ស​ម្ដេ​ច​ក្រុ​ម​ព្រះស​រសេ​រ​សំ​បុត្រទៅ​ខ្ចីលុ​យ​១​លាន​​ដុ​ល្លារពីលោក ហ៊ុន សែន យ​ក​ទៅ​ធ្វើន​យោ​បា​យ​ ​​?

0
18193

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ចេញព័ត៌មានសម្ងាត់ថ្មីមួយទៀតទាក់ទងនឹងសម្ដេចក្រុមព្រះ ព្រះប្រធាននៃគណបក្សហ្វ៊ុនស៊ិនប៉ិចដែលបានសរសេរលិខិតទៅខ្ចីលុយរបស់លោកចំនួន១លានដុល្លារដើម្បីយកទៅធ្វើនយោបាយ ។

លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍បែបឌឺដងដាក់សម្ដេចក្រុមព្រះ និងបានចាត់ទុកការឃោ​ស​នា​​របស់សម្ដេចក្រុមព្រះ ដែលមានបន្ទូលសន្យាថា នឹងជួយសងបំណុលជួសប្រជាជ​ន​ទាំ​​ង​អ​ស់ ប្រ​សិ​នណាបើគណបក្សរបស់ទ្រង់បានជាប់ឆ្នោតដឹកនាំប្រទេសនោះថា ជាទង្វើឃោសនាបោ​ក​ប្រាស់ប្រ​​ជាពលរដ្ឋខ្លួនឯងតែប៉ុណ្ណោះ ។ លោកមានប្រសាសន៍ឌឺថា ខ្លួនឯងខ្ចីលុយគេ បែជាទៅសន្យា​ស​ង​​ជួសព​ល​រដ្ឋ​​ទៅវិញ ។

លោកមានប្រសាសន៍បែបនេះ ៖ « ​មានអ្នកខ្លះថា បើគេឈ្នះឆ្នោត គេនឹងសងបំណុលជួសប្រជាជនទាំងអស់។ នេះជាអំពើបោកប្រាស់មួយ ដែលគួរឲ្យខ្មាសអៀនខ្លាំងណាស់។ ប៉ុន្មានអាទិត្យមុនសរសេរសំបុត្រមកសុំខ្ចីលុយខ្ញុំសោះ ស្រាប់តែឥឡូវបែរជាសន្យាសងលុយជំនួសប្រជាជនទាំងអស់ទូទាំងប្រទេសចំពោះធនាគារ » ។

ប្រសាសន៍លើកឡើងបែបឌឺដងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អោយដឹងយ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី មកពីរោងចក្រសហគ្រាសចំនួន១០ នៅស្រុកស្អាង ខេត្តកណ្តាល នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ នេះ ។

ថ្លែងនៅក្នុងពិធីខាងលើនេះ លោកនាយករដ្ឋមន្រ្តីថែមទាំងបានចោទសួរថា តើប្រទេសណាដែលគេអាចធ្វើអ៊ីចឹងទៅរួច ។ លោក​ថា បើធ្វើអ៊ីចឹងទៅបាន គឺពុំចាំបាច់អ្វីដែលនឹងត្រូវទៅខ្ចីលុយពីបរទេសយកមកកសាងផ្លូវ មកកសាងប្រ​ឡាយទឹក ឬក៏យកមកកសាងមន្ទីរពេទ្យក្នុងប្រទេសនោះទេ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here