លោក​ ​​ហ៊ុន​ ​សែ​ន​ ៖​ ​បើ​ហ្អែងចោ​ទ​អ​ញរហូត ​ឱ្យអ​ញ​ស្រាវ​​ជ្រាវ​រ​ហូត​ទៅ​?​ ​​​​សូ​មផ្តាំ​ទៅ​ ​ប្រែដ​ ​អា​ដា​ម ​ ​ដើ​រស្រែក​តែ​ពាស​ ​មិ​នទា​ន់​​គ្រប់​ទេ​១២​នាក់​នោះ​ ​ទា​ល់​តែ​ជិ​ត​១២ម៉ឺ​ន​នា​ក់​បាន​​គ្រប់​​

0
1651
មេដឹកនាំរបស់គណបក្សកាន់អំណាចនៅកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងសារនយោបាយចំអកអោយលោក ប្រែដ អាដាម ដែលជាថ្នាក់ដឹកនាំកំពូលរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Right watch ដែលបានដាក់នាយឧត្ដមសេនីយ៍ជាន់ខ្ពស់១២រូបរបស់កម្ពុជាថា ជាក្រុមនាយឧត្ដមសេនីយ៍ដៃបាទដៃខខ្វក់ ។
 
ថ្លែងក្នុងពិធីអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ ស្ពានអាកាសមិត្តភាពកម្ពុជា-ចិនសែនសុខ ហៅស្ពានអាកាសផ្សារដីហ៊ុយនៅព្រឹកថ្ងៃចន្ទ ០៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថែមទាំងបានចំអកអោយលោកប្រែដអាដាមថា ចំនួនដែលដាក់ចូលក្នុងបញ្ជីនេះ គឺតិចតួចខ្លាំងណាស់ ។ លោកថា គួរណាតែដាក់ទាំងមេទាហាន ឬមេទ័ពរបស់កម្ពុជាចូលទាំងអស់ទើបត្រឹមត្រូវ ។

លោកថ្លែងបែបនេះ ៖ « អារឿងមេទាហានកម្ពុជា១២រូប សូមផ្តាំទៅប្រែដ អាដាម អើយមេទាហាននៅកម្ពុជាគេថាតិចណាស់ ទាល់តែដាក់ទាំងអស់អាហ្នឹង បានវាគ្រប់ ព្រោះមិនមានមាននាយទាហានត្រឹម១២នោះទេ ដែលស្មោះត្រង់ជាមួយហ៊ុន សែន ស្មោះត្រង់ជាមួយរាជរដ្ឋាភិបាល មេទាហាន១ប្រទេសឯណោះ គេនៅខ្វះគេសុំឱ្យអ្នកឯងដាក់ទាំងអស់ ១១ម៉ឺននាក់ ដាក់ទាំងអស់មក » ។
 
ថ្នាក់ដឹកនាំកំពូលៗនៅក្នុងជួរកងទ័ពរបស់កម្ពុជាចំនួន១២រូប ត្រូវបានអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិហៅកាត់ថាHRW បានដាក់ចូលទៅក្នុងបញ្ជីខ្មៅរបស់ខ្លួន ឬហៅថា ជាឧត្ដមសេនីយ៍បាតដៃកខ្វក់ ។ នាយឧត្ដមសេនីយ៍ដែលស្ថិតក្នុងបញ្ជីខ្មៅរបស់ HRW នោះ មានដូចជា
 
១) នាយឧត្ដមសេនីយ៍ផ្កាយមាស៤ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ
 
២) នាយឧត្ដមសេនីយ៍ផ្កាយមាស៤ គន់ គីម អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជានាយសេនាធិការចម្រុះ
៣) នាយឧត្ដមសេនីយ៍ផ្កាយមាស ៤ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជ
អាវុធហត្ថលើផ្ទៃប្រទេស
 
៤) នាយឧត្ដមសេនីយ៍ផ្កាយមាស៤ នេត សាវឿន អគ្គស្នងការនគរបាលជាតិ
 
៥) ឧត្ដមសេនីយ៍ឯកផ្កាយមាស៣ ជា ម៉ន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤
 
៦) ឧត្ដមសេនីយ៍ឯកផ្កាយមាស៣ ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងយោធភូមិភាគទី៥
 
៧) ឧត្ដមសេនីយ៍ឯកផ្កាយមាស៣ ជឿន សុវណ្ណថា មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី២
 
 
៨) ឧត្ដមសេនីយ៍ឯកផ្កាយមាស៣ ចាប ភក្តី នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកង
ពលតូចទ័ពពិសេសឆត្រយោង៩១១
 
៩) ឧត្ដមសេនីយ៍ឯកផ្កាយមាស៣ រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជ
អាវុធហត្ថរាជធានីភ្នំពេញ
 
១០) នាយឧត្ដមសេនីយ៍ផ្កាយមាស៤ សុខ ផល អគ្គស្នងការរងនគរបាលជាតិ និងជាអគ្គនាយកអន្តោប្រវេសន៍
 
១១) នាយឧត្ដមសេនីយ៍ផ្កាយមាស ៤ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងជាអគ្គលេខាធិការរង នៃអាជ្ញាធរជាតិ
ប្រយុទ្ធប្រឆាំង គ្រឿងញៀន
 
១២) នាយឧត្ដមសេនីយ៍ផ្កាយមាស៤ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
 
តាមរយៈរបាយការណ៍របស់អង្គការនេះដែរ បានធ្វើការលាតត្រដាងនិងហៅប្រទេស កម្ពុជាថា កំពុងតែឈានជើងកាន់តែប្រែក្លាយទៅរករបបផ្ដាច់ការ និងការដឹកនាំមួយដែលមានលំនាំតាមបែបឯកបក្ស ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន វិញ នៅព្រឹកមិញនេះ បានផ្ទុះប្រតិកម្មយ៉ាងខ្លាំង ។ លោកថា របាយការណ៍នេះ គឺមិនពិត និងមិនគ្រប់គ្រាន់នោះទេ ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលកាន់កាប់អំណាចជាមេដឹកនាំប្រទេសអស់រយៈពេលជាង៣០ឆ្នាំ ថែមទាំងប្រាប់លោក ប្រែដ អាដាម ថា គួរណាតែដាក់មេទាហាន ឬអ្នកដែលស្មោះនឹងរូបលោកផ្ទាល់ទាំង១២ម៉ឺននាក់ទើបគ្រប់គ្រាន់ ។
 
លើសពីនេះទៀត លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថែមទាំងហៅក្រុមទាំងនេះថា សុទ្ធតែជាក្រុមបណ្ឌិតឆ្គួត និងបានស្នើអោយទៅរៀនសាជាថ្មីម្ដងទៀត ។
 
លោកថ្លែងបែបនេះ ៖ « បើហ្អែងចោទអញរហូត ឱ្យអញស្រាវជ្រាវរហូតទៅ? មិនបាច់បានធ្វើការអីទេ អញ្ចឹងអញសូមផ្តាំទៅ ប្រែដ អាដាម ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយ ដើរស្រែកតែពាស មិនទាន់គ្រប់ទេ១២នាក់នោះ ទាល់តែជិត១២ម៉ឺននាក់ បានគ្រប់។ បើទ័ពមិនការពាររាជរដ្ឋាភិបាលទេ មិនមែនទ័ពទេ នរណាអ្នកចិញ្ចឹមទ័ព ទ័ពជាឧបករណ៍ការពាររដ្ឋប៉ូលីសជាឧបករណ៍ការពារដ្ឋ ត្រូវស្តាប់ឱ្យបាន បើមិនយល់ទេ ទៅរៀនម្តងទៀតទៅ អាបណ្ឌិតឆ្កួត » ។
 
បើតាម HRW បានចោទប្រកាន់ទៅលើនាយឧត្ដមសេនីយ៍ជាន់ខ្ពស់ទាំង១២ខាងលើនេះថា គឺជា កងកម្លាំងសន្តិសុខរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយអ្នកទាំង១២រូបនេះហើយ ដែលបានធ្វើជាខ្នងបង្អែកនៃរបបនយោបាយមួយពោរពេញទៅដោយអំពើរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរជាប្រព័ន្ធ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here