សញ្ញា៥ចំណុចគួរឲ្យបារម្ភ ប្រាប់ថាអ្នកជិតដាច់សរសៃឈាមខួរក្បាល

0
408
sick old man suffering from headache, migraine

មនុស្សភាគច្រើនយល់ថា ជំងឺដាច់សរសៃឈាមខួរក្បាលកើតមានចំពោះតែមនុស្សវ័យចំណាស់ប៉ុណ្ណោះ ប៉ុន្តែអ្នកជំនាញជាច្រើនបានអះអាងថា ទោះបីជាមនុស្សវ័យក្មេងក៏អាចកើតមានជំងឺនេះដែរ។ បើយោងតាមគេហទំព័រ healthylifehouse បានបង្ហាញថា ជំងឺនេះអាចឆក់យកជីវិតមនុស្សភ្លាមៗ ដូច្នេះអ្នកគួរតែចេះសង្កេតមើលរោគសញ្ញាព្រមានដោយខ្លួនឯង ដើម្បីធ្វើការព្យាបាលបានទាន់ពេល។

១.ឧស្សាហ៍ស្រវាំង ឬព្រិលភ្នែក ជំងឺដាច់សរសៃឈាមខួរក្បាលអាចបង្កឲ្យភ្នែកខ្សោយតែម្ខាងឬទាំងពីរ ហើយ៤០ភាគរយនៃអ្នកដែលជួបបញ្ហានេះបានឲ្យដឹងថា បញ្ហាមើលមិនសូវឃើញនេះគឺជាសញ្ញាគ្រោះថ្នាក់បំផុត។

២.ឈឺក្បាល និងវិលមុខមួយរំពេច អាការឈឺក្បាល ឬវិលមុខមួយរំពេច ក៏ជាសញ្ញានៃជំងឺដាច់សរសៃឈាមខួរក្បាលដែរ ជាពិសេសស្ត្រីដែលមានវ័យ៤៥ឆ្នាំ។ ដូច្នេះប្រសិនបើអ្នកឧស្សាហ៍កើតមានបញ្ហាបែបនេះមែនសូមប្រញាប់ទៅជួបគ្រូពេទ្យភ្លាម។

៣.និយាយមិនច្បាស់ រោគសញ្ញាដំបូងនៃជំងឺដាច់សរសៃឈាមខួរក្បាល គឺនៅសុខៗស្រាប់តែប្រែទៅជានិយាយលែងច្បាស់ខុសធម្មតា។ លើសពីនេះទៅទៀត អ្នកអាចនិយាយមមើមមាយ ហើយនិយាយខុសច្រើន។

៤.ឈឺមួយចំហៀងមុខ ការឈឺចាប់អវយវៈណាមួយភ្លាមៗ គឺជារោគសញ្ញាទូទៅនៃជំងឺដាច់សរសៃឈាមខួរក្បាល ជាពិសេសផ្នែកផ្ទៃមុខរបស់អ្នកតែម្តង។

sick old man suffering from headache, migraine

៥.ឈឺក្បាលប្រកាំង ការសិក្សាមួយបានបង្ហាញថា ក្នុងចំណោមអ្នកស្ម័គ្រចិត្តចំនួន ៥៨៨នាក់ ដែលមានជំងឺដាច់សរសៃឈាមខួរក្បាលធ្ងនធ្ងរ ឧស្សាហ៍មានអាការឈឺក្បាល ហើយភាគច្រើនកើតមានចំពោះមនុស្សស្រីច្រើនជាងបុរស៕

ប្រភព៖ ណុត

LEAVE A REPLY

Please enter your comment!
Please enter your name here