អ្នកនាំពាក្យរដ្ឋាភិបាល ៖ កន្លែងចាក់សាំងដែលមានបិទផ្លាក់បង្ហាញបង្គន់ជាភាពវិជ្ជមានសម្រាប់កម្ពុជា

0
3659

មន្រ្តីរបស់រដ្ឋាភិបាលកម្ពុជាបានបង្ហាញការសាទររបស់ពួកគេជាមួយនឹងកន្លែងចាក់សាំងនានានៅក្នុងប្រទេសកម្ពុជាយើងនេះ ដែលបានបិទផ្លាកបង្ហាញពីបង្គន់អនាម័យនៅតាមផ្ទាំង ឬបដារនានារបស់ក្រុមហ៊ុនពួកគេ ។

មន្រ្តីជាន់ខ្ពស់នៃទីស្ដីការគណៈរដ្ឋមន្រ្តី និងជាអ្នកនាំពាក្យរបស់រដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានមានប្រសាសន៍អោយដឹងថា ការបិទបង្ហាញបង្គន់អនាម័យនៅទីសាធារណៈរបស់បណ្ដាក្រុមហ៊ុន និងការ៉ាស់សាំងទាំងនោះ បែបនេះ គឺបានបង្ហាញអោយឃើញថា ប្រទេសកម្ពុជាជាប្រទេសដែលមានបង្គន់អនាម័យលក្ខណៈជាស្តង់ដារ និងបង្ហាញអោយឃើញថា នេះគឺជាភាពវិជ្ជាមានសម្រា​ប់ប្រ​ទេសកម្ពុជា ។

លោក ផៃ ស៊ីផាន សរសេរអោយដឹងយ៉ាងដូច្នេះ ៖ « គួរកុំនិយាយ បន្ទប់ទឹកស្អាត ជាអាទិភាព។ ស្រុកខ្មែរ មានបន្ទប់ អនាម័យដែល ស្តង់ដារ ទទួល យកបាន។ កិច្ចផ្សាយ បែបនេះ គឺមានភាពអវិជ្ជមាន សម្រាប់កម្ពុជា។ អរគុណ » ។

ការប្រាប់អោយដឹងពីសំណាក់លោក ផៃ ស៊ីផាន យ៉ាងដូច្នេះ ធ្វើឡើងនៅលើគណនីបណ្ដាញសង្គមហ្វេសប៊ុកដោយផ្ទាល់របស់លោក នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ ២០១៨ នេះ អមដោយរូបភាពរបស់ការ៉ាស់សាំង PTT មួយកន្លែង ដែលបានបិទបង្ហាញបង្គន់អនាមួយ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here