ស៊ែរឲ្យអ្នកមានស្នាមផ្លែលើស្បែកដឹងពីវិធីធម្មជាតិបំបាត់ស្នាមផ្លែលើស្បែក និងផ្ទៃមុខងាយៗ

0
7041

1. យកទឹកឃ្មុំសុទ្ធមកលាបលើស្នាមផ្លែរបស់អ្នក ពីរដងក្នុងមួយថ្ងៃ ហើយលាបប្រហែលជា បី បួន សប្តាហ៍ អ្នកនឹងទទួលបានលទ្ធផល។


2. យកខ្ទឹមស មកបុកឲ្យឱ្យម៉ត់ឲ្យវាមានទឹក ហើយយកទឹកនោះមកលាបលើស្នាមផ្លែរបស់អ្នក ទុករយៈ ពេលពី 10 ទៅ 15នាទី។


3. យកថ្នាំអាស្ពីរីនមួយគ្រាប់ហើយពុះវាជាបី ឬបួនចំណែក ហើយយកមួយចំណែកមកកិនឲ្យម៉ត់ជា ម្សៅលាយជាមួយនិងទឹកបន្តិចហើយលាបវាលើស្នាមផ្លែរបស់អ្នករាងរាល់ថ្ងៃរហូតទាល់តែបាត់ស្នាម។


4. យកប្រទាលកន្ទុយក្រពើស្រស់មកលាបលើស្នាមផ្លែរបស់អ្នក ហើយទុកវាពី 15 ទៅ 20 នាទី។លាប ប្រហែលជា បី បួនដងក្នុងមួយថ្ងៃរហូតទាល់តែបាត់ស្នាម។


5.យកទឹកក្រូចឆ្មារមកលាបលើស្នាមផ្លែ ហើយទុករយៈពេល 30 នាទី។ អ្នកអាចលាបប្រហែលជា បី បួនដងក្នុងមួយថ្ងៃរហូតទាល់តែបាត់ស្នាម។

 

ប្រភព៖ អ៊ាង សុផល្លែត

LEAVE A REPLY

Please enter your comment!
Please enter your name here