ថ្នាំក្រវីម្យ៉ាងបានធ្វើអោយក្មេងប្រុសចំនួន៣នាក់ វង្វេងវង្វាន់ ប្រកាច់ខុសប្រក្រតី ( ទំនងជាប្រភេទថ្នាំញៀនថ្មី សូមប្រុងប្រយ័ត្ន )

0
803

កាលពី​ថ្ងៃទី២៧ខែមេសា ឆ្នាំ២០១៨ ក្មេងប្រុសតូចៗ៣នាក់ត្រូវក្រុមគ្រួសារ​នាំយកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ(ពេទ្យ​ចំការចេក)ព្រោះពួកគេ មាន​អាកា​រៈ​ប្រកាច់​ខុស​ប្រក្រតី ។


ប្រភពពី​សមត្ថកិច្ច​ថា ក្មេងៗទាំងនេះ​ត្រូវបាន​គេ​អោយ​ផឹកថ្នាំ​ម្យ៉ាង(ថ្នាំ​គ្រវី) និង​ថា​ក្រោយ​កើតហេតុ ជ​នស​ង្ស​យ័​ដែល​ដាក់​ថ្នាំ​អោយ​ក្មេង​ផឹក​នេះ​ត្រូវបាន​នគរបាល​ចាប់​ឃាត់ខ្លួន​បាន​ហើយ។លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ជួន ណា​រិន្ទ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​មានប្រសាសន៍ប្រាប់​តាម​ទូរ​សព្ទ័​នា​ថ្ងៃទី២៨មេសា ឆ្នាំ២០១៨នេះ​ថា ក្មេងៗរង​គ្រោះជា​កូនចៅ​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ១សង្កាត់​លេខ៤ក្រុងព្រះសីហនុ និង​ថា បច្ចុប្បន្ន​នគរបាល​ជំនាញ​កំពុង​សាកសួរ​ជនសង្ស័យ​និង​កំណត់​អំពី​គោលបំណងរ​បស់ជនស​ង្ស័​យ​ដែល​ប្រព្រឹត្ត​សកម្មភាព​នេះ ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់។


លោក​សេង ណុង​ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្ត បានអោយដឹង​ដែរ​ថា ក្មេងៗទាំងនេះ បច្ចុប្បន្ន​ក្រោយពី​ខាង​មន្ទីរពេទ្យ​ជួយសង្គ្រោះ​រួចមក ត្រូវបាន​ខាង​អង្គការ​ម្លប់​តាប៉ាង​នាំយកទៅ​មណ្ឌល​របស់​អង្គការ​ហើយ ដើម្បី​ផ្តល់ជំនួយផ្សេងៗ ៕

ប្រភព៖ ហេងលី

LEAVE A REPLY

Please enter your comment!
Please enter your name here