លោក ហ៊ុន សែន ថា លោកគ្មានពេលទៅខ្ចីលុយបរទេសមកបើកប្រាក់ខែទេ

0
312

ប្រមុខដឹកនាំរបស់គណបក្សកាន់អំណាចនៅកម្ពុជា​ និងជានាយករដ្ឋមន្រ្តីផងនោះ លោក ហ៊ុន សែន បានធ្វើការរំលឹកឡើងវិញពីអតីតកាលរបស់លោកដែលបានរត់ចូលព្រៃដើម្បីធ្វើការប្រយុទ្ធប្រឆាំង និងតស៊ូជាមួយនឹងការឈ្លានពានរបស់បរទេស ។

បើតាមលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ជនបរទេសនោះ គឺសហរដ្ឋអាមេរិកនេះតែ ម្ដង ដែលជាដើមហេតុ ធ្វើអោយលោក និងខ្មែរដទៃផ្សេងៗទៀតបានសម្រេចចិត្តរត់ចូលព្រៃដើម្បីធ្វើ ការតស៊ូនោះ ។ លោកបញ្ជាក់ដោយការរំលឹកថា អាមេរិកបានរួមដៃគ្នាជាមួយនឹង លន់ ណល់ ធ្វើការ ជ្រៀតជ្រែកកិច្ចការងារផ្ទៃក្នុងរបស់កម្ពុជា ។

ទន្ទឹមនឹងនេះ លោកអះអាងថា ក្នុងតំណែងជានាយករដ្ឋមន្ត្រី៣៣ឆ្នាំ រួមនិងធ្វើជារដ្ឋមន្រ្តីការបរទេសសរុប៣៩ឆ្នាំមកនេះ មិនមានពេលណាមួយខ្ចីលុយ ឬសុំលុយបរទេសមកបើកប្រាក់ខែ ឬ ឲ្យខ្ចីលុយ ឬ ជំនួយបើកប្រាក់ខែនោះឡើយ។

លោកកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថែមទាំងអោយដឹងទៀតថា ចំពោះតំណែងរបស់លោកជានាយករដ្ឋមន្រ្តីមកទល់នឹងសព្វថ្ងៃនេះ ក៏មិនមែនជាបំណងរបស់លោកឡើយ ប៉ុន្តែដោយសារតែកាលៈទេសៈជាអ្នកតម្រូវតែប៉ុណ្ណោះ ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអោយដឹងយ៉ាងដូច្នេះ ធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ទី១៣ ខែមីនា ឆ្នាំ២០១៨នេះ អញ្ជើញសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ១ ដំណាក់កាលទី៤ មានប្រវែងសរុប ៤គីឡូម៉ែត្រគត់គិតចាប់ពីទីប្រជុំជន ត្រង់ចំណុចគល់ស្ពានព្រះមុនីវង្ស ត្រើយខាងកើត គីឡូម៉ែត្រលេខ០+០០០ ដល់គីឡួម៉ែត្រ ៤+០០០ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បើតាមលោកនាយករដ្ឋមន្រ្តីជាង៣ទសវត្សរ៍រូបនេះបានអះអាងថា ការដែលលោកនៅបន្តកាន់តំណែងជានាយករដ្ឋមន្ត្រី ព្រោះតែក្រុមពួកបំផ្លាញជាតិនៅសេសសល់មិនទាន់បាត់បង់នៅឡើយនោះទេ។ ដូច្នេះដរាបណាក្រុមបំផ្លាញជាតិនៅសេសសល់លោកនៅបន្តដឹកនាំប្រជាពលរដ្ឋ និងការពារសុខសន្តិភាពនេះបន្តទៅទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here