ស​ ខេ​ង​៖​ រាជរដ្ឋាភិបាល​ខិតខំ​ការពារ​ពលករ​ខ្មែរ​ពី​ការ​រំលោភ​បំពាន​ និង​ កេងប្រវ័ញ្ច​គ្រប់​រូបភាព​

0
844

ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​បាន​លើក​ឡើង​ថា​ រាជរដ្ឋាភិបាល​បាន​ផ្តល់​ភាព​ស្របច្បាប់​ជូន​ពលករ​ដែល​បាន​កំពុង​តែ​ធ្វើការ​នៅ​ប្រទេស​ថៃ​ ។

លើសពីនេះទៀត លោក ស ខេង បានលើកឡើងថា រដ្ឋាភិបាលថែមទាំងបាន​បើក​កន្លែង​ធ្វើ​លិ​ខិតឆ្ល​​ងដែន​ និង​ប័ណ្ណ​អនុញ្ញាត​ការងារ​នៅ​ទីតាំង​សំខាន់ៗ​មួយ​ចំនួន​ ឲ្យ​មាន​ដំណោះស្រាយ​មួយ​ក្នុង​ការ​ការពារ​ពលករ​ពី​ការ​រំលោភ​បំពាន​ និង​កេងប្រវ័ញ្ច​គ្រប់​រូបភាព​ពី​ពលករ​ខុសច្បាប់​។​

​លោកថ្លែងបែបនេះ ធ្វើឡើង​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតីភាព​នៅ​ក្នុង​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​បូក​សរុប​លទ្ធផល​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ឆ្នាំ​២០១៧​ និង​ទិស​ដៅ​អនុវត្ត​ឆ្នាំ​២០១៨​ នៅ​ព្រឹក​ថ្ងៃ​ទី​២២​ ខែឧសភា​នេះ​ នៅ​ក្រសួងមហាផ្ទៃ​។​

នៅក្នុងពិធីខាងលើនេះ លោក ស ខេង ​បាន​លើក​ឡើង​ថា ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​កិច្ច​ការងារ​ជា​ច្រើន​ ដោយ​ប្រឹងប្រែង​ជាមួយ​សហគមន៍​អន្តរជាតិ​ និង​ប្រទេស​ពាក់ព័ន្ធ​ដោយ​ពង្រឹង​កិច្ច​សហប្រតិ​បត្តិកា​រ​រវាង​រដ្ឋាភិបាល​ និង​អង្គការ​ដៃគូ​ សង្គម​ស៊ី​វិល​ វិស័យ​ឯកជន​ និង​បង្កើត​ឱកាស​ការងារ​ និង​ខិតខំ​ការពារ​ផលប្រយោជន៍​ដល់​ពលករ​ខ្មែរ​ទាំង​ក្នុង​និង​ក្រៅប្រទេស​ និង​ខិតខំ​ការពារ​ពី​ការ​រំលោភ​បំពាន​និង​កេងប្រវ័ញ្ច​គ្រប់​រូបភាព​។​

​យោង​តាម​របាយការណ៍​ដែល​បាន​ចែក​ជូន​ដល់​អ្នក​សារព័ត៌​មាន ហើយដែលត្រូវស្រង់មកផ្សាយដោយវេបសាយអគ្គស្នងការដ្ឋាននគរបាលជាតិបាន​ឲ្យ​ដឹង​ថា​ នា​ពេល​បច្ចុប្បន្ន​នេះ​មាន​គឺ​មាន​ពលករ​ខ្មែរ​ជាង​មួយ​លាន​នាក់​កំពុងធ្វើការ​នៅ​ប្រទេស​ថៃ​ ហើយ​ក្នុង​នោះ​ជាង​៣០​ភាគរយ​គឺ​ស្របច្បាប់​និង​មាន​ឯកសារ​ត្រឹមត្រូវ​ស្រប​តាម​កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល​កម្ពុជា​និង​រដ្ឋាភិបាល​ថៃ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here