លោក ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ធានាសង់ផ្ទះបង្ហើយជូនតារាភាពយន្តជើងចាស់ ចៅ ចាន់ណារី និងជួយថវិកាខ្លះ ខណៈតារាជើងចាស់រូបនេះធ្លាក់ខ្លួនរស់នៅក្នុងខ្ទម

0
907

លោក ខៀវ​ កាញារឹទ្ធ​ រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ និង​ លោកភរិយា បាន​ ឧបត្ថម្ភ​ថវិកា​ ៥០០​ ដុល្លារ​ និងធានាសង់ផ្ទះបង្ហើយជូនតារាភាពយន្តជើងចាស់​ ចៅ​ ចាន់ណារី​ ។ នេះបើតាមលោក ផែង វណ្ណៈ ដែលបានចូលជួបលោករដ្ឋមន្រ្តីក្រសួងព័ត៌មានរូបនេះ ។

លោក ផែង វណ្ណៈថា លោកបានរាយការណ៍ជូន​ ​ អំពី​ស្ថានភាពរបស់លោកចៅ​ ចាន់ណារី​ អតីត​តារា​ភាពយន្តដ៏ល្បីល្បាញប្រចាំទសវត្ស​៨០-៩០​ ដែលកំពុងរស់នៅក្នុងស្ថានភាពលំបាក​ ពេលនោះ លោក ខៀវ កាញ្ញារិទ្ធ និងភរិយា​ បានឧបត្ថម្ភថវិកា​ ៥០០​ ដុល្លារ​ តាមរយៈក្រុមរួបរួមមិត្តដើម្បីការងារមនុស្សធម៌។

បន្ថែមពីលើទឹកប្រាក់ឧបត្ថម្ភ​នេះទៀត លោក​ កាញារឹទ្ធ​ បានអោយលោកដឹងថា​ បើលោក​ ចៅ​ ចាន់ណារី​ សាងសង់ផ្ទះតែមិនទាន់ហើយដោយខ្វះថវិកា​ លោក​ និង​ ភរិយា​ នឹងទទួលរ៉ាប់រងជួយសង់បង្ហើយជូនទាំងអស់តែម្ដង​  ៕

LEAVE A REPLY

Please enter your comment!
Please enter your name here