អតីតប្រធានសមាគមន៍សិល្បៈករខ្មែរ លោក សុះ ម៉ាច ៖ ចម្រៀងនិងចង្វាក់កន្ទ្រឹម ដែលបងប្អូនសិល្បៈករ សិល្បៈការនី កវីនិពន្ធ និងមហាជនទាំងអស់តែងយល់ច្រឡំថាជារបស់ខ្មែរនោះ តាមពិតទៅវាមិនមែនជារបស់ខ្មែរទេ

0
519

កាលពីពេលកន្លងទៅអតីតប្រធានសមាគមន៍សិល្បៈករខ្មែរ លោក សុះ ម៉ាច បានបង្ហោះសារមួយនៅក្នុងហ្វេសប៊ុកដោយបានសរសេរថា បទចម្រៀងនិងចង្វាក់កន្ទ្រឹម ដែលបងប្អូនសិល្បៈករ សិល្បៈការនី កវីនិពន្ធ និងមហាជនទាំងអស់តែងយល់ច្រឡំថាជារបស់ខ្មែរនោះ តាមពិតទៅវាមិនមែនជារបស់ខ្មែរទេ ដោយលោកបានបញ្ជាក់ទៀតថា ចង្វាក់កន្ទ្រឹមនេះជារបស់បងប្អូនជាយដែន សុរិន្ទ បុរីរ៉ាំ ស្រះកែវ ស៊ីសាកេត។

យ៉ាងណាមិញក្រោយពីបានបង្ហោះសារបញ្ជាក់បែបនេះ ឌីជេអាចារ្យធំ ក៏បានធ្វើការឆ្លើយតប ក៏ព្រោះតែមិនអាចទទួលយកនូវអ្វីដែលលោក សុះ ម៉ាច បានបង្ហោះ។ ដោយ ឌីជេអាចារ្យធំ បានសរសេរថា៖ “លើកយកប្រភពព័ត៌មាននៃបរិបទសម័យថ្មីដែល (មនុស្សប្រើនិន្នាការមកចងក្រង) មកធ្វើជាទល្ហីក។ អត់ព្រមសម្លឹងអោយជ្រៅទៅដល់អតីតកាលដ៏រុងរឿងរបស់ខ្មែរ ដែលមនុស្សខ្មែរខ្លួនឯងចូលចិត្តបំភ្លេចចោល។ លើកត្រឹមសម័យកាលដែល ដែនដី១២ខេត្តរបស់ ខ្មែរ ត្រូវ ថៃ ព័ទ្ធរបង ចុះមុនហ្នឹងរបស់អ្នកណា? ខ្ញុំមិនបដិសេដជ្រុងមួយនៃការយល់ឃើញរបស់លោកបងទេ តែខ្ញុំក៏មិនឯកភាពនូវបំណកស្រាយទាំងឡាយណាដែលនាំឲ្យវិនាស កេរ្តិ៍មរតកដូនតាឡើយ។
#គោរពរៀមច្បង
#ចក្រភពខ្មែរ KhmerEmpire
#ត្រូវចាំថា ថៃ-ឡាវ កើតអត់ទាន់ដុំថ្មអង្គរវត្តទេ”។

ចំណែកឯតារាចម្រៀងលោក យក ់ដួងតារា ក៏បានធ្វើការប្រតិកម្មថា៖ “ច្បាស់ទេ​?​ ដែលថាចង្វាក់កន្រ្ទឹមមិនមែនជារបស់ដូនតាខ្មែរ?​ បើមិនមែនជារបស់ដូនតាខ្មែរ​ គេចាំបាច់ច្រៀងជាភាសាខ្មែរធ្វើអ្វី?
តើពាក្យថាខ្មែរសុរិន ឬសូរិន មានដើមកំណើតចេញមកពីណាទេ? ក្រែងកាយកប់វប្បធម៌ប្រពៃណី​ រឺប្រវត្តិសាស្រ្តខ្លួនឯង​ យកល្អគួរតែមានការស្រាវជ្រាវឲ្យបានច្បាស់លាស់សិនទៅហី! ចាំប្រាកដតាមក្រោយ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here