ក្រុមហ៊ុនពិគ្រោះយោបល់ហានិភ័យ Access Asia Consulting មានមូលដ្ឋាននៅទីក្រុង ហុងកុង វាយតម្លៃថា ការរំលាយបក្សប្រឆាំងនឹងធ្វើឲ្យប៉ះពាល់កំណើនសេដ្ឋកិច្ចកម្ពុជា

0
706

ក្រុមហ៊ុនមួយដែលមានមូលដ្ឋាននៅក្នុងទីក្រុងហុងកុង ដែលធ្វើការទៅលើការពិគ្រោះយោបល់ហានិភ័យ Access Asia Consulting Co Ltd បានធ្វើវាយតម្លៃថា ការរំលាយបក្សសង្រ្គោះជាតិ នឹង​ធ្វើ​​ឲ្យ​ប៉ះ​ពាល់​កំណើន​​សេដ្ឋកិច្ច​​កម្ពុជា ។ នេះបើយោងតាមសារព័ត៌មានភ្នំពេញប៉ុស្តិ៍ដកស្រង់មកចុះផ្សាយ នៅលើវេបសាយនៅថ្ងៃពុធនេះ ។

កាសែតភ្នំពេញប៉ុស្តិ៍ដដែលនេះបានបន្តដកស្រង់របាយការណ៍ស្ដីពីការវាយតម្លៃថា ការ​រំលាយ​គណប​ក្ស​​ប្រឆាំង​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​មួយ​នៅ កម្ពុជា បាន​បង្កើន​ហានិភ័យ​នយោបាយ និង​អស្ថិរភាព​សង្គម​នៅ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំក្រោយ ដែល​នឹង​ឲ្យ​សេដ្ឋកិច្ច​មាន​ដំណើរ​ការ​យឺត។ ៖ « យើង​មើល​ឃើញ​ស្ថានការ​នយោបាយ​របស់​ប្រទេស​កម្ពុជា មិន​មាន​ស្ថិរភាព​ទេ ហើយ​វា​នឹង​ផល​ប៉ះពាល់​តិច​តួច​ដល់​កំណើន​សេដ្ឋកិច្ច​រយៈពេល​ខ្លី »។

លើសពីនេះទៀត ក្រុមហ៊ុនដែលធ្វើការលើផ្នែកពិគ្រោះយោបល់ហានិភ័យមួយនេះ ថែមទាំងបានព្រមានជាមុនទៀតផង ស្ដីពីស្ថានការណ៍​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ទំនង​ជា​នឹង​ផ្លាស់​ប្តូរ ហើយ​ព្រឹត្តិការណ៍​ជាច្រើន​នឹង​ផ្លាស់​ប្តូរ​រៀង​រាល់​ថ្ងៃ ខណៈ​ការ​បង្រ្កាប​របស់​គណបក្ស​កាន់​អំណាច​លើ សង្គម​ស៊ីវិល ប្រព័ន្ធ​ផ្សព្វ​ផ្សាយ និង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ស្លាប់​ទៅ​ហើយ​នោះ​នឹង​មាន​កម្រិត​ខ្ពស់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here