តារាចម្រៀង ពីររូបបានបញ្ចប់អាជីព របស់ខ្លួនជាស្ថាពរ

0
250

កាលពីពេលថ្មីៗនេះ កញ្ញា ស៊ូ ស៊ីរីកា របស់ផលិតកម្មថោន ទើបតែប្រកាសឈប់ពីសិល្បៈ ស្របពេលគ្នានេះដែល លោក​ ចាន់ សំណាង ហៅ ឌីជេ ក្តឹប ក៏បានប្រកាសក្តែងៗថា រយៈពេល៩ឆ្នាំ​ ដែលលោក​ បានខំប្រឹង ពេលនេះក៏ត្រូវបញ្ចប់អាជីពរបស់លោកជាស្ថាពរផងដែរ។


នេះបើយោងតាមគណនីហ្វេសប៊ុក របស់លោក បានលើកឡើងថា “#សេចក្ដីជូនដំណឹង
ដើម្បីចូលរួមរួចរាល់អបអរនូវព្រះរាជពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុង”#ឆ្នាំច”ព.ស២៥៦២ ។ ដែលទើបតែចាប់ផ្ដើមឈានចូលមកបានប៉ុន្មានថ្ងៃមកនេះនាឱកាសសប្បាយចិត្តទទួលឆ្នាំថ្មី និងជប់លាងជូនដំណើរក៏ដូចជាទទួលស្វាគមន៍វត្តមានប៉ាៗដែលទើបតែលួចត្រលប់មកពីដើរលេងផងនោះ ។ គឺរូបខ្ញុំបាទសូមគោរពអញ្ជើញមិត្រភក្តិបងប្អូនមកចូលរួមផឹកសុីសប្បាយរីករាយនៅក្នុងឱកាសដែលខ្ញុំបាទបានសម្រេចចិត្ត”#បញ្ចប់អាជីបតែងនិពន្ធ” ដែលខ្លួនខ្ញុំពិតជាបានស្រលាញ់និងខិតខំអស់ពីកំលាំងកាយចិត្តអស់ហើយរយៈពេល៩ឆ្នាំមកនេះ ៕
ហើយក៏ដោយសារតែការព្យាយាមសង្កេតឃើញថា(#រាល់អ្នកទទួលផលគឺពិតជាបានភ្លេចគិតដល់អ្នកដែលផលិត #ឬក៏អាចនេះនិយាយបានថាខំធ្វើជាភ្លេចអីណុង) ទើបខ្ញុំសុខចិត្តយកដៃដែលធ្លាប់កាន់បុិចត្រលប់ទៅកាន់ធុងទឹកនិងធុងចានដូចកាលពី២០ឆ្នាំមុនជាមួយប្រពន្ធក្មេងរបស់ប៉ាវិញល្អជាង ។ ពីព្រោះគាត់គឺជាម្ដាយល្អរបស់មនុស្សឆ្គួតនិងជាស្រីក្មេងដែលគួរខ្ពើមបំផុតដែលអង្គុយមើលថែលាងអាចមន៍លាងនោមរបស់លោកប៉ាខ្ញុំ (តាំងពីទើបតែចង់លួចទៅដើរលេង រហូតដល់ទៅមែនទែន និងត្រលប់មកវិញក្នុងថ្ងៃនេះ ៕

ដូច្នេះ!សូមជួយទិញអីៗដែល២នាក់ម៉ែកូនខ្ញុំលក់ផងណាបងប្អូននៅតាមផ្លូវដែលបានឃើញ ។ ហើយបើសិនជាអាណិតម៉ែកូនពួកខ្ញុំ គឺខ្ញុំសុំឲ្យបងបងប្អូនបង្រៀនខ្លួនឯងឲ្យចេះ”#ឲ្យតំលៃខ្លួនឯង #ស្រលាញ់ខ្លួនឯង #និងគោរពខ្លួនឯង” ជាមុនឲ្យបានក្ដីសុខសិនទៅណា #មុនចំណាយពេលអត់ប្រយោជន៍គិតពីមនុស្សថោកទាបដូចខ្ញុំ ។”



ដោយនៅក្នុងនោះកញ្ញា ស៊ូ ស៊ីរីកា ក៏បានសរសេររៀបរាប់នៅក្នុងគណនីហ្វេសប៊ុកដូចគ្នា ដែលថា”ឈប់ជាស្ថាពរ ទីបំផុតខ្ញុំបានជីវិតខ្ញុំមកវិញហើយ វិស័យដែលគួរអោយខ្លាច វិស័យតស៊ូគ្មានន័យហត់ណាស់ សង្ឃឹមថាការងារថ្មីរបស់ខ្ញុំបងប្អូននៅតែគាំទ្រហើយជួយទិញទាំងអស់គ្នាណា”។


ដោយ៖ និមល
ប្រភព៖ Sou Siryka និង ចាន់ សំណាង

LEAVE A REPLY

Please enter your comment!
Please enter your name here