ចិនទៀត ៖ ចិនបើក​ឆាកប្រយុទ្ធ​គ្នាផ្អើល​អស់​ភ្ញៀវ​ទេសចរ​ក្នុង​ខេត្ត​

0
6420

សមត្ថកិច្ច​បាន​អន្តរាគមន៍​ភ្លាម​ៗ ចាប់​ឃាត់ខ្លួន​ជនជាតិ​ចិន​មួយ​ក្រុម ដែល​បាន​បើក​ឆាកប្រយុទ្ធ​គ្នា បន្ទាប់​ពី​ផឹកស៊ី​ស្រវឹង​រៀង​ៗ​ខ្លួន នៅ​ក្នុង​ហាង​មួយ​កន្លែង​យីហោ ស៊ុប​ឆ្នាំងភ្លើង ឆ​ង ឈិង ដែល​មាន​ថៅកែ​ជនជាតិ​ចិន​ដូច​គ្នា ផ្អើល​អស់​ភ្ញៀវ​ទេសចរ​ក្នុង​ខេត្ត​ឆ្នេរសមុទ្រ​មួយ​នេះ ។

ករណី​បង្ក​ហិង្សា​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទី​យប់ ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្បែរ​រង្វង់​មូល​តោ​ពីរ ស្ថិត​ក្នុងភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​កើតហេតុ​ការណ៍​វាយតប់​គ្នា កម្លាំង​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ចុះ​មក​អន្តរាគមន៍​ចុះ​ចាប់​បាន​ជនជាតិ​ចិន​ចំនួន​៣​នាក់​ភ្លាម​ៗ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​បញ្ជូន​ខ្លួន​ជនជាតិ​ចិន​ទាំង​៣​នាក់ ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​បន្ត​នីតិវិធី ។

      

LEAVE A REPLY

Please enter your comment!
Please enter your name here