រដ្ឋមន្រ្តីការពារជាតិ ថា ករណីផ្ទុះហិង្សាបង្ហូរឈាមនៅក្រចេះជារឿងតូច១សោះ តែត្រូវបានគេយកធ្វើជារឿងធំ ហើយវ៉ៃប្រហារមកលើគណបក្សប្រជាជនកម្ពុជា

0
317

ករណីដែលបានផ្ទុះហិង្សាបណ្ដាលអោយកក្រើកប្រទេសខ្មែរកាលពីប៉ុន្មានថ្ងៃមុននេះ រហូតដល់ស្ថាប័នអន្តរជាតិចេញមុខថ្កោលទោសផងនោះ ត្រូវបានរដ្ឋមន្រ្តីក្រសួងការពារជាតិ លោក ទា បាញ់ ចាត់ទុកថា នេះគឺជារឿងដែលតូចតាចតែប៉ុណ្ណោះ ។

នៅ​ក្នុង​ពិធី​បញ្ចុះ​ប្ញ​សសី​មា​ឆ្លង​ព្រះ​វិហារ​និង​សម្ពោធ​ស​មិ​ទ្ឋ​ផល​នានា​នៅ​ក្នុង​វត្ត​បឹង​ខ្នារ ស្ថិត​ក្នុង​ឃុំ​ខ្នារ​ឆ្មា ស្រុក​សាមគ្គី​មាន​ជ័យ ខេត្តកំពង់ឆ្នាំង កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០១៨ លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ​បានអះអាងថា រឿងតូចតាចនេះ ត្រូវបានក្រុមដែលស្អប់គណបក្សប្រជាជនកម្ពុជាបានព្យាយាមពង្រីករឿងនេះ អោយកាន់តែធំ ក្នុងបំណងដើម្បីដណ្ដើម យកផលប្រយោជន៍តែប៉ុណ្ណោះ ។

លោក ទា បាញ់ បានបញ្ជាក់អោយដឹងយ៉ាងដូច្នេះ ៖ « រឿង​តូច​គេ​យក​ធ្វើ​ជា​រឿង​ធំ ហើយ​វ៉ៃ​ប្រហារ​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា ជា​មុខសញ្ញា​សំខាន់​របស់​ពួក​គេ ដើម្បី​ស្វែងរក​ការ​គាំទ្រ ។ ធម្មតា​ដើម្បី​ស្វែងរក​ការ​គាំទ្រ​ខ្លួនឯង គឺ​ត្រូវ​តែ​វាយប្រហារ​និង​បន្ទាប​អ្នក​ដទៃ ទើប​លើក​ខ្លួនឯង​បាន »​។

កាលពីថ្ងៃទី៨ មីនា មានជម្លោះរហូតផ្ទុះហិង្សាដាក់គ្នារវាងអាជ្ញាធរ និងប្រជាពលរដ្ឋនៅឃុំ២ធ្នូ ស្រុកស្នូល ខេត្តក្រចេះ ។ជម្លោះនេះ បានឈានរហូតដល់ការនាំគ្នាបិទផ្លូវជាតិលេខ៧៦ ចំនួន៣កន្លែង បន្ទាប់ពីកម្លាំងសមត្ថកិច្ចបង្ខំចិត្តបាញ់ឡើងលើជាច្រើនគ្រាប់ បំបែកការតវ៉ានិងការប្រមូលផ្ដុំបិទផ្លូវជាតិ ដើម្បីរក្សាសណ្តាប់ធ្នាប់សារធារណៈ ។

ក្រោយផ្ទុះជម្លោះនេះ កាសែតក្នុងស្រុកបានធ្វើការចុះផ្សាយថា មានមនុស្សស្លាប់៦នាក់ និងរបួសជាង៤០នាក់ នៅក្នុងហេតុការណ៍ផ្ទុះហិង្សាដាក់គ្នា រវាងកម្លាំងសមត្ថកិច្ច និងពលរដ្ឋនៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ។ ចំណែកឯវិទ្យុអាស៊ីសេរីវិញផ្សាយដោយស្រង់សម្ដីពលរដ្ឋថា មានអ្នកស្លាប់កើន ដល់៨នាក់ឯណោះ  ។

ប៉ុន្តែការចុះផ្សាយនេះ ត្រូវបានបដិសេធដោយ លោក គង់ គឹមនី ដែលជាអភិបាលស្រុក ។ លោកថា ករណីនេះ គឺ មិនពិតទាល់សោះ កុំថា ដល់ស្លាប់៦នាក់ សូម្បីតែស្លាប់ម្នាក់ ក៏គ្មានដែរ ហើយរបួសជា​ង៤០នាក់ ក៏មិនពិតដែរ ។  លើសពីនេះលោក គង់ គឹមនី បញ្ជាក់ថា នៅក្នុងហេតុការណ៍ប៉ះទង្កិះគ្នាមួ​យប្រាវនេះ បណ្ដាលឲ្យកម្លាំងសមត្ថកិច្ចចំនួន៧នាក់រងរបួសភាគីពលរដ្ឋ២នាក់រងរបួស និងព​លរដ្ឋ៧នាក់ផ្សេងទៀត ត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្នយកមកសួរនាំបន្ដ ។ ប៉ុន្តែអ្នករាយការណ៍ពិ​សេ​​សរបស់អង្គការសហប្រជាជាតិបានស្នើអោយបើកការស៊ើបអង្កេតលើរឿងនេះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here