រូបភាពកំពុងល្បីនៅដើមសប្ដាហ៍នេះ ពិធីភ្ជាប់ពាក្យមួយដាក់ឈ្មោះកូនប្រុសក្នុងពិធី «អនុបណ្ឌិត »

0
4958

ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក កំពុងនាំគ្នាធ្វើការចែករំលែករូបភាពរបស់ពិធីភ្ជាប់ពាក្យមួយរបស់អ្នកសិក្សាដែលបានដាក់ឈ្មោះ និងកម្រិតសិក្សារបស់ខ្លួនភ្ជាប់មកជាមួយនឹងឈ្មោះពិតនៅ ក្នុងពិធីភ្ជាប់ពាក្យ ។

អ្នកប្រើប្រាស់បណ្ដាញសង្គមខ្លះចូលទៅបញ្ចេញមតិដោយការពើបជ្រាយ លាយឡំជាមួយនឹងការសើចចំអក រហូតដល់អ្នកប្រើប្រាស់ហ្វេសប៊ុកខ្លះលើកឡើងថា ទំនងជាគាត់ទើបបញ្ចប់ការសិក្សាទើបចង់ដាក់ដើម្បីអោយគេឃើញ និងបានដឹងពីកម្រិតវប្បធម៌នៃការសិក្សារបស់គេ ។​

ទោះជាយ៉ាងណាក៏ដោយចុះ នេះគ្រាន់តែជាសិទ្ធិរបស់សាមីដើមពិធីដែលរស់នៅក្នុងសង្គមប្រជាធិបតេយ្យតែប៉ុណ្ណោះ  ដែលគេមានសិទ្ធិក្នុងការសម្រេចចិត្តអ្វីមួយ ដែលស្ថិតនៅក្រោមបញ្ញត្តិនៃច្បាប់របស់ប្រទេសជាតិ  ៕

LEAVE A REPLY

Please enter your comment!
Please enter your name here