លើកទឹកចិត្តពួកគាត់ និងគាំទ្រ កូនខ្មែរ]ដែលមានស្នាដៃល្អវិសេស ! ប្រសាទអង្គរវត្តខ្មែរ ដែលយកពោះវៀនកង់ឡាន និងកង់ មកធ្វើជារូបដ៏មហាអស្ចារ្យនេះ

0
461

កាលពីប៉ុន្មានម៉ោងមុននេះ គេសង្កេតឃើញ នៅគណនីហ្វេសប៊ុករបស់ អាចារ្យធំ នគររាជ​ បានបង្ហោះរូបភាពជាច្រើនសន្លឹក ដោយក្នុងនោះមានរូប ប្រសាទអង្គរវត្តខ្មែរ ដែលកូនខ្មែរយើង គាត់បានយក ពោះវៀនកង់ឡាន និងកង់ មកធ្វើជារូបដ៏មហាអស្ចារ្យនេះ។


ដោយនៅក្នុងនោះ លោក អាចារ្យធំ នគររាជ បានសរសេរថា “អស់ទាស់ហ្មង! ប្រាសាទអង្គរ ធ្វើពីកង់ និងពោះវៀន ឡាន នៅខេត្តបាត់ដំបងយើងហ្នឹង”។



ដោយឡែកកាលពីប៉ុន្មានថ្ងៃមុន ក៏មានបងប្រុសម្នាក់ឈ្មោះ ធួក វេត គាត់ក៏បានបង្ហោះរូបភាព ដែលធ្វើឡើងដោយស្នាដៃកូនខ្មែរយើងដែល ដោយបងប្រុសគាត់បានយកផេះមកសាងសង់រូបនេះឡើង បង្ហាញទៅកាន់ពិភពលោកថា កូនខ្មែរជាច្រើនក៏មានទឹកដៃមិនចាញ់ជនបរទេស និងកាន់តែពិសេសជាងជនបរទេសថែមទៀតផង ដែលស្នាដៃនេះសាងសង់ឡើងដោយបងប្រុសឈ្មោះ ប្រេស ប្រាណ សព្វថ្ងៃរស់នៅភូមិសំរោង ឃុំលាងដៃ រៀននៅសាលាវិទ្យាល័យអង្គរធំ ថ្នាក់ទី១១ ។


គ្រាន់តែរបស់ដែលគេមិនយកចិត្តទុកដាក់ និងទុកចោលសោះ បែរជាពួកគាត់យកមកកែច្នៃបានយ៉ាងល្អ ធ្វើអោយកូនខ្មែរជាច្រើនចាប់អារម្មណ៍ផងដែរ។


ដោយ៖ វិមាន

LEAVE A REPLY

Please enter your comment!
Please enter your name here