លោក ហ៊ុន សែន ៖ កម្ពុជាបានសម្រេចជោគវាសនាប្រទេសជាតិតាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៍

0
1278

ប្រមុខដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បានមានប្រសាសន៍អោយដឹងថា ប្រទេ​ស​​កម្ពុជា គឺបានសម្រេចនូវជោគវាសនាប្រទេសជាតិ តាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និង​យុ​ត្តិធម៍ ។

លោក ហ៊ុន សែន បានបន្តថា  តាមរយៈលទ្ឋផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាល ទី៦ កាលពីថ្ងៃទី ២៩ កក្កដា ២០១៨ កន្លងទៅនេះ ដែលមានពលរដ្ឋទៅបោះឆ្នោត (៨២.៨៩%) នៃចំនួនអ្នកបោះឆ្នោតសរុប (៨,៣៨០,២១៧) និងមានគណបក្សនយោបាយចំនួន (២០) បានចូលរួម គឺបានបង្ហាញច្បាស់ថា ពលរដ្ឋកម្ពុជាច្រើនលើសលុបបំផុតគាំទ្រការបោះឆ្នោតតាមបែបលទ្ឋិប្រជាធិបតេយ្យសេរីពហុបក្ស ដែលជាបំណងប្រាថ្នាដ៏ធំបំផុតរបស់ពលរដ្ឋខ្មែរ ហើយដែលត្រូវបានចែងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ។

ថ្វីបើលោក ហ៊ុន សែន មានប្រសាសន៍បែបនេះក្ដី ប្រទេសសំខាន់ៗមួយចំនួន ដូចជាសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក ប្រទេសអូស្រ្តាលីជាដើមនោះ បានប្រកាសមិនទទួលស្គាល់ចំពោះលទ្ធផលនៃការបោះឆ្នោតសកលកាលពីថ្ងៃអាទិត្យកន្លងទៅនោះទេ និងបានបង្ហាញការខកចិត្តយ៉ាងខ្លាំង ។

ប៉ុន្តែលោក ហ៊ុន សែន វិញ បានអះអាងថា ប្រជាពលរដ្ឋបានបង្ហាញនូវឆន្ទះដ៏ឧត្តុង្គឧត្តមបំផុតក្នុងការប្រើប្រាស់សិទ្ឋិសេរីភាពទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តមកពីគណបក្សនយោបាយនានាដែលខ្លួ​ន​ពេញចិ​ត្តដោយសេរី គ្មានការកៀបសង្កត់ ឬបង្ខិតបង្ខំអ្វីឡើយ។ លោកបន្តថា ការបោះឆ្នោតកន្លងទៅនេះ គឺបានប្រព្រឹត្តិទៅដោយរលូន និងគ្មានអំពើហឹង្សាទៀតផង។

ទន្ទឹមនឹងនេះដែរ លោកបញ្ជាក់ថា គឺមានអ្នកសង្កេតការណ៍ជាតិនៃសហគមអង្គ ការមិនមែនរដ្ឋាភិបាលប្រមាណ ជាង៩ម៉ឺននាក់ និងអ្នកសង្កេតការណ៍អន្តរជាតិជាង​៥០០ នាក់ ក៏បានចូលរួមអង្កេត តាមដាន និងពិនិត្យដំណើរការ បោះឆ្នោតដោយហ្មត់ចត់បំផុត។

បើតាមលោក ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជា ដែលជាប្រទេសមានឯករាជ្យ និងអធិបតេយ្យភាពត្រឹមត្រូវ គឺនឹងបន្តរៀបចំការបោះឆ្នោតនៅរៀងរាល់៥ឆ្នាំម្តនៅថ្ងៃអាទិត្យក្នុងសប្តាហ៍ទី៤នៃខែកក្កដា ដើម្បីព​ល​​រដ្ឋមានឱកាសចូលរួមបោះឆ្នោតសម្រេចជោគវាសនាប្រទេសជាតិទាំងអស់គ្នាដោយសេរី និងដើម្បីលើ​​​​កស្ទួ​យលទ្ឋិប្រជាធិបតេយ្យ និង នីតិរដ្ឋអោយកាន់តែរឹងមាំថែមទៀតនៅក្នុងប្រទេស ៕

LEAVE A REPLY

Please enter your comment!
Please enter your name here