ច្បាស់ការណ៍​ហើយ! នី រតនា ត្រៀម​ភ្ជាប់ពាក្យ ជាមួយ​កូនស្រី​អ្នក​ជំនួញ នៅ​ចុង​ខែ​មេសា​​នេះ!

0
227

តារាចម្រៀង ប្រចាំផលិតកម្មហង្សមាស និងជាអតីតម្ចាស់ជ័យលាភីរដូវកាលទី១ «Cambodian Idol» លោក នី រតនា ថ្មីៗនេះ បែកធ្លាយដំណឹង ដ៏រសើបពាក់ព័ន្ធនឹងរឿងស្នេហា ដោយលេចឮពាក្យចចាមអារ៉ាមថា ជិតភ្ជាប់ពាក្យជាមួយនឹងកូនស្រីអ្នកជំនួញ ដែលរស់នៅភ្នំពេញ នៅចុងខែមេសានោះ ត្រូវបានម្ចាស់សាមីខ្លួន ទទួលស្គាល់ការពិតហើយ ពោលគឺលោកនឹងភ្ជាប់ពាក្យនៅថ្ងៃទី២៧ ខែមេសា ខាងមុខនេះ ជាមួយនារីដ៏ស្រស់ស្អាតម្នាក់ ដែលធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រ មានភាពភ្ញាក់ផ្អើលជាខ្លាំង។

តាមប្រភពជិតស្និទ្ធ នឹងតារាចម្រៀងសំនៀងពីរោះ ពូកែច្រៀងលួងលោម ទឹកមុខមានមន្តស្នេហ៍ លោក នី រតនា បានបង្ហើបឲ្យដឹងថា លោកនិងអនាគតភរិយា បានស្រឡាញ់យល់ចិត្តថ្លើមគ្នា អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ក្រោយពេលស្វែងរកវេលាល្អ ចាស់ទុំដឹងឮទាំងសងខាង រកថ្ងៃល្អភ្ជាប់ពាក្យរួចមក គេនៅមិនទាន់ដឹងថា លោក នី រតនា នឹងមានគម្រោងរៀបការ នៅពេលណាឲ្យច្បាស់លាស់ នៅឡើយទេ។

ប្រភពដដែល បានបន្តទៀតថា នារីវ័យក្មេងដែលតារាចម្រៀង នី រតនា ស្ម័គ្រចិត្ត កសាងអនាគតរួមជាមួយ ដោយភ្ជាប់ពាក្យក្នុងពេលឆាប់ៗនោះ គឺជានារីម្នាក់ដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកឈ្មោះ Tessa Tessa ដែលរូបនាង គឺជាកូនស្រីរបស់អ្នកជំនួញ នាំចូលផលិតផលសម្អាងម៉ាក WOMEA ដែល នី រតនា ធ្វើជាអ្នកតំណាង។

គួរបញ្ជាក់ថា តារាចម្រៀង នី រតនា មិនត្រឹមតែមានកេរ្តិ៍ល្បីល្បាញ មហាជនស្គាល់គ្រប់ទិសទីនោះទេ ថែមទាំងបញ្ចេញចម្រៀងទៅតាមរដូវកាល ជាហូរហែមក។ មិនត្រឹមតែប៉ុណ្ណោះ លោកថែមទាំងមមាញឹក នឹងការថតស្ពតពាណិជ្ជកម្ម និងចុះច្រៀង នៅតាមបណ្ដាខេត្តនានា ផងដែរ៕  

 

LEAVE A REPLY

Please enter your comment!
Please enter your name here