ភាគីអន្តរជាតិ បកអាក្រាត ការប្រលងបវរកញ្ញា នៅកម្ពុជា ពុករលួយ និងគ្មានសុច្ចរិតភាព

0
536

តាមការ​បញ្ជាក់​ពី​សំណាក់​មន្ត្រីជាន់ខ្ពស់​របស់​គណៈកម្មការ Miss Global International ប្រចាំ​នៅ​កម្ពុជាទាក់ទងនឹងព្រឹត្តិការណ៍​ប្រកួតនេះ ដែល​រៀបចំ​ ជាលើក​ដំបូង​នៅ​កម្ពុជា​នោះ​ កំពុង​លេច​ចេញ​នូវ​រឿងរ៉ាវ​ចម្រូងចម្រាស ពិសេស​ទាក់ទង​នឹង​អំពើ​ពុក​រលួយ ដែល​បង្ក​ឡើង​ដោយ​មានការ​កេងប្រវ័ញ្ច​លុយ​កម្មវិធី​យ៉ាង​ហោច​២០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក រួម​ទាំង​មានការ​ផ្ដល់​ពិន្ទុ​ដោយ​មិន​យុត្តិធម៌ ។

បវរកញ្ញា តំណាង​ប្រទេស​ប្រេ​ស៊ី​ល ដែល​បាន​មក​ប្រកួត​នៅ​កម្ពុជា កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៧ ហើយ​ទទួល​បាន​តំណែង Miss Global International 2017 ស្ថិតក្រោម​ការ​រៀបចំ​របស់​ហង្ស​មាស​នោះ ត្រូវ​បាន​គណៈកម្មការ​អន្តរជាតិ​គ្រោងនឹង​ដក ម្កុដ​យក​វិញ​ហើយ បន្ទាប់​ពី​រក​ឃើញ​ថា ការ​ប្រកួត​មួយ​នេះ មាន​ភាព​មិន​ប្រក្រតី និងជាពិសេស​គឺ​មានការ​កេងប្រវ័ញ្ច​លុយ​កម្មវិធី​យ៉ាង​ហោច​២០​ម៉ឺន​ដុល្លារ និងមានការ​ផ្ដល់​ពិន្ទុ​ដោយ​មិន​យុត្តិធម៌ ។

តាមរយៈបណ្ដឹង​ទាំងស្រុង​កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ​អា​មេ​រិ​ក ដែល​លោក អឿ​ន រតន​: ដែល​ជា​អ្នកជាប់ចោទ​រឿង​កេងប្រវ័ញ្ច​លុយ​កម្មវិធី ក៏​ត្រូវ​ប្រឈម​ផ្លូវច្បាប់​ផង​ដែរ ។

ជាមួយ​គ្នា​នេះ​ដែរ បវរកញ្ញា​ប្រេ​ស៊ី​ល ដែល​គ្រង​តំណែង​នោះ ក៏​ត្រូវ​បាន​គណៈកម្មការ​អន្តរជាតិ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​សកម្មភាព​ណាមួយ ក្រោយ​ការ​រក​ឃើញ​នូវ​ភាព​មិន​ប្រក្រតី​ផង​ដែរ ជាមួយនឹង​ការ​ប្រឈម​ដក​តំណែង​ផង​ដែរ ។

លោកឌី ពេជ្រ បញ្ជាក់ថាលោកអឿនរតនៈ ក៏បានប្រើសិទ្ធិជាអ្នករៀបចំប្រចាំនៅកម្ពុជាដាក់គណៈកម្មការជាខ្សែរយ:មួយចំនួនបណ្ដាលឲ្យពិន្ទុ ដែលត្រូវប្រកាសឡើងមានភាពមិនប្រក្រតី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here