លោក គឹម សុខ អាចនឹងត្រូវរដ្ឋាភិបាលចាំផ្ទះចាប់ដាក់គុកវិញ ?

0
565

អ្នកវិភាគ និងឃ្លាំមើលសង្គម និងនយោបាយ លោក គឹម សុខ កំពុងរងការគម្រាមកំហែងចាប់ដាក់គុកសាជាថ្មីម្ដងទៀត ក្រោយការចេញពីពន្ធនាគារបានមិនទាន់កន្លះខែស្រួលបួលផង ។

លោក គឹម សុខ ត្រូវបានតុលាការក្រុងភ្នំពេញ កាលពីរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ សម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារចំនួន ១៨ខែ និងពិន័យប្រាក់ចំនួន៨លានរៀល រួមនឹងប្រាក់សងជំងឺចិត្តដល់ដើមបណ្តឹង៨០០លានរៀល ក្រោមការចោទប្រកាន់ពីបទញុះញង់ឲ្យមានបទឧក្រិដ្ឋជាអាទិ៍។

ការចោទប្រកាន់ជាផ្លូវការនេះ ក្រោយពីទទួលការព្រមានពីលោកនាយករដ្ឋមន្រ្តី  ហ៊ុន សែន ។ ប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បានចោទប្រកាន់ថា លោក គឹម សុខ និយាយខុសពីការពិត កាលពីថ្ងៃទី១៣ ខែកុម្ភៈដែលហ៊ានចោទប្រកាន់ថា រដ្ឋាភិបាលបានរៀបចំជាប្រព័ន្ធក្នុងការសម្លាប់មនុស្ស ក្នុងនោះមានលោកបណ្ឌិត កែម ឡីផង។

ក្រោយការបោះឆ្នោតសកលនៅកម្ពុជាត្រូវបានបញ្ចប់ទាំងរងការរិះគន់នោះ លោក គឹម សុខ ក៏ត្រូវបាន តុលាការចេញដីការដោះលែងអោយនៅក្រៅឃុំជាបណ្ដោះអាសន្នសិន ។ ក្រោយការចេញមិនទាន់ស្រួ លបួលផង លោក គឹម សុខ ក៏ចេញមុខវិភាគជាថ្មីម្ដងទៀត ប៉ុន្តែម្ដងនេះ ការវិភាគរបស់លោកមិនអន់ទេ គឺរឹតតែខ្លាំងលើសដើម ។

ទន្ទឹមជាមួយនឹងការវិភាគជាហូរហែចាប់តាំងពីការបាននៅក្រៅឃុំបណ្ដោះអាសន្នមក លោក គឹម សុខ ថែមទាំងបានហៅគម្រោងក្នុងការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ដែលជាគំនិតផ្ដួចផ្ដើមមួ យរបស់មេដឹកនាំគណបក្សប្រជាជន គឺលោក ហ៊ុន សែន  ថា​ ជា ឧត្ដមក្រុមប្រឹក្សាក្រោលគោ ដែ​លកា​រលើកឡើងនេះ​ ធ្វើអោយមានមតិប្រតិកម្មពីមន្រ្តីបក្សប្រជាជន ។

ថ្លែងនៅក្នុងឱកាសអញ្ចើញជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីចំនួន ១៧,៥០៣នាក់ មកពីរោង ចក្រ សហគ្រាសចំនួន១២  នៅភូមិព្រែកត្រែង២ ឃុំ សំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកមិញនេះ មេដឹកនាំរបស់គណបក្សប្រជាជនបានព្រមានជាថ្មីថា នឹងចាប់លោក គឹម សុខ ដាក់គុកវិញ ដោយមិនខ្វល់ថា ទើបនឹងចេញពីពន្ធនាគារនោះទេ ។

លោកបានបញ្ជាក់ថា ក្នុងករណីដែលលោក គឹម សុខ បានវិភាគប៉ះពាល់ដល់សិទ្ធិរបស់អ្នកដទៃនោះ ប្រាកដណាស់ថា ចំណាត់ការលើលោក គឹម សុខ នឹងមានយ៉ាងពិតប្រាកដ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here