កីឡា​២២​ប្រ​ភេទ និង​ព្រឹត្តិ​ការ​ណ៍​ចំនួន​៣ ត្រូវ​បាន​ក្រ​សួង​អនុម័​តឲ្យ​ប្រ​កួត​នៅ​ឆ្នាំ​នេះ

0
103

ប្រភេទ​កីឡា​ចំនួន​២២ និង​ព្រឹត្តិការណ៍​ចំនួន​៣​ទៀត ត្រូវ​​បាន​លោក ហង់​ ជួន​ណារ៉ុន រដ្ឋមន្រ្តី​ក្រសួងអប់រំ យុវជន និង​កីឡា ​ចុះ​ហត្ថលេខា​អនុម័ត​ឲ្យ​ធ្វើ​ការ​​​ប្រកួត​ជ្រើស​រើស​ជើង​ឯកថ្នាក់​ភូមិភាគ និង​ថ្នាក់​ជាតិក្រប​ខ័ណ្ឌ​ក១ និង​ក២ នៅ​ឆ្នាំ​២០១៥នេះ ចាប់​តាំង​ពី​ថ្ងៃ​ទី​១ ខែមករា រហូត​ដល់​ខែវិច្ឆិកា។ នេះបើ​​តាម​លិខិត​​លេខ​១០៣ អយក.កឡ ដែលយើង​ទើប​តែ​ទទួល​បាន។

នៅ​ក្នុង​ប្រភេទ​កីឡា​ទាំង​២២ ដែលត្រូវ​បាន​ដាក់​ឲ្យ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​ថ្នាក់​ជាតិ នៅ​ឆ្នាំ​នេះ គឺ​ស្ទើរ​តែទាំង​អស់​ជា​ប្រភេទ​កីឡា​ស្ថិត​នៅ​ក្នុង​ការ​ប្រមូល​ផ្តុំជា​ក្រុម​ជម្រើស​ជាតិ របស់​ក្រសួង​អប់រំ យុវជន និង​កីឡាទាំង​អស់ ដោយ​ក្នុង​នោះ​មាន​កីឡា​វាយ​កូន​បាល់ កីឡាប៊ូល និង​ប៉េតង់ កីឡា​ចំបាប់ ហែល​ទឹក បេស្បល វូស៊ូ យូដូ វាយ​កូនឃ្លីលើ​តុ ស៊ីប៉ាក់តាក្រ តេក្វាន់ដូ កាយសម្ព័ន្ធ កីឡា​ប្រពៃណី(ល្បុក្កតោ) សូរីនហ្សិកាំប៉ូ ប្រដាល់ ការ៉ាតេដូ គុនដាវ ប្រណាំងកង់ វាយសី ទ្រីយ៉ាត្លុង វ៉ូវីណាម និង​កីឡា​ដើម្បី​ទាំង​អស់​គ្នា។

LEAVE A REPLY

Please enter your comment!
Please enter your name here