ក្រុមហ៊ុនហ្វេសប៊ុកស្នើអោយ Remove កម្មវិធីចោលខ្លះចេញពី Facebook ដើម្បី​កុំឲ្យ​មានការលួច​ទិន្នន័យ​ផ្ទាល់​ខ្លួន!

0
332

បន្ទាប់ពីមានរឿងចម្រោងចម្រាស់ជាច្រើន ទាក់ទងនឹងការលួចទិន្នន័យរបស់អ្នកប្រើប្រាស់ បណ្តាញសង្គម Facebook ទទួល​រងនូវ​ការ​រិះ​គន់​យ៉ាង​ច្រើន សូម្បីតែ​អ្នក​ល្បីៗ ក៏បាន​លុប Page របស់ក្រុមហ៊ុនគេ ចេញពី Facebook ដែរ ដោយនេះបង្ហាញឲ្យឃើញថា ពួកគេ មិនចង់ឲ្យ Facebook ធ្វើឲ្យក្រុមផ្សេងៗ លួចទិន្នន័យរបស់ពួកគេទៀតទេ និយាយរួមអស់ជំនឿចិត្តហ្មង។

 

ទើបបន្ទាប់មក លោក Mark Zuckerberg បានចេញជាសារសូមអភ័យទោស ជាសាធារណៈ នៅលើទំព័រការ​សែត​ល្បី​មួយ​ផ្ទាំង​តែ​ម្តង ដើម្បីឲ្យមហាជនលើកលែងទោស និងឈប់ប្រកាន់ដល់ពួកគេ ព្រោះបញ្ហានេះ កើតឡើងតាំងពីឆ្នាំ 2014 មកម្ល៉េះ ហើយ​បណ្តាញ​សង្គមនេះ បានព្យាយាម បញ្ចេញនូវមុខងារថ្មីៗ។ សម្រាប់ឲ្យអ្នកប្រើប្រាស់គេចផុតពីការលួចទិន្នន័យ ពីកម្មវិធីផ្សេងៗ ដោយ​សារ​កម្មវិធីទាំងនោះ នៅពេលប្រើប្រាស់តម្រូវឲ្យអ្នកប្រើ Log in តាមគណនី Facebook របស់ពួកគេ ដូច្នេះក្រុមអ្នក​ផលិត​កម្មវិធី​ទាំងនោះ មានឱកាសច្រើន ក្នុងការលួចយកទិន្នន័យពី Facebook របស់ពួកគេ តាមរយៈនេះ ទើបបានជា Facebook បន្ថែម​នូវ​ការ Remove ឬលុបកម្មវិធីដែលភ្ជាប់នោះបានច្រើនជាងមុន។

ខាងក្រោមជាការណែនាំសម្រាប់មិត្តអ្នកអាន ដែលគិតថា កម្មវិធីណាមួយដែលអ្នក Log in ជាមួយនោះ មើលទៅមិនប្រក្រតី៖

ការ Remove នៅលើ កុំព្យូទ័រ

•    ចុចសញ្ញាព្រួញត្រង់នេះ បន្តចុចចូល Settings

•    បន្តចុចអក្សរ Apps

•    ពេលនោះ អ្នកនឹងឃើញ កម្មវិធីទាំងអស់ដែលអ្នកបាន Log in ជាមួយ រួចអ្នកអាចធីកជាបានទាំងអស់ និង Remove បានព្រមគ្នាតែម្តង

ការ Remove លើស្មាតហ្វូន Android

•    ចុចលើសញ្ញាទ្រេ 3 រួចបន្តចុច Account Settings
•    បន្តចុចចូលពាក្យ Apps
•    បន្តចុចចូលសញ្ញាព្រួញត្រង់ក្រឡោន Logged in with Facebook
•    រួចធីកបានទាំងអស់ និង Remove បានព្រមគ្នា

LEAVE A REPLY

Please enter your comment!
Please enter your name here