អ្នកទិញគម្រោងលំនៅដ្ឋានគួរតែមានការប្រុងប្រយ័ត្ន មុននឹងសម្រេចចិត្តវិនិយោគលើគម្រោងណាមួយ

0
201
ជាមួយនឹងការកើនឡើងគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានមិនស្របច្បាប់នៅប្រទេសកម្ពុជា លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់បានដាស់តឿនប្រជាជនចំណូលទាប និងមធ្យមថាពួកគេគួរតែប្រយ័ត្ន ប្រយែងមុនពេលសម្រេចចិត្តទិញដីសម្រាប់សាងសង់លំនៅដ្ឋានជាមួយនឹងក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានណាមួយ។

ប្រការនេះធ្វើឱ្យប្រជាជនកម្ពុជាខាតបង់ប្រាក់សន្សំជាច្រើន នៅពេលដែលពួកគេមិនដឹងថាក្រុមហ៊ុនទាំងនោះមានការអនុញ្ញាតិសាងសង់គម្រោងស្របច្បាប់ពីក្រសួងឫអត់។ ក្រុមហ៊ុនមួយចំនួនវិនិយោគលើដីឡូតិ៍ធំៗ ហើយសន្យាថានឹងបញ្ចប់គម្រោងលំនៅដ្ឋាននោះទោះបីជាមិនទាន់មានការអនុញ្ញាតិពីក្រសួងក៏ដោយ។យោងតាមលោករដ្ឋមន្ត្រីមានមនុស្សជាច្រើនដែលទិញគម្រោងមិនស្របច្បាប់ពីក្រុមហ៊ុនហើយអ្នកទិញទាំងនោះភាគច្រើនជាមន្ត្រីរាជការ និងគ្រូបង្រៀនដែលរងគ្រោះបន្ទាប់ពីបានចំណាយប្រាក់លើគម្រោងអស់ទាំងនោះរួចហើយ។ដើម្បីជួយប្រជាជនជៀសវាងហានិភ័យទិញគម្រោងមិនត្រឹមត្រូវពីក្រុមហ៊ុន លោក រដ្ឋមន្ត្រី មានប្រសាសន៍ថាក្រសួងបាននឹងកំពុងចាត់វិធានការណ៍ឱ្យអាជ្ញាធរក្នុងស្រុកបង្រ្កាបគម្រោង សាងសង់ដែលត្រូវបានរកឃើញថាមានការក្លែងបន្លំ។អធិប្បាយលើបញ្ហានេះអ្្នកជំនាញខាងអចលនទ្រព្យក្នុងស្រុកបានឱ្យដឹងថាគម្រោងពុះដីឡូតិ៍មានភាពពេញនិយមជាខ្លាំងក្នុងចំណោមអ្នកទិញនៅប្រទេសកម្ពុជាជាទូទៅដោយសារតែតម្លៃធូរថ្លៃប៉ុន្តែការទិញគម្រោងនោះមានហានិភ័យខ្លាំងណាស់។យ៉ាងណាក៏ដោយ ដើម្បីជៀសវាងការក្លែងបន្លំពីក្រុមហ៊ុនអស់ទាំងនោះអ្នកទិញចាំបាច់ត្រូវពិនិត្យជាមួយអាជ្ញាធរក្នុងស្រុកនៅក្នុងតំបន់ណាមួយ និងក្រុមហ៊ុនដែលមានគម្រោងសាងសង់ជាមុនសិន មុននឹងសម្រេចចិត្តទិញគម្រោងណាមួយ។ ខាងក្រោមនេះគឺឯកសារផ្លូវច្បាប់ដែលអ្នកទិញត្រូវតែពិនិត្យមើលឱ្យបានល្អិតល្អន់ជាមួយម្ចាស់គម្រោង។

ប្លង់រឹង៖

អ្នកត្រូវតែពិនិត្យមើលប្រភេទប័ណ្ណកម្មសិទ្ធិពីរប្រភេទនៅពេលអ្នកទិញផ្ទះក្នុងបុរី។ ដំបូងគឺប្លង់រឹងមេទាំងមូលរបស់គម្រោងដែលបានកំណត់បែងចែកដីទៅជាចំណែកផ្សេងគ្នានៅក្នុងគម្រោង។  បន្ទាប់មកគឺប្លង់រឹងដែលប័ណ្ណកម្មសិទ្ធិសម្រាប់លំនៅដ្ឋាននីមួយនៅក្នុងគម្រោង។ បន្ទាប់ពីទិញអចលនទ្រព្យអ្នកទិញអាចផ្ទេរប័ណ្ណនេះទៅជាកម្មសិទ្ធិផ្ទាល់ខ្លួន។​ ប្រសិនបើការអភិវឌ្ឍន៍បុរីស្របច្បាប់គួរតែមានលទ្ធភាពផ្តល់ជូនប្លង់រឹងដល់អ្នកទិញ។

ការចុះបញ្ជីក្រុមហ៊ុន៖

កុំខ្លាចក្នុងការស្នើសុំពិនិត្យលិខិតចុះបញ្ជីក្រុមហ៊ុនពីអ្នកអភិវឌ្ឍន៍ តាមច្បាប់ក្រុមហ៊ុនអភិវឌ្ឍន៍ត្រូវចុះបញ្ជីដើម្បីទទួលបានការយល់ព្រមពីក្រសួងពាក់ព័ន្ធដើម្បីអាចចាប់ផ្តើមដំណើរការអាជីវកម្ម និងដំណើរការសាងសង់បាន។ ទោះជាយ៉ាងណាដំណើរការសាងសង់មិនមែនមានន័យថាគម្រោងមួយនោះកំពុងដំណើរការស្របច្បាប់នោះទេ ដូចនេះការចុះបញ្ជីក្រុមហ៊ុនបានត្រឹមត្រូវគឺដើម្បីធានាថាក្រុមហ៊ុនអភិវឌ្ឍន៍មួយធ្វើអាជីវកម្មស្របច្បាប់ដែលទាំង អស់នេះពិតជាជួយធ្វើឲ្យលោកអ្នកកាន់តែមានទំនុកចិត្តនៅពេលទិញផ្ទះ។

ការអនុម័តផែនការមេ៖

នេះគឺជាឯកសារមួយដ៏សំខាន់ដែលអ្នកត្រូវតែដឹងផងដែរ ចំពោះផែនការមេ (សម្រាប់គម្រោងទាំងមូល) ឯកសារនេះត្រូវបានអនុម័តដោយក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់។ ជាទូទៅផែនការមេត្រូវបានអនុម័តមុនពេលការសាងសង់ចាប់ផ្តើមវាគូសបង្ហាញអ្នកច្បាស់អំពីរបៀបដែលគម្រោងត្រូវបានគ្រោងទុកទោះបីគម្រោងធំ ឬតូចអ្នកអភិវឌ្ឍន៍ដែលអាចទុកចិត្តបាននឹងអាចផ្តល់ប្លង់មេឲ្យអ្នកបាន​ឬយ៉ាងហោចណាស់ក៏ប្លង់មេថតចម្លង។

អាជ្ញាប័ណ្ណសាងសង់៖

ក្រុមហ៊ុនសំណង់សម្រាប់បុរីបានឆ្លងកាត់ការពិនិត្យយ៉ាងហ្មត់ចត់ជាមួយក្រសួងគ្រប់គ្រងដីធ្លី។ បុរីត្រូវដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណសាងសង់មួយដើម្បីអាចដំណើរការសាងសង់លំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយស្តង់ដារ និងបញ្ចប់ការសាងសង់តាមការកំណត់បានត្រឹមត្រូវរួមជាមួយនឹងសេវាកម្មចាំបាច់សម្រាប់ គម្រោងអភិវឌ្ឍន៍នោះ។

នៅពេលដែលក្រសួងបានត្រួតពិនិត្យកត្តាទាំងនេះរួចហើយពួកគេបានចេញអាជ្ញាប័ណ្ណដល់ក្រុមហ៊ុនសំណង់ផងដែរដូចនេះលោកអ្នកអាចស្នើសុំមើលអជ្ញាប័ណ្ណនេះមុនពេលអ្នកចុះហត្ថលេខាលើកិច្ចព្រមព្រៀងណាមួយ។

អាជ្ញាប័ណ្ណបុរី៖

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញអាជ្ញាប័ណ្ណបុរីនៅពេលដែលអ្វីៗគ្រប់យ៉ាងត្រូវបានរៀបចំ។ នេះមានន័យថាអ្នកអភិវឌ្ឍន៍បានបំពេញគ្រប់លក្ខខណ្ឌស្របតាមការទាមទាររបស់រដ្ឋទាក់ទងនឹងគុណភាពការសាងសង់ ថវិការ ផែនការលក់ និងឯកសារពាក់ព័ន្ធមួយចំនួន។

ស្វែងរកអចលនទ្រព្យដែលមានប័ណ្ណកម្មសិទ្ធិស្របច្បាប់តាមរយៈ Realestate.com.kh!

ចំណាយពេល២នាទីបំពេញការស្ទង់មតិដើម្បីមានឱកាសឈ្នះរង្វាន់Iphone8!

LEAVE A REPLY

Please enter your comment!
Please enter your name here