ប្រ៊ែដ អាដាម ប្រាប់លោក ហ៊ុន សែន អោយឆាប់ចុះចេញពីតំណែង កុំអោយគេដេញចុះទាន់

0
827

(ផ្សាយឡើងវិញ ) នាយក​ប្រតិបត្តិ ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) អំពាវនាវអោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឆាប់ចុះចេញពីតណែង ។​ លោកអំពាវនាវ​ដូច្នេះ ដោយ​លោក​យល់​ឃើញ​ថា មាន​ប្រជាពលរដ្ឋ​ខ្មែរ​ច្រើន​ណាស់ ដែល​បាន​ធ្វើ​ពលីកម្ម ដើម្បី​ឲ្យ​មាន​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ នេះបើយោងតាមការចុះផ្សាយដោយវិទ្យុអាស៊ីសេរីកាលពីម្សិលមិញនេះ  ។

តាមរយៈបទសម្ភាសន៍របស់វិទ្យុអាស៊ីសេរី បានដកស្រង់សម្ដីរបស់លោក ប្រែត អាដាម មកចុះផ្សា​យបន្តថា លោកបានអំពាវនាវដល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គួរចុះចេញពីតំណែងអោយ​ហើយទៅចុះ ដើម្បីកុំអោយមានការដេញចុះចេញ ។ លើសពីនេះទៀត លោក ប្រែដ អាដ៉ាម ថែមទាំងបាន ចោទលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា ជានាយករដ្ឋមន្រ្តីដែលមិនស្របច្បាប់ ហើយបានសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជា ៖ « លោក ហ៊ុន សែន បាន​សម្លាប់​ប្រជាធិបតេយ្យ​ហើយ​! ដូច្នេះ​ដល់ពេល​ដែល​គាត់​ត្រូវ​ចុះ​ពី​តំណែង​ហើយ​ដែរ​! លោក ហ៊ុន សែន មិនមែន​ជា​មេដឹកនាំ​ស្របច្បាប់​នោះ​ទេ » ។

ទោះជាយ៉ាងណា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថា លោកមិនអាចទាន់ចុះចេញនៅពេលនេះបាននោះទេ ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានអះអាងថា លោកនឹងកាន់កាប់អំណាចជានាយករដ្ឋមន្រ្តីនេះយ៉ាងតិចក៏មានចំនួនពីរអាណត្តិទៀតដែរ ដែលស្មើនឹងប្រមាណជា១០​ឆ្នាំទៀត ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានអះអាងម្ដងជាពីរដងហើយដែរ នៅពេលដែលលោកបាន អញ្ជើញជួបកម្មកររោងចក្រ អញ្ជើញជួបប្រជាពលរដ្ឋខ្មែរមួយចំនួននោះ ថា កាលដែលមិនទាន់អាច លាលែងចេញបាននៅពេលនេះ ដោយសារលោកមើលឃើញពីស្រុកទេសថា មិនទាន់មានភាពល្អប្រសើរនៅឡើយ ។ លើសពីនេះទៀត គឺបន្ទាប់ពីរដ្ឋាភិបាលរបស់លោកបានរកឃើញអ្នកដែលមាន គំនិតចង់ផ្ដួលរំលំរដ្ឋាភិបាលជាដើម ។

ប៉ុន្តែចំពោះលោក ប្រែត អាដ៉ាម វិញ ដែលត្រូវបានវិទ្យុអាស៊ីសេរីដកស្រង់សម្ដីមកចុះផ្សាយនៅល្ងាចម្សិលមិញនោះបានលើកឡើងថា បើ​លោក ហ៊ុន សែន សម្រាក​ពី​នយោបាយ​ពី​ឥឡូវ នោះ​នឹង​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា អាច​មាន​ភាព​ល្អ​វិញ​បើ​គ្មាន​លោក ហ៊ុន សែន ព្រោះ​នៅ​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា មាន​មនុស្ស​ច្រើន​ណាស់ ដែល​ស្អប់​គាត់។ ម្យ៉ាងទៀត លោក ប្រ៊ែដ អាដាម បន្ថែម​ថា បើ​លោក ហ៊ុន សែន ចុះ​ចេញពី​តំណែង​ឥឡូវ នោះ​នឹង​អាច​ជួយ​ស្ដារ​ភាព​អាម៉ាស់ នៃ​មុខមាត់​ប្រទេសជាតិ ឲ្យ​គ្រាន់បើ​ឡើងវិញ លើ​ឆាក​អន្តរជាតិ បាន​ផង​ដែរ ៕

 

                       

LEAVE A REPLY

Please enter your comment!
Please enter your name here