មេអង្គរក្សលោក ហ៊ុន សែន បញ្ជាអោយទាហានឈប់សុំលុយភ្ញៀវ

0
214
អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរភូមិន្ទ និងត្រូវជាមេបញ្ជាការដ្ឋានកងអង្គរក្សរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញបទបញ្ជាហាមទៅទាហ៊ានក្រោមឱវាទអោយឈប់សុំលុយពីភ្ញៀវ មិនថា ភ្ញៀវជាតិ ឬក៏អន្តរជាតិនោះទេ ។
តាមរយៈបទបញ្ជារបស់លោក ហ៊ីង ប៊ុនហៀង ដែលវិទ្យុសម្លេងព្រះសង្ឃឯករាជ្យទទួលបាននៅរសៀលថ្ងៃទី១៣ ខែកក្កដា នេះ បានអោយដឹងថា បទបញ្ជានេះ ធ្វើឡើងក្នុងបំណងដើម្បីរក្សានូវសន្តិសុខ សេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់បញ្ជាការដ្ឋានអង្គរក្ស បញ្ជាការដ្ឋានផ្សេងៗ។

LEAVE A REPLY

Please enter your comment!
Please enter your name here