ថ្មីចែស ៖ ថ្នាក់ដឹកនាំសង្ឃព្រមានចាត់វិធានការ អ្នកបង្ហោះព័ត៌មានអាក្រក់របស់ព្រះសង្ឃ

0
247

មន្រ្តីសង្ឃជាន់ខ្ពស់បានព្រមានចាន់វិធានការតាមផ្លូវច្បាប់ ចំពោះជនទាំងឡាយណាដែលបានប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកដើម្បីបន្តធ្វើការបង្ហោះរឿងរ៉ាវអាក្រក់របស់ព្រះសង្ឃដែលបានដោះស្រាយចប់សព្វគ្រប់អស់ហើយ ។

ការព្រមាននេះ ក្រោមហេតុផលថា ជាទង្វើដែលនាំអោយខូច និងប៉ះពាល់យ៉ាងខ្លាំងដល់តម្លៃនៃព្រះពុទ្ធសា​សនា ។ តាម​គណៈ​សង្ឃ​​​​​​​​​​នាយកនៃព្រះរាជាណាចក្រ​ក​​​​​​​​​​​​​​​​ម្ពុជា រឿងរ៉ាវ​ទាំងឡាយ​ដែល​សង្ឃ​ធ្វើ​ខុស​វិន័យ ត្រូវបាន​ម​​​​​​​​​​ន្ត្រី​ស​ង្ឃ​ដោះស្រាយ ​​​​​​​​​ចប់សព្វគ្រ​ប់​ហើ​​​​​​​​​​​​យ ដូច្នេះ​មិន​​​​​​​​​​​គួរ​យកម​​​​​​​​​​​​​​​​​​​​​​​​ក​បង្ហោះ​តទៅទៀ​​​​​​​​ត​ទេ​។

តាមរយៈសេចក្ដីប្រកាសព័ត៌មានជាថ្មីមួយរបស់គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាដែលបានធ្វើឡើងកាលពីថ្ងៃទី៣ ខែមិថុនា កន្លងទៅថ្មីៗនេះបានអោយដឹងថា ចំពោះរឿងរ៉ាវអាក្រក់ៗដែលកើតឡើងចំពោះព្រះពុទ្ធសាសនា ហើយដែលត្រូវបានដោះស្រាយចប់សព្វគ្រប់ហើយនោះ មិនគួរណាត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គម ឬក៏ជនទាំងឡាយណាបន្តយកមកបង្ហោះជាថ្មីម្ដងទៀតនោះ ព្រោះទង្វើទាំងនោះ នាំអោយប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនា និងនាំអោយមានការយល់ច្រឡំ ។

ការប្រកាសរបស់គណៈសង្ឃនាយកនេះ ក្រោយពេលដែលម្ចាស់គណនីបណ្ដាញសង្គមហ្វេសប៊ុកម្នាក់មានឈ្មោះថា Piseth Kanha ដែលបានធ្វើការ​បង្ហោះ​វីដេអូ​ឃ្លីបចាស់បង្ហាញអោយឃើញពី សក​​ម្មភាព​របស់​​​​​​​​​​​​​​អតីត​សង្ឃ​ម្នាក់​ឈ្មោះ សាង សុ​​​​​​​​​​​​ភាព បាន​សូ​​​​​​​​​​​​​ត្រធម៌​ប្រោះ​​​​​​​​​​​​ព្រំ​ប៉ះពា​​​​​​​​​​​​​ល់​កាយ​ស្ត្រីភេទ ​ដែ​ល​​​​​​​​​​​​ជា​ជន​ជាតិចិន​ ។

តាមរយៈសេចក្ដីប្រកាសរបស់គណៈសង្ឃនាយកបានបញ្ជាក់ថា ករណីនេះ គឺ​​​​​​​​​​​​​​​​​​បាន​កើតមាន​​​​​​​​​​​​​ឡើង​នៅ​ខេ​​​​​​​​​​​​​​​​​ត្តសៀមរាប​​​​​​​​​​​​​​​​​​​​​​​​​ តាំងពី​ឆ្នាំ​២០១៦​ម​​​​​​​​​​​​​​​​ក​ម្លេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើ​យ​រឿងរ៉ាវ​នេះ សាមីខ្លួន​បាន​​​​​​​​​​​​​​​​ស្ម័ត្រចិត្ត​លា​​​​​​​​ចាក​សិក្ខាបទ តាម​ធម៌​វិន័យ​ព្រះពុទ្ធសាស​នា​រួម​ហើយ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here