ផែង វណ្ណៈ អ្នកគាំទ្របក្សប្រជាជន ប្រាប់ឱ្យថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្តសិល្បៈចុះចេញពីតំណែង បើគ្មានសមត្ថភាពធ្វើការងារ

0
1056

អតីតមន្រ្តីនគរបាល​ ហើយក៏ជាតារាហ្វេសប៊ុក ដែលតែងតែបង្ហាញឆន្ទៈគាំទ្រទៅ​លើគណបក្សប្រជាជនកន្លងមកនោះ បានប្រាប់ទៅកាន់ថ្នាក់ដឹកនាំនៃក្រសួងវ​ប្បធម៌ និងវិចិត្រសិល្បៈ​ថា គួរណាតែចុះចេញពីតំណែង ប្រសិនណាបើគ្មានសមត្ថភាពធ្វើការងារទេនោះ ។

សារបែបព្រមាន និងស្ដីបន្ទោសរបស់លោក ផែង វណ្ណៈ បែបនេះ ធ្វើឡើងនៅលើហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក អមដោយរូបភាពរបស់ តារាភាពយន្តល្បីក្នុងទស្សវត្សឆ្នាំ៨០ដល់៩០ លោក ចៅ ចាន់ណារី ក្នុងសភាពជាមនុស្សចាស់រស់នឹងជីវភាពខ្សត់ខ្សោយ ស្បែកជ្រៀ​ស​ជ្រួ​ញ ខ្មៅស្រអាប់ ក៏ស្ថិតក្នុងខ្ទបឈើចាស់ជ្រុឌទ្រោមផង។

លោក ផែង វណ្ណៈ បង្ហោះសារបែបនេះ ៖ « ស្ថាប័នពាក់ព័ន្ធសូមកុំបំភ្លេចរូបគាត់​ ឬ​ បោះបង់គាត់ចោលអី​ ជួយគាត់ផងទៅ​ ឬ​ ចាំ​ Facebook ប្រកាសអំពាវនាវរកជំនួយជួយ​ ?​ បើ​ Facebook ប្រកាសរកជំនួយ​ មន្ត្រីទទួលបន្ទុកខាងសិល្ប:គួរលាលែងពីដំណែងទៅ​ » ។

  

LEAVE A REPLY

Please enter your comment!
Please enter your name here