមហ៊ុន Hoang Anh Andong Meas ក្រុមហ៊ុន Hoang Anh Romphat និង​ក្រុមហ៊ុន Hoang Anh Daun Penh Agrico​។

កាសែតខាងលើនេះបន្តប្រាប់ទៀតថា ក្រុមហ៊ុន​នេះ​ក៏​កំពុង​ដំណើរ​ការ​ការ​នាំ​ចេញ​ផ្លែ​ស្រកា​នាគ​នៅ​សប្ដាហ៍​នេះ​ផង​ដែរ​។ លោក​ថ្លែង​ថា​៖ «​ទិសដៅ​ទីផ្សារ​របស់​យើង​គឺ​ប្រទេស​ចិន តាម​រយៈ​ការ​ដឹក​ជញ្ជូន​ឆ្លង​កាត់​ប្រទេស​វៀតណាម យើង​វេច​ខ្ចប់​អ្វីៗ​គ្រប់​យ៉ាង​នៅទីនេះ ហើយ​ដាក់​ឡូហ្គោ​របស់​យើង និង​បាន​សរសេរ​ថា ផលិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​»​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here