មន្ត្រីគយប្រចាំការ នៅកែវផុសនិងមេបញ្ជារងកងរាជអាវុធហត្ថស្រុកព្រៃនប់ម្នាក់ស្លាប់

0
2381

របាយការណ៍អោយដឹងថា យ៉ាង​ហោច​ណាស់​មនុស្ស​២​នាក់​បាន​ស្លាប់​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ធុន​តូច​បុក​ជាមួយ​រថយន្ត​ធុន​ធំ​សណ្តោង​រ៉ឺ​ម៉ក​។​

ឧបទ្ទវ​ហេតុការណ៍​ខាងលើ​បាន​កើតឡើង​នៅ​ថ្ងៃ​អង្គា​រ៍​ ៨​កើត​ ខែជេស្ឋ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​២២​ ខែឧសភា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​ ១១​នឹង​២០​នាទី​ នៅ​លើ​ផ្លូវជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​ ១៧៣-១៧៤​ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​គា​ ឃុំ​ជើងគោ​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ​។​

​លោក​ឧត្តមសេនីយ៍ទោ​ ជួន​ ណា​រិ​ន្ទ​ ស្នងការ​ខេត្ត​ព្រះ​សីហ​នុ​បានឱ្យ​ដឹង​ថា​មុន​ពេល​កើតហេតុ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ TOYOTA​ បា​ឡែ​ន​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2T-2534​ បើកបរ​ដោយ​ឈ្មោះ​ ឆេ​ង​ សុខ​នី​ ភេទ​ ប្រុស​ អាយុ​ ៣៧​ឆ្នាំ​ មុខរបរ​មេបញ្ជាការ​រង​កង​រាជ​អាវុធ​ ហត្ថ​ស្រុក​ព្រៃ​នប់​(​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​)​ អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ​ ញ៉ោ​ម​ នៅ​ ភេទ​ប្រុស​ អាយុ​ ៣៨​ឆ្នាំ​ មុខរបរ​គយ​ ប្រចាំការ​នៅ​កែវ​ផុស​(​ស្លាប់​នៅ​កន្លែង​កើតហេតុ​)​ មាន​ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ​ ឆ្ពោះទៅ​ភ្នំពេញ​ លុះដល់​ចំណុច​ខាងលើ​ក៏​បាន​បុក​នឹង​រថយន្ត​ធុន​ធំ​ មួយ​គ្រឿង​ពណ៌​ បៃតង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 3D-2056​ សណ្តោង​រ៉ឺ​ម៉ក​ មាន​ទិស​ដៅ​បញ្ច្រាស​គ្នា​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here