លោក ហ៊ុន សែន ព្រមានចាត់ការលោក ផែង វណ្ណៈ និងលោក ខាន់ ចាន់សុផល

0
337

មេដឹកនាំរបស់គណបក្សកាន់អំណាចនៅកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានថា នឹងបណ្ដេញមន្រ្តីយោធាចំនួនពីរនាក់ចេញពីយោធា ហើយដេញអោយទៅធ្វើការងារជាមួយនឹងក្រុមហ៊ុ នហ្វេសប៊ុក ប្រសិនណាបើអ្នកទាំងពីររូបនេះ នៅតែមិនព្រមបញ្ឈប់ទង្វើដូចដែលបានធ្វើកន្លងមកទេនោះ ។

ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៦ នៅព្រឹកថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសុំចិត្តទៅកាន់លោក ផែង វណ្ណៈ និងលោក ខាន់ ចាន់សុផល ដែលជាអ្នកលេងហ្វេសប៊ុកគាំទ្របក្សប្រជាជន អោយបញ្ឈប់ជាបន្ទាន់ ។

លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍បែបនេះ ៖ « លោកឯងវាអត់មានការងារធ្វើឬយ៉ាងម៉េចហ្នឹង ? វា​​​ពាក់ស័ក្ដិប៉ុន្មានអាពីរហ្នឹង? ចាំមើលមើល ។ សួរទៅ ទា បាញ់ ទា បាញ់ រអ៊ូ ព្រោះ ទា បាញ់ គាត់នៅ​ខេត្តសៀមរាប ខ្ញុំថា ទាហ៊ានបាញ់ឯងតើ បាញ់ ថា អត់ដឹងផង ។ ដល់សួរទៅ ឆាយ ស៊ីណារិទ្ធ ឆា​​យ ស៊ីណារិទ្ធ ថា ផ្ទេរទៅបុគ្គលិកអគ្គនាយកដ្ឋាន រួចហើយបន្ទាប់ទៅណែក ឆាយ ស៊ីណារិទ្ធ ក៏បា​នបាញ់អាហ្នឹងទៅក្នុងកងទ័ពនឹងទៅ ផែង វណ្ណ៖ ហើយ ខាន់ ចាន់សុផល់ ហ្នឹងនៅក្នុងកងទ័ព »  ។

លោកនាយករដ្ឋមន្រ្តីបន្តទៀតថា ៖ « បើអស់លោកលែងតែអ៊ីចឹងៗណែក មនុស្សតែពីរនាក់សោះ ។ គ្នាបានជាអ៊ីចឹងទៅហើយ គួរអាណិតគ្នាបានទេ ? មនុស្សណាដែលមិនប្រព្រឹត្តខុសនោះ តែគ្រាន់តែទុកពេលវេលាអោយគ្នាកែប្រែទៅ បានហើយ បានទេ?  ចង់ឈ្នះចង់ចាញ់ ហើយបើឈ្នះចាញ់តែពីរនាក់ អោយប្រាកដឈ្នះចាញ់តែពីរនាក់នឹងទៅ កុំយើងទៅបង្ហោះរឿងកើតចេញប៉ន់ពិភពលោកនោះ ហើយមានអ្នកបកស្រាយពីខាងក្រៅប្រទេស ខ្ញុំក៏ចេះតែស្ដាប់ទៅ » ។

ការព្រមានចាត់វិធានការទៅលើមន្រ្តីយោធាទាំងពីររូបនេះ មានលោក ផែង វណ្ណៈ និងលោក ខាន់ ចាន់សុផល់ គឺក្រោយពេលដែលអ្នកប្រើប្រាស់ហ្វេសប៊ុកទាំងពីរនាក់នេះ បានបង្ហោះរឿងរ៉ាវអាស្រូវរបស់អតីតសង្ឃ ស្រិល វណ្ណា និងនារីជាអតីតសង្សារ ខណៈដែលលោក ផែង វណ្ណៈ គាំទ្រទៅលើអតីតសង្ឃ និងព្យាយាមយកមកផ្សាយលើហ្វេសប៊ុកយ៉ាងកក្រើក ប៉ុន្តែលោក ខាន់ ចាន់សុផល់ វិញ ព្យាយាមគាំទ្រទៅលើនារីជាអតីតសង្ឃ ស្រិល វណ្ណា និងបានយកមកផ្សាយលើហ្វេសប៊ុកយ៉ាងកក្រកើកដូចគ្នា ៕

LEAVE A REPLY

Please enter your comment!
Please enter your name here