ច្បាស់ការហើយ! ម្ចាស់ពាន The Voice រដូវកាលទី១ ប៊ុត ស៊ីហា​ បញ្ជាក់​រឿង​ដើរ​ចេញ​ពី​សិល្បៈ​

0
397

ភ្នំពេញ​៖​ អតីត​តារាចម្រៀ​ងរបស់ផលិ​​​​​​តកម្ម​ហង្ស​​​​​​​​​​​​​​មាស​ និង​ជា​ម្ចាស់​ជ័យលាភី​កម្មវិធី​ប្រឡង​​​​​​​ចម្រៀងលំដាប់ថ្នាក់​ពិភពលោក The Voice Cambodia ​​​​​​​​​​​​រដូវ​កាល​ទី​១​ លោក​​​​​​​​​​​​​ ប៊ុត សីហា ថ្មីៗ​នេះ​​​​​​​​​​​​​​​​​ បានប្រកា​​​​​​​​​​​​​​​​​​​​​​​​​​ស​បើកចំហ​នៅលើ​បណ្តាញ​សង្គ​​​​​​​​​​​​​ម​ហ្វេ​ស​ប៊ុ​កថា​​​​​​​​​​​​ បន្ទាប់ពីរងនូវរឿងអាស្រូវផ្ទួនៗមក ​ពេលនេះលោកបានធ្វើការប្រកាសដកខ្លួនចេញពីសិល្បៈហើយ។ ខ្លួន​នឹង​បញ្ច​​​​​​​​​​​​​​ប់​អាជីព​សិល្បៈ​ឆា​​​​​​​​​​​​ប់ៗ​នេះ ខណៈ​​​​​​​​​​​​​ដែល​លោក​គិ​​​​​​​​​​​​​​​​តថា ​វិស័​​​​​​​​​​​​​​​​​​​​​​​​​​យ​មួយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នេះ​គ្មាន​ផ្តល់​អ្វី​សម្រា​​​​​​​​​​​​ប់​រូបគេ​​​​​​​​​​​​​​​​​​​​​​នោះឡើយ​។

​ការប្រកាស​​​​​​​​​​​​ឈប់​ពី​សិល្បៈ​របស់លោ​​​​​​​​​​​​​ក ប៊ុត សីហា ពេលនេះ​បាន​បង្ក​​​​​​​​​​​​​​ការចាប់អារម្មណ៍​ និ​​​​​​​​​​​​​​​​​​​​​​​​​​​ង​ភ្ញាក់ផ្អើលដល់​មហាជន​ ពិសេស​អ្នក​ធ្លាប់​គាំទ្រ​លោក​មួយចំ​​​​​​​​​​​​នួន​។ ​មាន​សំនួរ​ថា​​​​​​​​​​​​​​​ ​ច្បាស់​ទេ​ដែល សី​​​​​​​​​​​ហា សុខចិត្ត​បោះប​​​​​​​​​​​​​​​​​​​​​ង់​អាជីព​សិល្បៈ​ដែល​ខំ​សាង​យូរ​ឆ្នាំ​មកហើយ​នោះ? ​ពិត​ទេ​ ​​​​​​​​​​​​ឬ​គ្រាន់តែ​ជាការទា​​​​​​​​​​​មទារ​ចំណាប់​​​​​​​​​​​​​អារម្មណ៍​ពី​មហាជន?​។

​លោក ប៊ុត សីហា បាន​រៀបរា​​​​​​​​​ប់ថា ​អរគុណ​ប​​​​​​​​​​​​​​ងប្រុស Soklim​​​​​​​​​​​​​​​​​​​​​ Reaks Avp​ ដែល​បា​​​​​​​​​​​​ន​ឲ្យ​គេ​ធ្វើ​បទ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​និងនិពន្ធ​ឲ្យ​ខ្ញុំ​ រួមទាំង​បងប្រុស ស៊ីវ ច​​​​​​​​​​​​ន្ទ​។​ អរគុណ​​​​​​​​​​​​​​​​​ដល់​អង្ក​ការ​ IKARE នៃ​សារ​​​​​​​​​​​​​មន្ទី​រមរតក​ជាតិ​​​​​​​​​​​​​ខ្មែរ ដែលមា​​​​​​​​​​​​​​​​​​​​​ន​បង សេក កុសល ជានា​យក ​និង​បងប្រុស​ សុខ​ លីម​​​​​​​​​​​​​​​រក្សា​ ជា​អ្នកស​​​​​​​​​​​​ម្របសម្រួល​នៅ​​​​​​​​​​​​​​​ស្រុកខ្មែរ ​ក្នុងការ​ចំណាយ​ប្រាក់​ធ្វើ​សម្រាប់​ខ្ញុំ​។
​​​​​​​​​​​​​​ ​តារាចម្រៀង​ដែល​ផ្ទុះ​រឿងអាស្រូ​វ​គ្រឿងញៀន​​​​​​​​​លោក ប៊ុត​​​​​​​​​​​​​​​​​​​​​ សីហា អះអាងថា​ ៥ ​បទ​ដែល​​​​​​​​​​​​​​​​ថត​ថ្ងៃមិញ​​​​​​​​​​​​​​​​​​​ពិតជា​ត្រូវចិត្ត​ណាស់​។​ មុន​នឹង​ខ្ញុំ​ឈប់​ច្រៀង​ខ្ញុំ​នឹ​​​​​​​​​​​ង​បន្សល់​សំឡេង​​​​​​​​​​​​​​​ទុក​ឲ្យ​ពុក​ម៉ែ​បង​​​​​​​​​​​​ប្អូន​នៅ និង​អ​​​​​​​​​​​​​​​​​ង្ក​ការ ​IKARE​ ឲ្យ​បាន​ ២០ ​បទ​ខ្ញុំ​នឹង​ឈប់​ច្រៀង​ហើយ​ ​ហើយ​ពុក​​​​​​​​​​​​ម៉ែ​បងប្អូន​នឹង​​​​​​​​​​​​​បាន​ឈប់​​​​​​ដៀល​ខ្ញុំ​តទៅទៀត​។


​ជាមួយគ្នានេះ​ក៏មាន​មតិ​ខ្លះ​បាន​សរសេរ​ផ្ញើ​សារ​លើកទឹកចិត្ត ប៊ុន សីហា ថា ​ក្រោកឈរ​ឡើង​មានអ្នកគាំទ្រ​ច្រើនណាស់​ដែល​នៅចាំ​គាំទ្រ​។​ កុំចាកចេញ​ទាំង​មិនបាន​តស៊ូ ត្រូវ​តស៊ូ​អោយបាន​កុំអស់សង្ឃឹម​ណា​មាន​អ្នក​គាំ​ច្រើនណាស់​ ជាពិសេស​រូបខ្ញុំ​ផ្ទាល់​ចង់ឃើញ សីហា ឡើង​ឆាក​។ កុំខ្វល់​អ្នក​ដៀល​មួយចំនួន​តូច​ និង​សំខាន់​យើង​មាន​អ្នកគាំទ្រ​ច្រើន ​ដូច​កូន​ដើមឈើ​តូច​មួយ​ដើម​បើមិនត្រូវ​ថ្ងៃមិនត្រូវ​ភ្លៀង​មិច​បាន​ធំ​រួច​ ត្រូវតែ​តស៊ូ​។
​ជុំវិញ​ការប្រកាស​នេះដែរ​ មាន​ទស្សនិកជន​មួយចំនួន​បានផ្តល់​កម្លាំងចិត្ត​លោក ប៊ុត សីហា។ ដោយឡែក​ក៏មាន​ខ្លះទៀត​បាន​រង់ចាំ​មើលថា ​តើ ប៊ុត សីហា អាចធ្វើ​បាន​ដូច​មាត់​និយាយ​ឬ​អត់ ខណៈ​មានការ​សង្ស័យថា ​នេះ​គ្រាន់តែ​ជាការ​បង្ហោះ​ទាញយក​ចំណាប់អារម្មណ៍​ពី​មហាជនតែប៉ុណ្ណោះ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here