សំណើចដើមសប្ដាហ៍ ៖ ឈាង វុន ប្រាប់ UN ថា ជាតិខ្មែរនឹងស្លាប់ បើមិនឆាប់យកកៅអីបក្សសង្រ្គោះជាតិ ឲ្យបក្សផ្សេងអង្គុយទេ

0
1795

មន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជាដែលល្បីខ្ទរខ្ទារខាងប្រើវោហារបណ្ដាលអោយមហាជនរិះគន់នោះ បានប្រាប់ទៅកាន់តំណាងអង្គការសហប្រជាជាតិថា ជាតិខ្មែរនឹងស្លាប់ ប្រសិនណាបើរដ្ឋ ភាជាតិកម្ពុជាមិនឆាប់យកកៅអីរបស់អតីតគណបក្សសង្រ្គោះជាតិដែលរំលាយចោលនោះ ទៅអោយគណបក្សនយោបាយផ្សេងអង្គុយជំនួសទេ ។

លោក ឈាង វុន ដែលជាអ្នកតំណាងរាស្រ្តរបស់គណបក្សប្រជាជនកម្ពុជាមណ្ឌលបាត់ដំបង បានបញ្ជាក់ប្រាប់អ្នកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទៀតថា ការ​បែង​ចែក​កៅអី​របស់​អតីត​បក្ស​សង្រ្គោះ​ជាតិ ដែលត្រូវបានតុលាការកំពូលប្រកាសរំលាយជាស្ថាពរទៅតាមបណ្ដឹងរបស់រដ្ឋាភិបាលកាលពីចុងឆ្នាំ ២០១៧ កន្លងទៅនោះ គឺ​ដើម្បី​ឲ្យ​រដ្ឋសភា​គ្រប់​លក្ខណៈ ត្រឹមត្រូវតែប៉ុណ្ណោះ ។

លោក ឈាង វុន មានឱកាសបានថ្លែងប្រាប់ទៅកាន់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ហៅកាត់ថា UN នេះ គឺដោយការចាត់តាំងរបស់លោក ហេង សំរិន ប្រធានរដ្ឋសភា ក្នុងការធ្វើជាតំណាងស្ថាប័ន នីតិប្បញ្ញត្តិដើម្បីជួប និងពិភាក្សាការងារជាមួយនឹងលោកស្រី រ៉ូណា ស្មីត នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០១៨ នេះ ។

បើតាមលោក ឈាង វុន បានអះអាងប្រាប់អ្នកាសែតនៅថ្ងៃនេះ ក្រោយជំនួបថា លោក​ស្រី​រ៉ូណា ស្មីត​ បាន​សួរ​លោក​បី​ចំណុច គឺ​ទី​មួយ​អំពី​អភ័យ​ឯកសិទ្ធិ​របស់​អ្នក​តំណាង​រាស្រ្ត​ខ្មែរ​និង​បទ​ល្មើស​ជាក់​ស្តែង ហើយ​ទី​ពីរ​អំពី​ការ​កែ​រដ្ឋធម្មនុញ្ញ និង​ក្រម​ព្រហ្មទណ្ឌ​ដែល​បើក​ផ្លូវ​ឲ្យ​មាន​ការ​ដាក់​ទោស​ទណ្ឌ​លើ​អ្នក​ដែល​ប្រមាថ​ព្រះ​មហាក្សត្រ និង ទី​បី គឺ​សួរ​អំពី​ការ​បែង​ចែក​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​របស់​អតីត​គណបក្ស​សង្រ្គោះ​ជាតិ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here