អញ្ជើញទស្សនរូបភាពម្ចាស់ពាន Cambodian Idol រដូវកាលទី១ភ្ជាប់ពាក្យ​ជាមួយ​កូនស្រី​អ្នកជំនួញ​គ្រឿងសម្អាង

0
695

ម្ចាស់​ជ័យ​លា​ភី Cambodian Idol រដូវ​កាល​ទី​១ លោក នី រតនា បាន​​ចូល​រោង​ភ្ជាប់ពាក្យ​ជាមួយនឹង​នារី​វ័យក្មេង​ស្រស់​ស្អាត​មួយ​រូប ត្រូវជា​កូនស្រី​អ្នកជំនួញដែល​ជាម្ចាស់​គ្រឿងសម្អាង WOMEA ដ៏​ធំ​មួយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដែល​មាន​លោក នី រតនា ជា​តំណាង​ផលិត​ផល​តែ​ម្ដង ។

លោក នី រតនា បាន​សម្រេចចិត្ត​បង្ហាញ​ពី​ដៃគូ​ជីវិត​របស់​លោក គឺ​កញ្ញា ហេង សុវណ្ណ​ភក្តិ​ណា ដែល​ពិធី​ប្រារព្ធ​នៅផ្ទះ​ខាង​ស្រី ។ ទោះជា​យ៉ាងនេះ​ក្តី សម្រាប់​ថ្ងៃ​ប្រារ​ព្វ​ពិធី​អាពាហ៍ពិពាហ៍​អ្នក​ទាំង​ពីរ យើង​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ជាក់លាក់​នៅឡើយ​ទេ ។

ជាក់ស្តែង​មុន​នេះ​បន្តិច​! នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក គេ​ឃើញ​មានការ​បែកធ្លាយ​រូបភាព​ភ្ជាប់ពាក្យ​របស់​លោក​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​មហាជន​សម្តែង​ការ​ភ្ញាក់ផ្អើល និង​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង និង​ជា​ពិសេស​ផ្អើល​អស់​ពិភព​អ្នកសិល្បៈ ។

                 

LEAVE A REPLY

Please enter your comment!
Please enter your name here