រូបភាពដែលបង្កប់ដោយន័យអប់រំ

0
782

អ្នកទាំងអស់គ្នាមើលឃើញតម្លៃនៃទំពាំងនេះដែរឬទេ ? វាបានបង្ហាញពីគុណតម្លៃនៃការអប់រំយ៉ាងធំធេងសម្រាប់អស់មនុស្សលោក។

ជាទំពាំងដ៏តូចមួយ ប៉ុន្តែបានបង្ហាញពីការរួបរួមគ្នាជាមួយនឹងទំពាំង២ផ្សេងទៀតដើម្បីទូលដំថ្មមួយយ៉ាងធំសម្បើម ធ្វើយ៉ាងណាដើម្បីអោយស្នងទៅជាឬស្ស៊ីនៅថ្ងៃអនាគត ។

វាមិនសំខាន់ត្រង់ខ្លួនទាប ឬតូច ប៉ុន្តែសំខាន់ ភាពសាមគ្គី និងការជំនះឧបសគ្គជាមួយនឹងដៃគូររបស់ខខ្លួន ជាហេតុធ្វើអោយកូនទំពាំងទាំង៣ អាចទូលដំថ្មមួយដុំធ្វើប្រងើយ បង្អួតដល់អស់ភ្នែកមនុស្សលោកទាំងឡាយអោយឃើញពីឥទ្ធិពលនិងការខិតខំរបស់វា​។

OK ដល់វេនមនុស្សយើង យកវាមកគិតហើយ កុំឆាប់បាក់កំលាំងចិត្តពេក កុំឆាប់ចុះចាញ់ពេក ហើយក៏កុំឆាប់ទន់ខ្សោយពេក ដរាបណាអ្នកមិនទាន់ប្រឹងអស់លទ្ធភាព ៕

LEAVE A REPLY

Please enter your comment!
Please enter your name here